• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពជើងទឹកវៀតណាមបំពេ​ញភារកិច្ចកិច្ច​ការបរទេសការពារជាតិនៅប្រទេសសិង្ហបុរី និងហ្វីលីពីន

នាថ្ងៃទី ១ ឧសភា នាវាលេខ ០១៥-Tran Hung Dao (កងពលតូច ១៦២) រួមជាមួយគណៈប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Van Ngan អនុប្រធានសេនាធិការសតំបន់ទី ៤ នៃកងទ័ពជើងទឹកបានចូលចតនៅកំពង់ផែ Zhangi-សិង្ហបុរី និងអនុវត្តសកម្មភាពជាបន្តបន្ទាប់ក្នុងក្របខ័ណ្ឌកិច្ចការបរទេសការពារជាតិ។
នាវាលេខ ០១៥-Tran Hung Dao ចូលចតនៅកំពង់ផែ Zhangi-សិង្ហបុរី ។

នៅសិង្ហបុរីចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៥ ខែឧសភា គណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមនឹងចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌសមយុទ្ធអាស៊ាន - ឥណ្ឌា; សិក្ខាសាលាស្តីពីជំនួយមនុស្សធម៌ និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ; ការផ្លាស់ប្តូរវិជ្ជាជីវៈ; ចូលរួមតាំងពិព័រណ៍ការពារជាតិ និងសមុទ្រអន្តរជាតិ (IMDEX 2023)។ លើសពីនេះទៅទៀត គណៈប្រតិភូក៏បានចូលរួមសកម្មភាពសមយុទ្ធអាស៊ាន-ឥណ្ឌានៅសមុទ្រ មុនពេលធ្វើពិធីស្វាគមន៍គ្នានៅសមុទ្រ។ នាវា ០១៥ និងគណៈប្រតិភូនឹងបន្តធ្វើដំណើរទៅបំពេញភារកិច្ចកិច្ចការបរទេសការពារជាតិនៅហ្វីលីពីន។

តាមរយៈសកម្មភាពនានានៃខ្សែព្រឹត្តិការណ៍នេះ បន្តលើកកម្ពស់សមត្ថភាពសម្របសម្រួលគ្នាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមស្តីពីសន្តិសុខនាវាចរណ៍; ពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែលមានស្រាប់រវាងកងទ័ព និងកងទ័ពជើងទឹកវៀតណាមជាមួយកងទ័ព និងកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top