• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី៖ "និទាឃ​រដូវ​សំរាប់​ប្អូនៗ​"៖ ទទួល​ទឹក​ប្រាក់​ចំនួន​ជាង​១០០ពាន់​លានដុង​ជួយ​ឧបត្ថម្ភ​កុមា​រ​ក្រីក្រ​


កម្មវិធី៖"និទាឃរដូវសំរាប់ប្អូនៗ"៖ទទួលទឹកប្រាក់ចំនួនជាង១០០ពាន់លានដុងជួយឧបត្ថម្ភកុមារក្រីក្រ

កម្មវិធីជួប​ប្រាស្រ័យ ៖ "និទាឃរដូវសំរាប់ប្អូនៗ" ឆ្នាំ​២០១៧ ដោយប្រធាន​បទ៖ ១០ឆ្នាំ​-រាប់​លាន​សុបិន ដោយ​មូលនិធិគាំពារ​កុមារ​វៀតណាម រៀបចំ​ឡើង​នាយប់​ថ្ងៃទី១៤ ខែមករា​នៅទីក្រុង​ហាណូយ។ ថ្លែង​មតិនៅទី​នេះ អនុប្រធាន​រដ្ឋ​វៀត​ណាម​ លោក​ស្រី Dang Thi Ngoc Thinh បាន​សង្កត់ធ្ងន់​ថា៖ ​ក្នុ​ង​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ បក្ស​និងរដ្ឋ​មានគោលការណ៍ គោលនយោបាយសំខាន់​ជាច្រើន​ដែល​ក្នុង​នោះមាន​គោល​នយោ​បាយ​សង្គម​ភាវូបនីយកម្ម​សកម្មភាព​ការ​ពារ ថែទាំ និង​អប់រំ​កុមារ​។ ក្នុង​ឱកាសនេះ​មូល​និធិគាំពារ​កុមារ​វៀត​ណាម​ ទទួល​បាន​ទឹកប្រាក់​ចំនួ​ន​១០០ ពាន់លាន​ដុង ពី​អង្គភាព​សហគ្រាស​បុគ្គល សម្បុរស​ជន​ជាច្រើន​នៅក្នុង​និង​ក្រៅប្រទេស សំដៅជួយ​ឧបត្ថម្ភ​​សកម្មភាព​ដើម្បី​កុមារ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម 
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top