• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាស្នើឲ្យមីយ៉ាន់ម៉ាចាត់ “តំណាងមិនមែនជាអ្នកនយោបាយ” ទៅចូលរួមកិច្ចប្រជុំអាស៊ាន

កម្ពុជាបានផ្ញើលិខិតដើម្បីស្នើឲ្យមីយ៉ាន់ម៉ាចាត់បញ្ជូន "តំណាងមិនមែនជាអ្នកនយោបាយ" ទៅចូលរួមកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។
  ប្រេសិតពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន។ (រូបថត៖ cambodiadaily.com)  

កាសែត Khmer Times បានរាយការណ៍ថា ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៦ ខែកក្កដា ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា ប្រេសិតពិសេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានឲ្យដឹងថា កម្ពុជាបានផ្ញើលិខិតដើម្បីស្នើឲ្យមីយ៉ាន់ម៉ាចាត់បញ្ជូន "តំណាងមិនមែនជាអ្នកនយោបាយ" ទៅចូលរួមកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស អាស៊ានជាមួយដៃគូ កិច្ចប្រជុំអាស៊ាន+៣ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់អាស៊ី បូព៌ា វេទិកាតំបន់អាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា នៅរាជធានីភ្នំពេញ។

ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៦ ខែកក្កដា នេះដែរ លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា “ដំណើរការចរចាសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ាបានឈានទៅមុខ” នៅពេលដែលក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃប្រទេសមីយ៉ាន់ម៉ាបានយល់ព្រមពង្រីក វិលសាលភាពអ្នកចូលរួមការចរចា។ លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃថា នេះ ជាការបោះជំហានទៅមុខដ៏ធំមួយ សម្រាប់ដំណើរការចរចាសន្តិភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top