• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពប្រជាជនវៀតណាមចូលរួមជាមួយពិភពលោកក្នុងការស្ថាបនាសន្តិភាព

មុននេះ ៨០ឆ្នាំ (នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៤៤) នៅតំបន់ព្រៃ Tran Hung Dao ខេត្ត Cao Bang ក្រុមកងទ័ពវៀតណាមឃោសនារំដោះ ជាតិ ដែលជាអង្គភាពដើមនៃកងទ័ពប្រជាជនវៀត ណាម ត្រូវបានចាប់បដិសន្ធិ។

ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក កងទ័ពប្រជាជនវៀតណាមតែងតែជាកម្លាំងស្នូល រួមជាមួយនឹងបក្សទាំងមូល និងប្រជាជនទាំងមូល បង្កើតឡើងវជ័យជំនះដ៏ត្រចះត្រចង់ក្នុងបុព្វហេតុតស៊ូរំដោះជាតិ ដណ្តើមឯករាជ្យ សេរីភាព និងឯកភាពប្រទេសជាតិ កសាងនិងការពារមាតុភូមិ។  ទន្ទឹមនឹងកិច្ចការពារយ៉ាងរឹងមាំទឹកដីប្រទេសជាតិ កងទ័ពប្រជាជនវៀតណាមក៏អនុវត្តកាតព្វកិច្ចអន្តរជាតិជាច្រើន កងទ័ពប្រជាជនវៀតណាមក៏បានរួមចំណែករក្សាបរិយាកាសសន្តិភាព ស្ថិរភាព សម្រាប់ការអភិវឌ្ឍនិងរួមគ្នាស្ថាបនាសន្តិភាព។

  ពិធីកាត់ខ្សែបូរបើកសម្ពោធសំណងក្រុមវិស្វករវៀតណាម ផ្តល់ជូនវិទ្យាល័យ Abyei។ រូបថត៖ qdnd.vn  
  លោកវរសេនីយ៍ឯក Mac Duc Trong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងសមាជិកក្រុមវិស្វករលេខ៣ បានប្រគល់អំណោយដល់សិស្សានុសិស្សនៅព្រះវិហារ Abyei។ រូបថត៖ qdnd.vn  
  នាយឧត្តមសេនីយ៍ Phan Van Giang និងនាយឧត្តមសេនីយ៍ Chansamone Chanyalath ជាមួយនាយទាហាន នៃប៉ុស្តិ៍ការពារព្រំដែន Long Sap។ រូបថត៖ qdnd.vn  
  រដ្ឋមន្ត្រី Phan Van Giang និងរដ្ឋមន្ត្រី Dong Jun នៅច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai។ រូបថត៖ qdnd.vn  
  ការហាត់សមត្រៀមរៀបចំពិព័រណ៍ការពារអន្តរជាតិវៀតណាមឆ្នាំ២០២៤។រូបថត៖VOV  
  ការបំពេញកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ ការបង្កើនកិច្ចសន្ទនា បើកទូលាយការជួបប្រាស្រ័យ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកងទ័ពរបស់ប្រទេសផ្សេងៗ គឺជាការបង្ហាញជាក់ស្តែងនៃគោលនយោបាយការពារសន្តិភាព និងការពារស្វ័យភាពរបស់កងទ័ពប្រជាជនវៀតណាម។ រូបភាព៖ VOV  

បំពេញកាតព្វកិច្ចអន្តរជាតិ 

វិទ្យាល័យ Abyei មានទីតាំងនៅជិតទីតាំងបោះទ័ពរបស់ក្រុមវិស្វកម្មវៀត ណាមនៃបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិប្រចាំនៅ Abyei ដែលជាតំបន់ជម្លោះរវាងសាធារណរដ្ឋស៊ូដង់ និងសាធារណរដ្ឋស៊ូដង់ខាងត្បូង។ មុននោះ គ្រូបង្រៀននិងសិស្សសាលា ត្រូវសិក្សាក្នុងស្ថានភាពខ្វះមុខខ្វះក្រោយ។ លោកគ្រូ Satino នាយកសាលាបានឲ្យដឹងថា៖ យើងមិនមានបណ្ណាល័យទេ ហើយយើងខ្វះខាតតុ និងកៅអីខ្លាំងណាស់។ នៅក្នុងថ្នាក់រៀនខ្លះ សិស្សត្រូវយកកៅអីផ្ទាល់ខ្លួនមកថ្នាក់រៀន ហើយពេលឈប់រៀន ពួកគេយកកៅអីនោះមកផ្ទះវិញ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពគ្រួសារ។ យើងក៏ខ្វះថ្នាក់រៀនដែរ។ យើងមានបំណង់ចង់បានបន្ថែមបន្ទប់រៀនចំនួន៣ទៀត

