• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងគម្រោងបង្កើតវិទ្យាស្ថានវ៉ាក់សាំងជាតិ

ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានស្នើឱ្យក្រសួងសុខាភិបាលកសាងគម្រោងបង្កើតវិទ្យាស្ថាន វ៉ាក់សាំងជាតិ ដោយផ្សារភ្ជាប់ជាមួយមជ្ឈមណ្ឌលស្រាវជ្រាវនិងផ្ទេរប្រគល បច្ចេកវិទ្យាវ៉ាក់សាំង។

វៀតណាមបង្កើនការសឹក្សាស្រាវជ្រាវផលិតវ៉ាក់សាំងការពារកូវីដ ១៩ (រូបថត៖ TTXVN)


យោងតាមសេចក្តីជូនដំណឹងធ្វើការសន្និដ្ឋាននៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយក្រសួងសុខាភិបាលស្តីពីខ្លឹមសារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមួយចំនួននៃវិស័យសុខាភិបាលនោះ លោកឧបនាយករដ្ឋមន្ត្រីបានឯកភាពលើគោលការណ៍ពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការវិនិយោគកសាង អភិវឌ្ឍន៍បណ្ដាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ មជ្ឈមណ្ឌលសាកពិសោធន៍ គ្លីនិកយោងតាមស្តង់ដារអន្តរជាតិ។ ទន្ទឹមនឹងនេះប្រគល់ការងារដល់ក្រសួងសុខាភិបាលណែនាំដល់សាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងមន្ទីរពេទ្យនានាដើម្បីរៀបចំផែនការសាកពិសោធន៍សម្រាប់ការបង្កើត អង្គភាពស្របតាមមុខងារ ទិសដៅ អភិវឌ្ឍន៍ ហើយធានាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្រ្តីបានដឹកនាំជំរុញការប្រើប្រាស់វិទ្យាសាស្ត្រជឿនលឿន ដូចជាបញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធជំនាញក្នុងកិច្ចការបម្រុងទុក ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងសុខភាពសាធារណៈ ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top