• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជា បោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ


 ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ
 

 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា៖ ការបោះឆ្នោតឆ្នាំនេះ មាន​គណបក្ស​នយោបាយ​ចំនួន​ ៧ បានចុះឈ្មោះចូលរួមបោះឆ្នោត ដែលរួម​មាន៖ គណបក្សប្រជាជនកម្ពុជា (​CPP) គណ​បក្ស​ខ្មែរ​រួប​រួមជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជន គណបក្សឆន្ទៈខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ។
 
នាព្រឹក​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ​២០១៩ កម្ពុជាបានអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌនៅទូទាំងប្រទេស ដោយមានការចូលរួមរបស់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ១១ ៥៧២ រូប។ នេះ​គឺជាលើកទី៣ ហើយ ដែលកម្ពុជាបានអនុវត្តន៍ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក​-ខណ្ឌ។
 
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) បានឲ្យដឹងថា៖ ការបោះឆ្នោតឆ្នាំនេះ មាន​គណបក្ស​នយោបាយ​ចំនួន​ ៧ បានចុះឈ្មោះចូលរួមបោះ​ឆ្នោត ដែលរួមមាន៖ គណបក្សប្រ​ជាជន​កម្ពុជា (CPP) គណបក្ស​ខ្មែរ​រួប​រួម​ជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជន គណបក្សឆន្ទៈខ្មែរ និងគណ​បក្ស​ខ្មែរ​សាធារណរដ្ឋ។ ទន្ទឹមនឹងនេះ មានអ្នកសង្កេត​ការណ៍ចំនួន ១ ០១០ រូប និង ​អ្នកការ​សែត​ជាតិ និង​អន្តរជាតិ​ប្រមាណ​ ៣០០ នាក់ បានចូលរួមឃ្លាំមើលការបោះឆ្នោតនេះ។
 
ក្រុម​ប្រឹក្សារាជធានីខេត្ត-ក្រុង ស្រុក-ខណ្ឌ មានអាណត្តិ ៥ ឆ្នាំ។ ក្រុមប្រឹក្សា​ទាំង​នេះបាន​ដើរតួនាទី​ដ៏សំខាន់​ក្នុងការ​ឃ្លាំមើ​លសកម្មភាព រួមចំណែកទៅក្នុងការដឹ​កនាំ និងសម្របសម្រួល​របស់អជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

វៀតណាមលើកកម្ពស់គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ

ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា កិច្ចប្រជុំលើកទី ៤៣ នៃគណៈកម្មាធិ ការ អចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិបណ្តាគណ បក្សនយោបាយអាស៊ី (ICAPP) និងសន្និសីទសន្តិសុខអាស៊ី-អឺរ៉ុបបានប្រព្រឹត្តទៅនៅទីក្រុង Perm ប្រទេសរុស្ស៊ី។ គណៈប្រតិភូបក្សកុម្មុយនិស្តវៀត ណាមដឹកនាំដោយលោក Ngo Le Van អនុរដ្ឋមន្ត្រីក្រសួងការបរទេសបានចូលរួម ក្នុងព្រឹត្តិការណ៍នេះ។

Top