ដោយដឹងពីការលំបាកទាំងនោះ ក្រុមកងវិស្វកម្ម លេខ ១ របស់វៀតណាមបានឆ្លៀតប្រើប្រាស់ធុងទំនិញឈើ នៅក្នុងបេសកកម្ម ដើម្បីធ្វើជាតុ និងកៅអីសម្រាប់សិស្សក្នុងមូលដ្ឋាន ហើយផ្តល់បាសាំងទឹកស្អាត ខួងអណ្តូង និងសាងសង់បន្ទប់រៀនថ្មីទៀតផង។ និស្សិតស្រីម្នាក់បានចែករំលែកដោយរីករាយថា៖ ថ្នាក់រៀនពិតជាស្អាតណាស់ យើងសប្បាយចិត្តនិងរំភើបចិត្តចំពោះជំនួយឧបត្ថម្ភរបស់កងទ័ពវៀតណាមក្នុងការសាងសង់ថ្នាក់រៀនថ្មីសម្រាប់ពួកយើង។ ខ្ញុំសប្បាយចិត្តណាស់ដែលបានសិក្សាក្នុងថ្នាក់ថ្មីនេះ។ ថ្នាក់រៀននេះមានបង្អួចដែលមើលទៅខុសពីថ្នាក់ចាស់ ខ្ញុំក៏ឃើញរបស់ថ្មីៗជាច្រើន ដែលខ្ញុំមិនដឹងថាត្រូវហៅវាថាម៉េច ប៉ុន្តែខ្ញុំពិតជាសប្បាយចិត្តណាស់

មានបន្ទប់រៀនធំទូលាយ ប៉ុន្តែផ្លូវទៅសាលារៀនពិបាកធ្វើដំណើរ បន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្រ។ ប្រការនោះបានជំរុញទឹកចិត្តយុទ្ធជននៃកងវិស្វកម្មវៀតណាម បើកផ្លូវទៅសាលារៀនសម្រាប់នឲប្អូនៗ។ ថ្វីត្បិតតែមានប្រវែលគ្រាន់់តែ ២០០ ម៉ែត្រប៉ុណ្ណោះ  ប៉ុន្តែវាជាផ្លូវទៅកាន់ចំណេះដឹង។ កងវិស្វករកងទ័ពវៀតណាមកំពុងរួមចំណែកធ្វើឱ្យផ្លូវទៅកាន់អនាគតរបស់ពួកគេកាន់តែខ្លីៗ។

Abyei គ្រាន់តែជាកន្លែងមួយដែលយុទ្ធជនកងទ័ពប្រជាជនវៀតណាមបំពេញភារកិច្ចរក្សាសន្តិភាពអន្តរជាតិក្នុងសម័យសន្តិភាព។

បន្ទាប់ពីរយៈពេលជាង១០ឆ្នាំនៃការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិមក រហូតមកដល់បច្ចុប្បន្ន វៀតណាមបានបញ្ជូនកម្មាភិបាលជំនាញ និងយុទ្ធជនជិត ៩០០ នាក់ ទៅបំពេញភារកិច្ចនៅតាមបណ្តាបេសកកម្ម។

នេះជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរបស់វៀត ណាមចំពោះសហគមន៍អន្តរជាតិ ក្នុងការរក្សាសន្តិភាពនិងសន្តិសុខពិភព លោក ក្នុងស្មារតី វៀតណាមមានបំណងក្លាយជាមិត្ត ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកយ៉ាងសកម្ម មានទំនួលខុសត្រូវរបស់ សហគមន៍អន្តរជាតិ។

ចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ យុទ្ធជននៃកងទ័ពប្រជាជនវៀតណាមបានបង្ហាញពីគុណសម្បត្តិដ៏ខ្ពង់ខ្ពស់ ដែលបង្កើតបានជាចរិតលក្ខណៈល្អរបស់កងទ័ពលោកអ៊ំហូ និងប្រពៃណីដ៏រុងរឿងរបស់កងទ័ពប្រជាជនវៀតណាម តែងតែត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកចូលក្នុងជីវភាពសន្តិភាពរបស់មនុស្សជាតិ។ 

ជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្ម រួមគ្នាស្ថាបនាសន្តិភាព

ដើម្បីរក្សាបរិយាកាសសន្តិភាព បម្រើគោលដៅអភិវឌ្ឍន៍របស់ប្រទេសជាតិ កងទ័ពប្រជាជនវៀតណាមមិនត្រឹមតែបំពេញល្អក្នុងការកសាង និងការពារមាតុភូមិប៉ុណ្ណោះទេ ថែមទាំងបានអនុវត្តសកម្មភាពសហប្រតិបត្តិការយ៉ាងសកម្ម ជាមួយកងទ័ពនៃបណ្តាប្រទេស។

ជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀតណាម-ឡាវលើកទី២បានប្រព្រឹត្តទៅនាចុងខែតុលាកន្លងទៅ ដោយមានសកម្មភាពជាច្រើន។ សកម្មភាពទាំងនោះបានបន្សល់ទុកនូវចំណាប់អារម្មណ៍អំពី មិត្តភាព និងសាមគ្គីភាពរវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ លោកវរសេនីយ៍ឯក Viengxay Soulivong អនុព័ន្ធការពារជាតិឡាវប្រចាំនៅវៀតណាម បានបញ្ជាក់ថា៖ ការជួបប្រាស្រ័យមិត្តភាពការពារព្រំដែនគឺជាសកម្មភាពកិច្ចការបរទេសការពារជាតិទ្វេភាគីដ៏សំខាន់បំផុតរបស់ប្រទេសទាំងពីរក្នុងឆ្នាំនេះ ហើយមានសារៈសំខាន់បំផុតក្នុងការបន្តរៀបចំនិងអនុវត្តខ្លឹមសារនៃផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ។ ទន្ទឹមនឹងនោះ បន្តលើកកម្ពស់ប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ និងកងទ័ពទាំងពីរវៀតណាម-ឡាវ កាន់តែរឹងមាំ និងមានការអភិវឌ្ឍខ្លាំងក្លា

មុននោះ ក្នុងខែមេសា កម្មវិធីជួបប្រាស្រ័យមិត្តភាពការពារព្រំដែនវៀត ណាម-ចិនលើកទី៨ បានប្រព្រឹត្តទៅនៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Khau ខេត្ត Yunnan និងច្រកទ្វារព្រំដែនអន្តរជាតិ Lao Cai ដែលនាំមកនូវភាពរីករាយសម្រាប់ប្រជាជននៅតំបន់ព្រំដែនវៀតណាមនិងចិន។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្សទាំងពីរ រដ្ឋ និងកងទ័ពនៃប្រទេសទាំងពីរ។ ប្រាកដណាស់ថា ទំនាក់ទំនងសាមគ្គីភាពវៀតណាម-ចិននឹងកាន់តែជិតស្និទ្ធឡើង ជាពិសេសនៅតាមឃុំព្រំដែនទាំងពីរ ទាំងខាងភាគីចិននិងភាគីវៀតណាម។

ប្រជាពលរដ្ឋទាំងអស់នៅភូមិឃុំនេះសប្បាយចិត្តយ៉ាងខ្លាំង។ សប្បាយជាងការទៅពិធីបុណ្យទៅទៀត ការមានផ្ទះវប្បធម៌នេះមានន័យថា មានកន្លែងផ្លាស់ប្តូរវប្បធម៌ សិល្បៈ ការអប់រំកាយ និងកីឡា ដែលពិតជាសប្បាយណាស់។

សកម្មភាពជួបប្រាស្រ័យមិត្តភាពតាមព្រំដែនដែលបានរៀបចំឡើងជាប្រចាំ បានក្លាយទៅជាគំរូនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងវៀតណាមនិងប្រទេសជិតខាង ដូចដែលបានអះអាងរបស់ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ។

ជោគជ័យនៃការជួបប្រាស្រ័យនេះបានបង្ហាញពីការប្តេជ្ញាចិត្តនយោបាយរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម  ក្រសួងការពារប្រទេសវៀតណាម នៅតាមមូលដ្ឋាន ជាពិសេសប្រជាជន និងកងកម្លាំងការពារព្រំដែនវៀត ណាមជាមួយប្រទេសជិតខាង ដែលមានព្រំប្រទល់រួមលើគោក ក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាព ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង រួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាមួយនឹងសារ សន្តិភាព - កិច្ចសហប្រតិបត្តិការ - ការអភិវឌ្ឍ ក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ ២០២៤ ការតាំងពិព័រណ៍ការពារជាតិអន្តរជាតិ វៀតណាមបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ពិព័រណ៍នេះមានគោល បំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ការទូតការពារជាតិ និងពង្រឹងទំនុកចិត្តរវាងវៀតណាមនិងប្រទេសផ្សេងៗ ចែករំលែក គោលនយោបាយនិងគោលមាគ៌ាការពារជាតិ ដើម្បីរួមគ្នាកសាងពិភព លោកប្រកបដោយសន្តិភាព។ 

