ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងការពារប្រទេស សហការជាមួយទូរទស្សន៍វៀតណាម ដើម្បីអបអរសាទរខួបលើកទី ៨០ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី ៣៥ ទិវាបុណ្យការពារជាតិរបស់ប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៨៩ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤)។
ដោយមានការចូលរួមដោយផ្ទាល់ពីតារាសម្ដែងអាជីព និងយុទ្ធជនជិត ៣០០០ នាក់ តំណាងឱ្យកងទ័ពជើងទឹក ជើងគោក ជើងអាកាស កងកម្លាំងពិសេស ឆ្មាំព្រំដែន រួមជាមួយនឹងអាវុធ យុទ្ធភ័ណ្ឌ និងឧបករណ៍បរិក្ខារយ៉ាងច្រើនសន្ធឹកសន្ធាប់ ... កម្មវិធីនេះគឺជាឱកាសពិសេសសម្រាប់ ប្រជាជនទូទាំងប្រទេស ក្រឡេកមើលឡើងវិញនូវដំណើរដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម។
កម្មវិធី “ផ្លូវប្រវត្តិសាស្ត្រ” ក៏ជាឱកាសមួយដើម្បីសម្ដែងការដឹងគុណចំពោះយុទ្ធជន នៃកងទ័ពលោកអ៊ុំហូ ដែលបានរួមចំណែកបង្កើតឡើងប្រវត្តិសាស្ត្រវីរភាពរបស់ប្រទេសជាតិ ព្រមទាំងលើកទឹកចិត្តជំនាន់សព្វថ្ងៃនិងអនាគត បន្តពង្រីកប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាមក្នុងការលះបង់កសាង និងការពារមាតុភូមិផងដែរ៕