• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកដំណើរការខ្សែរថភ្លើង Metro លេខ ១ (Ben Thanh - Suoi Tien)៖ ចំណុចប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅទីក្រុងហូជីមិញ

ពិធីបើកដំណើរការជាផ្លូវការនៃខ្សែរថភ្លើង Metro លេខ ១ ( Ben Thanh - Suoi Tien) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ ខែធ្នូ នៅស្ថានីយ៍ Ben Thanh (ខណ្ឌ លេខ ១ ទីក្រុងហូជីមិញ) ដោយមានការចូលរួមពីភ្ញៀវប្រមាណ ២០០ នាក់។
ខ្សែរថភ្លើង Metro លេខ១ (Ben Thanh - Suoi Tien) បើកដំណើរការជាផ្លូវការ។ រូបថត៖ VOV

ខ្សែរថភ្លើង Metro ប្រវែង ១៩,៧ គីឡូម៉ែត្រ ឆ្លងកាត់ខណ្ឌលេខ ១ ខណ្ឌ Binh Thanh ទីក្រុង Thu Duc (ទីក្រុងហូជីមិញ) និងទីក្រុង Di An (ខេត្ត Binh Duong) ក្នុងនោះ មានកំណត់ផ្លូវក្រោមដីប្រវេង ២,៦ គីឡូម៉ែត្រ និងជាង ១៧,១ គីឡូម៉ែត្រលើកម្ពស់។

ថ្លែងមតិក្នុងពិធីនេះ លោក Bui Xuan Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានចាត់ទុកថា នេះជាព្រឹត្តិការដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ជូនសាធារណៈនៅទីក្រុងហូជីមិញ។ ខ្សែរថភ្លើង Metro លេខ ១ មិនត្រឹមតែជាគម្រោងទំនើបប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការរីកចម្រើន និងសេចក្តីប្រាថ្នារបស់ទីក្រុងផងដែរ។ គម្រោងនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអនុវត្តប្រព័ន្ធដឹកជញ្ជូនសាធារណៈ កាត់បន្ថយសម្ពាធចរាចរណ៍និងការបំពុលបរិស្ថាន។ ក្នុងដំណាក់កាលបន្ទាប់ ទីក្រុងហូជីមិញនឹងផ្តោតការវិនិយោគលើការអភិវឌ្ឍប្រកបដោយសមកាលកម្មនូវបណ្តាញផ្លូវរថភ្លើងអគ្គិសនីក្នុងទីក្រុង ដើម្បីកសាងទីក្រុងទៅជាទីក្រុងទំនើប និងស៊ីវិល័យ។

ក្នុងដំណាក់កាលដំបូង ខ្សែរថភ្លើង Metro លេខ ១ នឹងដំណើរការចាប់ពីម៉ោង ៥ ព្រឹក ដល់ម៉ោង ១០ យប់ ជារៀងរាល់ថ្ងៃ ដោយមានរថភ្លើងចំនួន ៩ គ្រឿង។ រថភ្លើងនីមួយៗអាចដឹកមនុស្សបានជាអតិបរមា ៩៣០នាក់។ ពេលវេលាធ្វើដំណើរពីស្ថានីយ៍ Ben Thanh ទៅស្ថានីយ៍ Suoi Tien គឺ ២៩ នាទី។

ក្នុងអំឡុងពេល ៣០ ថ្ងៃដំបូង អ្នកដំណើរអាចធ្វើដំណើរដោយឥតគិតថ្លៃ។ បន្ទាប់ពីនោះ Metro ១ នឹងលក់សំបុត្រជាផ្លូវការក្នុងតម្លៃចាប់ពី ៦.០០០ដុង (០,២៥ USD) ដល់ ២០.០០០ដង(០,៨៤ USD) អាស្រ័យលើចម្ងាយ៕

ខ្សែរថភ្លើង Metro លេខ ១ គឺជាគម្រោងដែលត្រូវបានស្រាវជ្រាវ និងឧបត្ថម្ភមូលនិធិដោយប្រទេសជប៉ុន។ គម្រោងនេះត្រូវបានអនុម័ត និងបើកការដ្ឋានសាងសង់ស្ពានក្នុងឆ្នាំ ២០០៧ ហើយបានចាប់ផ្តើមជាផ្លូវការនៅខែសីហា ឆ្នាំ ២០១២។ គម្រោងនេះមានទុនវិនិយោគសរុបជាង ៤៣.៧០០ពាន់លានដុង (ជាង ១,៨ ពាន់លានដុល្លារអាមេរិក៕ 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

Viettel ចុះហត្ថលេខាលើកិច្ចសន្យាតម្លៃជាង ១ លានដុល្លារអាមេរិកអំពីការផ្គត់ផ្គង់សេវា 5G នៅមជ្ឈិមបូព៌ា

Viettel ចុះហត្ថលេខាលើកិច្ចសន្យាតម្លៃជាង ១ លានដុល្លារអាមេរិកអំពីការផ្គត់ផ្គង់សេវា 5G នៅមជ្ឈិមបូព៌ា

យោងតាមកិច្ចសន្យា Viettel នឹងផ្គត់ផ្គង់ស្ថានីយ៍ផ្សាយ 4G និង 5G ដល់ដៃគូ High Cloud Technologies។ នេះជាគម្រោងទូរគមនាគមន៍ធំដំបូងរបស់ Viettel ក្នុងតំបន់មជ្ឈិមបូព៌ា។

Top