• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្ពុជាចេញអនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជម្ងឺ កូវីដ ១៩

ការចាក់វ៉ាក់សាំងការពារ កូវីដ ១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កម្ពុជា។ (រូបថត៖ Xinhua/ VNA)
 

នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជម្ងឺ កូវីដ ១៩ ចំពោះមន្ត្រីរាជការសាធារណៈនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

អនុក្រឹត្យនេះក៏បានព្រមានថា រាល់ករណីដែលគេចវេះមិនអនុវត្តកាតព្វកិច្ចនេះ នឹងរងការដាក់ទណ្ឌកម្មខាងវិន័យ ព្រមទាំងបកស្រាយយ៉ាងច្បាស់លាស់ថា កាតព្វកិច្ចខាងលើ មិនអនុវត្តចំពោះបុគ្គលដែលមិនអាចទទួលការចាក់វ៉ាក់សាំងការពារជម្ងឺ កូវីដ ១៩ បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាលមានសមត្ថកិច្ច។

អញ្ជើញថ្លែងសារពិសេសមួយកាលពីយប់ថ្ងៃទី១០ មេសា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា វ៉ាក់សាំងការពារ កូវីដ ១៩ ចំនួន ៨ លានដូសបន្ថែមទៀតនឹងមកដល់កម្ពុជា តាមផែនការរហូតដល់ចុងឆ្នាំ២០២១។

គួរបញ្ជាក់ដែរថា ចំនួនប្រជាជនសរុបរបស់កម្ពុជាគិតរហូតមកទល់ពេលនេះ មានប្រមាណ១៦,៩ លាននាក់។ កម្ពុជាបានចាក់វ៉ាក់សាំងការពារ កូវីដ ១៩ ជូនប្រជាពលរដ្ឋជាង៦៧៨.៤០០នាក់ និងកងកម្លាំងយោធាជិត២១៧.០០០នាក់។

ចំនួនករណីឆ្លង កូវីដ ១៩ សរុបនៅកម្ពុជានាបច្ចុប្បន្ន មាន ៤២៣៨នាក់ ក្នុងនោះ ករណីបានជាសះស្បើយមាន ២១៥២ នាក់ ខណៈដែលករណីស្លាប់ មាន ២៩ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

នាយករដ្ឋមន្ត្រីលោក ផាម មិញជីញ អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល G២០ និងចូលរួមបណ្តាសកម្មភាពទ្វេភាគី នៅអាហ្វ្រិកខាងត្បូង នៅរសៀលថ្ងៃទី ២២ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ បានអញ្ជើញជួបជាមួយអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនី អាល់បានីស។

Top