• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីលើកតម្កើងសហគ្រិនឆ្នើមវ័យក្មេង ឆ្នាំ២០២៤

នាយប់ថ្ងៃទី ៩ សីហា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនវៀតណាម និងមជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀតណាម បានប្រារព្ធពិធីប្រគល់កិត្តិនាមសហគ្រិនឆ្នើមវ័យក្មេង ឆ្នាំ ២០២៤។

នេះគឺជាកម្មវិធី ដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈិមសមាគមយុវជនវៀតណាមមជ្ឈិម និងមជ្ឈិមសមាគម សហគ្រិនវ័យក្មេងវៀត ណាមដែលរៀបចំឡើងជារៀងរាល់ឆ្នាំ  ចាប់តាំងពីឆ្នាំ ២០១៥ មក។ ឆ្នាំនេះ ក្រុមប្រឹក្សារៀបចំការបោះឆ្នោត បានបោះឆ្នោតជ្រើសរើសបេក្ខជនឆ្នើមចំនួន ៨៦ នាក់សម្រាប់ទទួលពានរង្វាន់ជាសហគ្រិនឆ្នើមវ័យក្មេង ហើយបានចាប់ផ្តើមការបោះឆ្នោតសម្ងាត់ ដើម្បីជ្រើសរើសបេក្ខជនឆ្នើមចំនួន ១០ នាក់ សម្រាប់ពានរង្វាន់ កំពូលទាំង ១០។

អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai និងលេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជន លោក Doan Bui Quang Huy បានប្រគល់ពានរង្វាន់កំពូលទាំង ១០ ដល់សហគ្រិនវ័យក្មេង (រូបថត៖ Minh Duc/TTXVN)

នៅក្នុងពិធីនេះ អនុប្រធានរដ្ឋសភាលោក Nguyen Duc Hai បានប្រគល់ពានរង្វាន់ដល់កំពូលទាំង ១០ នៃសហគ្រិនឆ្នើមវ័យក្មេង ឆ្នាំ ២០២៤។ អាជីវកម្មដែលឈ្នះពានរង្វាន់ កំពូលទាំង ១០០ នៃសហគ្រិនឆ្នើមវ័យក្មេង ឆ្នាំ ២០១៤ ក៏ត្រូវបានប្រគល់រង្វាន់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម ទទួលជួបប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន Shii Kazuo

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) នៅទីក្រុងតូក្យូ លោក តូ ឡឹម អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានទទួលជួបជាមួយលោក Shii Kazuo ប្រធានគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនិស្តជប៉ុន។

Top