• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងប្រព័ន្ធតុលាការប្រកបដោយវិជ្ជាជីវៈ ទំនើប យុត្តិធម៌ ម៉ឺងម៉ាត់ និងសុចរិត

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់ប្រព័ន្ធតុលាកានៃគណៈកម្មាធិការមជ្ឈិម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំ។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc ថ្លែងមតិក្នុងសម័យប្រជុំ។ ( រូបថត៖ TTXVN)  

ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានកត់សម្គាល់ថា គោលដៅសំខាន់នៃកំណែទម្រង់ប្រព័ន្ធតុលាការឆ្នាំ ២០២៣ គឺជំនះការលំបាកនិងឧបសគ្គនានា   ដើម្បីលើកកំពស់ប្រសិទ្ធភាព  នៃកំណែទម្រង់ប្រព័ន្ធតុលាការ។ អនុវត្តន៍ដោយម្ចាស់ការការងារត្រួតពិនិត្យសិទ្ធិអំណច ដើម្បីទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានក្នុងការស៊ើបអង្កេត ការកាត់ទោស ការកាត់ក្តី និងការប្រតិបត្តិសាលក្រម។ ខិតខំសម្រេចបានគោលដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ ២០៣០ គឺសម្រេចបានជាមូលដ្ឋានការកសាងប្រព័ន្ធតុលាការប្រកបដោយវិជ្ជាជីវៈ ទំនើប យុត្តិធម៌ ម៉ឺងម៉ាត់ សុចរិត  បម្រើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា កំណែទម្រង់ប្រព័ន្ធតុលាកាត្រូវតែអនុវត្តន៍យ៉ាងល្អប្រសើរនូវគោលនយោបាយរបស់បក្ស ស្តីពីការប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top