• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងគោលមាគ៌ាកិច្ចការបរទេសវៀតណាមឆ្លើយតបនឹងតម្រូវការ ភារកិច្ច​ក្នុង​ស្ថានភាពថ្មី

លើសពីនេះទៅទៀត ផ្តោតលើគុណភាពនៃការងារសេនាធិការយុទ្ធសាស្ត្រ បង្កើនការសិក្សាស្រាវជ្រាវ តាមដានស្ថានការណ៍ឱ្យដិតដល់ ម្ចាស់ការធ្វើជាសេនាធិការអំពីគោលការណ៍កិច្ចការបរទេស។
 
សន្នសីទបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី ៨ នីតិកាលទី ១១ (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៩ មីនា នៅទីក្រុងហាណូយ គណៈកម្មការកិច្ចការបរទេសមជ្ឈិមបានរៀបចំសន្នសីទបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី ៨ នីតិកាលទី ១១ ស្តីពីយុទ្ធសាស្ត្រការពារមាតុភូមិក្នុងស្ថានភាពថ្មី។ អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ប្រធានគណៈកម្មការផ្ទៃក្នុងមជ្ឈិម លោក Phan Dinh Trac បានស្នើឲ្យគណៈកម្មការកិច្ចការបរទេសមជ្ឈឹមបន្តជ្រួតជ្រាបរាល់សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស សេចក្ដីសម្រេចចិត្ត សារាចរ សេចក្ដីសន្និដ្ឋានរបស់មជ្ឈឹមស្ដីពីការងារកិច្ចការបរទេស និងការពារមាតុភូមិ ហើយអនុវត្តន៍ជាក់ស្ដែងទៅជាគម្រោង កម្មវិធី។ លើសពីនេះទៅទៀត ផ្តោតលើគុណភាពនៃការងារសេនាធិការយុទ្ធសាស្ត្រ បង្កើនការសិក្សាស្រាវជ្រាវ តាមដានស្ថានការណ៍ឱ្យដិតដល់ ម្ចាស់ការធ្វើជាសេនាធិការអំពីគោលការណ៍កិច្ចការបរទេស។ ផ្ដោតសំខាន់លើការងារបូកសរុបទ្រឹស្តី និងការអនុវត្តកិច្ចការបរទេសជាក់ស្ដែង ដើម្បីសុក្រិតមូលដ្ឋានទ្រឹស្ដី និងអនុវត្តន៍ការកសាងគោលម៌ាគាកិច្ចការបរទេសវៀតណាម ឆ្លើយតបនឹងតម្រូវការ ភារកិច្ចកសាង និងការពារមាតុភូមិក្នុងស្ថានការណ៍ថ្មីផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top