|
ការចាក់វ៉ាក់សាំងការពារ កូវីដ ១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កម្ពុជា។ (រូបថត៖ Xinhua/ VNA)
|
នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពីកាតព្វកិច្ចក្នុងការទទួលការចាក់វ៉ាក់សាំងការពារជម្ងឺ កូវីដ ១៩ ចំពោះមន្ត្រីរាជការសាធារណៈនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
អនុក្រឹត្យនេះក៏បានព្រមានថា រាល់ករណីដែលគេចវេះមិនអនុវត្តកាតព្វកិច្ចនេះ នឹងរងការដាក់ទណ្ឌកម្មខាងវិន័យ ព្រមទាំងបកស្រាយយ៉ាងច្បាស់លាស់ថា កាតព្វកិច្ចខាងលើ មិនអនុវត្តចំពោះបុគ្គលដែលមិនអាចទទួលការចាក់វ៉ាក់សាំងការពារជម្ងឺ កូវីដ ១៩ បានដោយមូលហេតុសុខភាព និងដោយមានលិខិតបញ្ជាក់ពីមន្ត្រីសុខាភិបាលមានសមត្ថកិច្ច។
អញ្ជើញថ្លែងសារពិសេសមួយកាលពីយប់ថ្ងៃទី១០ មេសា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា វ៉ាក់សាំងការពារ កូវីដ ១៩ ចំនួន ៨ លានដូសបន្ថែមទៀតនឹងមកដល់កម្ពុជា តាមផែនការរហូតដល់ចុងឆ្នាំ២០២១។
គួរបញ្ជាក់ដែរថា ចំនួនប្រជាជនសរុបរបស់កម្ពុជាគិតរហូតមកទល់ពេលនេះ មានប្រមាណ១៦,៩ លាននាក់។ កម្ពុជាបានចាក់វ៉ាក់សាំងការពារ កូវីដ ១៩ ជូនប្រជាពលរដ្ឋជាង៦៧៨.៤០០នាក់ និងកងកម្លាំងយោធាជិត២១៧.០០០នាក់។
ចំនួនករណីឆ្លង កូវីដ ១៩ សរុបនៅកម្ពុជានាបច្ចុប្បន្ន មាន ៤២៣៨នាក់ ក្នុងនោះ ករណីបានជាសះស្បើយមាន ២១៥២ នាក់ ខណៈដែលករណីស្លាប់ មាន ២៩ នាក់៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម