• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ជាក់ស្តែងគឺ ទំហំនាំចេញសម្រេចបាន ៣៨៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៤,៥% ខណៈដែលទំហំនាំចូលសម្រេចបានប្រមាណ ៣៦១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៣%។
ទំហំនាំចូល-នាំចេញសរុបក្នុងឆ្នាំ ២០២៤ នឹងឈានដល់ប្រហែល ៧៨២ ពាន់លានដុល្លារ។ (រូបថត៖ baodautu.vn)

អគ្គនាយកដ្ឋានគយបានប្រកាសតួរលេខថ្មីបំផុតដែលបង្ហាញថា ទំហំនាំចូល-នាំចេញសរុបរបស់វៀតណាមសម្រេចបាន ៧៤៥ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ១៤ ខែធ្នូ មានកំណើនជាង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលនេះបង្ហាញពីការងើបឡើងវិញ និងកំណើនដ៏ខ្លាំងនៃសេដ្ឋកិច្ចវៀតណាមក្នុងបរិបទដែលសេដ្ឋកិច្ចសកលនៅតែមានការប្រែប្រួលជាច្រើន។

ជាក់ស្តែងគឺ ទំហំនាំចេញសម្រេចបាន ៣៨៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៤,៥% ខណៈដែលទំហំនាំចូលសម្រេចបានប្រមាណ ៣៦១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៣%។ ជញ្ជីងពាណិជ្ជកម្មទំនិញរបស់វៀតណាមមានអតិរេកចំនួន ២៣,៤ ពាន់លានដុល្លារអាមេរិក។

នៅលើមូលដ្ឋាននោះ អគ្គនាយកដ្ឋានគយបានព្យាករណ៍ថា ទំហំនាំចូល-នាំចេញសរុបក្នុងឆ្នាំ ២០២៤ នឹងឈានដល់ប្រហែល ៧៨២ ពាន់លានដុល្លារ ជាមួយនឹងអតិរេកពាណិជ្ជកម្មប៉ាន់ស្មានចំនួន ២៣,៥ ពាន់លានដុល្លារ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

HSBC បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះឡើងដល់ ៧%

HSBC បង្កើនការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀតណាមនៅឆ្នាំនេះឡើងដល់ ៧%

ក្រុមអ្នកជំនាញរបស់ធនាគារ HSBC វៀតណាម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសអំពីទិដ្ឋភាពទូទៅនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចក្នុងឆ្នាំ ២០២៤ ក៏ដូចជាយថាទស្សន៍សម្រាប់ឆ្នាំ ២០២៥។

Top