• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)


តំណាងកងកម្លាំងប្រដាប់អាវុធ អង្គការមហាជន សមាគមយុវជន និងនិស្សិតកម្ពុជារាប់ពាន់នាក់បានចូលរួមក្នុងពិធីនេះ
 

នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាបាន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)។

ពិធីរំលឹកខួបលើកទី៦៧នៃបុណ្យឯករាជ្យជាតិកម្ពុជា (០៩/១១/១៩៥៣-០៩/១១/២០២០) ដែលបានរៀបចំឡើងដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាពុំមានវត្តមាននៅក្នុងពិធីនេះទេ ដោយសម្តេចនាយករដ្ឋមន្ត្រី ជាប់នៅក្នុងបំរាមការធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ។

ក្រោយពេលទទួលស្វាគមន៍តំណាងស្ថាប័ន អង្គទូត និងភ្ញៀវអន្តរជាតិ ដែលអញ្ជើញចូលរួមពិធីនេះ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាព្រះរាជអធិបតីក្នុងពិធីគោរពទង់ជាតិនៅវិមានឯករាជ្យ ព្រមទាំងឧទ្ទិសដល់វិណ្ណាណខ័ន្ធវីរៈបុរស ដែលបានពលីជីវិតដើម្បីឯករាជ្យជាតិ។

សូមបញ្ជាក់ដែរថា កាលពី ៦៧ ឆ្នាំមុន នៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ១៩៥៣ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុបានទាមទាឯករាជ្យពីអាណានិគមបារាំង។ ឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាច្រើន នាបច្ចុប្បន្ននេះ ប្រជាជនកម្ពុជាទទួលបានសន្តិភាពពេញលេញ។ មុនពេលកើតមានជំងឺរាតត្បាតកូវីដ ១៩ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រេចបាន  ៧% ក្នុងរយៈពេលជាងមួយទសវត្សរ៍។

ប្រទេសកម្ពុជាត្រូវបានគេព្យាករណ៍ថាជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ានដែលអាចស្ដាសេដ្ឋកិច្ចឡើងវិញលឿនបំផុតក្រោយពីជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

អង្គការសហប្រជាជាតិព្រមានពីវិបត្តិអាកាសធាតុគំរាមកំហែងសិទ្ធិមនុស្ស

វិបត្តិអាកាសធាតុកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្សជាមូលដ្ឋាន ជាពិសេសសិទ្ធិរស់រានមានជីវិត នៅក្នុងបរិបទនៃទ្វីបអឺរ៉ុបខាងត្បូង ដែលទទួលរងពីរលកកំដៅខ្លាំង។

Top