• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ

នាថ្ងៃទី ២០ កញ្ញា នៅខេត្ត An Giang សន្និសីទអន្តរជាតិលើកទី ៦ ស្តីពីការ កសាងខ្សែព្រំដែនវៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ឆ្នាំ ២០២២។
  ពិធីចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃសន្និសីទអន្តរជាតិស្តីពីការកសាងខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ លើកទី៦ ឆ្នាំ២០២២។ (រូបថត៖ VNA)  
ក្រោយរយៈពេល ៥ ឆ្នាំពីការចុះហត្ថលេខា សេចក្តីថ្លែងការណ៍ រួមស្តីពីការកសាងខ្សែព្រំដែន វៀតណាម-កម្ពុជា សន្តិភាព មិត្តភាព សហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ដើម្បីអភិវឌ្ឍន៍ លើកទី៥ ឆ្នាំ ២០១៧ ដែលធ្វើឡើងនៅខេត្តកំពត កម្ពុជា ត្រូវបានអនុវត្តន៍ ហើយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ សកម្មភាព សហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាមជាមួយរណសិរ្សសាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជាបាននិងកំពុងបន្តត្រូវបានពង្រឹង ផ្លាស់ប្តូរថ្មី រួមចំណែកក្នុងបុព្វហេតុ កសាង ការពារមាតុភូមិ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ។ ថ្លែងមតិក្នុងពិធីបើកសន្និ សីទ លោក Le Tien Chau អនុប្រធាន-អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាមបានបញ្ជាក់ថា៖
“ក្នុងបរិយាកាសដ៏ស្និទ្ធិស្នាលនៃចំណងមិត្តភាពជាអ្នកជិតខាង សន្និសីទព្រំដែន នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងចំណោមព្រឹត្តិការណ៍នៃ "ឆ្នាំមិត្តភាព វៀតណាម - កម្ពុជាឆ្នាំ ២០២២"។ ជាមួយនឹងជំនឿជាក់យ៉ាងមុតមាំលើការអភិវឌ្ឍដ៏ល្អ ប្រសើរនៃទំនាក់ទំនង "អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ រឹងមាំយូរអង្វែង” រវាងប្រទេសទាំងពីរនិងប្រជាជាតិទាំងពីរ យើងកាន់តែប្ដេជ្ញាចិត្តរួមដៃគ្នាថែរក្សាហើយពូនជ្រុំចំណងសាមគ្គីភាពមិត្តភាពវៀតណាម-កម្ពុជាឲ្យមាននិរន្តរភាពជារៀងរហូត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជា ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ”។
នៅក្នុងសន្និសីទនេះដែរ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និង ក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានឯកភាពគ្នាលើទិសដៅ ភារកិច្ចក្នុងការសម្របសម្រួលកសាងខ្សែព្រំដែនវៀតណាម-កម្ពុជាសន្តិភាព មិត្តភាព សហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ក្នុងដំណាក់កាលឆ្នាំ២០២២-២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top