នៅលើផ្ទៃដីជាង ១០.០០០ ម៉ែត្រការ៉េ សព្វាវុធ បរិក្ខារ និងដំណោះស្រាយបច្ចេកវិទ្យាជិត ៥០០ ដែលផលិតដោយវៀតណាមកំពុងមានវត្តមាន រួមជាមួយនឹងសព្វាវុធ បរិក្ខារយោធា និងផលិតផលឧស្សាហកម្មការពារជាតិមកពីប្រទេសប្រហែល ៤០។

នេះជាលើកទី ២ ហើយ ដែលវៀតណាមបានរៀបចំការតាំងពិព័រណ៍នេះ ចាប់តាំងពីលើកទី១ ក្នុងឆ្នាំ២០២២ ដោយមានទ្រង់ទ្រាយធំជាង និងមានដៃគូចូលរួមកាន់តែច្រើន រួមទាំងការចូលរួមរបស់មហាអំណាចមួយចំនួនជាមួយឧស្សាហកម្មការពារជាតិជឿនលឿន ដូចជា៖ រុស្ស៊ី អាមេរិក ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អង់គ្លេស បារាំង អាល្លឺម៉ង់...។

យោងតាមក្រសួងការពារជាតិវៀតណាម បច្ចុប្បន្នវៀតណាមមានទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយដៃគូជាង ១០០។ វៀត ណាមក៏បានបង្កើតទីភ្នាក់ងារការពារជាតិផ្ទាល់នៅក្នុងប្រទេសចំនួន៣៣ ទីភ្នាក់ងារការពារជាតិស្របគ្នាក្នុងប្រទេសចំនួន៤១ និងអង្គការសហប្រជាជាតិ។ កិច្ចសហប្រតិបត្តិការនោះភាគច្រើនពាក់ព័ន្ធនឹងការបង្កើនទំនុកចិត្តផ្នែកនយោបាយ និងការបង្កើតយន្តការរួម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម។

លើកម្រិតពហុភាគី វៀតណាមចូលរួមយ៉ាងសកម្មក្នុងយន្តការ និងវេទិកាសហប្រតិបត្តិការយោធា និងការពារជាតិក្នុងតំបន់ និងពិភព លោក។ ប្រធាននាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារជាតិវៀតណាម ឧត្តមសេនីយ៍ត្រី Vu Thanh Van បានបញ្ជាក់ថា៖ នៅបណ្តាវេទិកាទាំងនេះ វៀតណាមបានបញ្ជូនសារ និងបំណងប្រាថ្នាអំពីពិភពលោកមួយប្រកប ដោយការអភិវឌ្ឍ និងសន្តិភាព ដោយអះអាងនូវតួនាទី និងការទទួលខុសត្រូវរបស់វៀតណាមក្នុងបញ្ហាតំបន់ និងអន្តរជាតិ។ វៀតណាមក៏បានសម្តែងនូវសុច្ឆន្ទៈ និងបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជាមួយប្រទេសនានា រួមចំណែករក្សាសន្តិសុខក្នុងតំបន់ និងពិភពលោក

ការទូតការពារជាតិទ្វេភាគី និងពហុភាគីរបស់កងទ័ពប្រជាជនវៀត ណាមនាពេលថ្មីៗនេះ បានរួមចំណែកបង្ហាញរូបភាពប្រទេសវៀតណាមជាប្រទេសស្រឡាញ់សន្តិភាព និងជាសមាជិកសកម្ម មានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។

គោលនយោបាយការពារជាតិដើម្បីគោលដៅសន្តិភាព

ការបំពេញកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់ ការបង្កើនកិច្ចសន្ទនា បើកទូលាយការជួបប្រាស្រ័យ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកងទ័ពរបស់ប្រទេសផ្សេងៗ គឺជាការបង្ហាញជាក់ស្តែងនៃគោលនយោបាយការពារជាតិ សន្តិភាព និងស្វ័យការពាររបស់កងទ័ពប្រជាជនវៀតណាម។

ជាមួយនឹងគោលនយោបាយត្រឹមត្រូវ និងជំហានសមស្រប ការទូតការពារជាតិបានបង្កើតយន្តការសម្រាប់កងទ័ពប្រជាជនវៀតណាម និងប្រទេសពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហាប្រឈម បង្រួញគម្លាតភាពខុសប្លែក ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការចរចា និងការយោគយល់គ្នាទៅវិញទៅមក។ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់ យ៉ាង បានអះអាងថា កងទ័ពប្រជាជនវៀតណាមមានបំណងជំរុញការធ្វើសមាហរណកម្មអន្តរជាតិ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយក្រសួងការពារប្រទេស និងកងទ័ពនៃប្រទេសក្នុងតំបន់និងលើពិភពលោក។

