• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជានិងថៃ ជួបប្រជុំ​គ្នាលើការបោសសម្អាតគ្រាប់​បែក​មីននៅតំបន់ព្រំដែនរួម

នាថ្ងៃទី ៧ ខែវិច្ឆិកា ក្រុមការងារបោសសម្អាតគ្រាប់បែកមីនរបស់កម្ពុជា និងថៃ បានប្រជុំពិភាក្សាអំពីបច្ចេកទេសត្រួតពិនិត្យតំបន់សាកល្បងជាអាទិភាពនៅតាមតំបន់ព្រំដែនរួមរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រី ម៉ាលី សុជាតា បានឲ្យដឹងថា ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានពិភាក្សាអំពីបច្ចេកទេសត្រួតពិនិត្យសម្រាប់តំបន់សាកល្បងការបោះសម្អាតគ្រាប់បែកមីន ក្នុងតំបន់អាទិភាពនៅតាមព្រំដែនរួម។ កិច្ចប្រជុំនេះបានអនុវត្តតាមគោលការណ៍ និងនីតិវិធីប្រតិបត្តិដែលបានព្រមព្រៀងគ្នាដោយក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ ស្តីពីការបោះសម្អាតគ្រាប់បែកមីនមនុស្សធម៌។ លោកស្រីក៏បានបញ្ជាក់ថា ការងារបោះសម្អាតគ្រាប់បែកមីនមនុស្សធម៌ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដី និងការគោរពគ្នាទៅវិញទៅមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top