វៀតណាមអនុវត្តគោលនយោបាយការពារជាតិ មិនទាំង ៤៖ មិនចង់សម្ពន្ធមិត្តយោធា មិនសហការជាមួយប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀត មិនដោះស្រាយបញ្ហាដោយវិធានការយោធា ហើយមិនអនុញ្ញាតឱ្យអង្គការយោធានៃប្រទេសដទៃឈរជើងក្នុងប្រទេសខ្លួន។ ទាំងនេះជាមាគ៌ាដ៏ត្រឹមត្រូវសម្រាប់យើងដើម្បីរក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃមាតុភូមិ

អញ្ជើញថ្លែងមតិនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិរបស់អាមេរិកក្នុងឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញក៏បានបញ្ជាក់ដែរថា៖ រវាងការចរចា និងការប្រឈមមុខដាក់គ្នា យើងជ្រើសរើសការចរចា។ រវាងការសន្ទនា និងជម្លោះ យើងជ្រើសរើសការសន្ទនា។ រវាងសន្តិភាព និងសង្រ្គាម យើងជ្រើសរើសសន្តិភាព។ រវាងកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែង នៅពេលយើងជ្រើសរើសកិច្ចសហប្រតិបត្តិការ និងការប្រកួតប្រជែង ត្រូវតែមានតម្លាភាព ស្មើភាព  គោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក។ នៅក្នុងពិភពលោកដែលពោរពេញដោយភាពចលាចល ការប្រកួតប្រជែងជាយុទ្ធសាស្ត្រ និងជម្រើសជាច្រើន វៀតណាមមិនជ្រើសរើសភាគីទេ ប៉ុន្តែជ្រើសរើសសុច្ចរិត យុត្តិធម៌   ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ

ទស្សនៈរបស់វៀតណាមត្រូវបានបណ្តាប្រទេសគាំទ្រ និងវាយតម្លៃខ្ពស់។ លោកវរសេនីយ៍ឯក Thomas Stevenson អតីតអនុព័ន្ធការពារជាតិអាមេរិកប្រចាំប្រទេសវៀតណាមបានឲ្យដឹងថា៖ ការអនុវត្តគោលនយោបាយការទូតការពារជាតិ   មិនទាំង ៤  បានជួយវៀតណាមអភិវឌ្ឍយ៉ាងខ្លាំងក្លា។ រហូតមកដល់បច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយមហាអំណាចធំៗភាគច្រើន មានទំនាក់ទំនងល្អជាមួយមហាអំណាចធំៗ និងសេដ្ឋកិច្ចរបស់ប្រទេសជាតិកំពុងមានកំណើនរីកចម្រើនក្នុងអត្រាដែលប្រទេសជាច្រើនកោតសរសើរ។ ដោយហេតុផលទាំងនេះ ខ្ញុំគិតថា គោលនយោបាយរបស់វៀតណាមកំពុងដំណើរការប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍន៍យ៉ាងខ្លាំង។ ប្រការនេះក៏មានន័យថា ទំនាក់ទំនងរវាងអាមេរិកនិងវៀតណាមនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា

ក្នុងប្រវត្តិសាស្ត្រ ប្រជាជនវៀតណាមត្រូវឆ្លងកាត់សង្គ្រាមជាច្រើនដើម្បី ដណ្តើមឯករាជ្យ។ វៀតណាមយល់ច្បាស់ពីតម្លៃនៃសន្តិភាព មានបំណងចង់រក្សា និងប្ដេជ្ញារក្សាសន្តិភាពក្នុងប្រទេស ហើយប្តេជ្ញាការពារឯករាជ្យ សេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ និងប្រជាតិ។ វៀតណាមក៏មានបំណងចង់ឱ្យពិភពលោក តំបន់ និងគ្រប់ប្រទេស និងប្រជាជនទាំងអស់ទទួលបានសន្តិភាព សេរីភាព វិបុលភាព និងសុភមង្គល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ការនាំចូលនិងនាំចេញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងសម្រេចបាន ៧៨២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំនេះ

ជាក់ស្តែងគឺ ទំហំនាំចេញសម្រេចបាន ៣៨៤ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៤,៥% ខណៈដែលទំហំនាំចូលសម្រេចបានប្រមាណ ៣៦១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,៣%។

Top