• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៤៧ ឆ្នាំនៃថ្ងៃជ័យជម្នះថ្ងៃទី៧ ខែមករា៖ សច្ចភាពនិងជំនឿជឿទុកចិត្ត

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ គឺជាថ្ងៃខួបគម្រប់លើកទី៤៧ នៃជ័យជម្នះជាប្រវត្តិសាស្ត្រ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។កាលពី៤៧ ឆ្នាំមុន ថ្ងៃនេះគឺជាថ្ងៃដែលប្រជាជនកម្ពុជាបានរំដោះឱ្យរួចចាកចេញផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់របប ប៉ុល ពត ក៏ប៉ុន្តែស្លាកស្នាមដែលបានបន្សល់ទុកនឹងមិនអាចជាសះស្បើយបានឡើយ។ ភាពឈឺចាប់នៅតែមកលងបន្លាចរាល់ពេលដែលទំព័រសោកនាដកម្មដ៏សាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិក្នុងសតវត្សទី២០ បានរម្លឹកឡើងវិញម្តងៗ។

 


យើងពិតជានៅចងចាំថា បន្ទាប់ពីរបប ប៉ុល ពត ឡើងកាន់អំណាច ពួកគេបានចាប់ផ្តើមកសាងសង្គមមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយកាត់ផ្តាច់ប្រទេសចេញពីពិភពខាងក្រៅ។ ពួកគេបានបង្កើត “រដ្ឋកម្ពុជាប្រជាធិបតេយ្យ” ដោយដាក់ចេញនូវគោលនយោបាយផ្តាច់ការដ៏ឃោរឃៅបំផុត។ ក្នុងកំឡុងពេល ៣ ឆ្នាំ ៨ខែ និង ២០ ថ្ងៃ ដ៏ខ្មៅរងឹតនោះ សេរីភាពប្រជាធិបតេយ្យនិងសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុង ដោយចាត់ទុកប្រជាជនជាទាសករក្រោមការបញ្ជាដឹកនាំផ្តាច់ការរបស់ “អង្គការ ”។ ជាមួយនឹងវោហារសាស្ត្រនិងពាក្យស្លោកថា «លុបបំបាត់វណ្ណៈ» រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ បានបណ្ដេញប្រជាជនចេញពីទីក្រុងទៅទីជនបទ បង្ខំប្រជាជនឱ្យធ្វើការជាទម្ងន់និងហូបមិនឆ្អែត ធ្វើឱ្យបាក់កម្លាំងជាទម្ងន់។

ជាមួយគ្នានេះ របប ប៉ុល ពត បានអនុវត្តន៍នយោបាយដ៏ល្ងង់ខ្លៅ លុបបំបាត់សាលារៀន សម្លាប់បញ្ញវន្ត លុបបំបាត់ប្រព័ន្ធអប់រំគ្រប់ជាន់ថ្នាក់ បំផ្លាញមរតកវប្បធម៌ដ៏យូរលង់និងទំនៀមទំលាប់ល្អរបស់ប្រជាពលរដ្ឋខ្មែរ បំផ្លាញវត្តអារាម សម្លាប់ព្រះសង្ឃ។ ប្រជាជនកម្ពុជាដែលមានការអប់រំ វណ្ណៈកណ្តាលរាប់សែននាក់ ត្រូវបានគេធ្វើទារុណកម្មនិងកាត់ទោសប្រហារជីវិតនៅក្នុងពន្ធនាគារដែលបានកំណត់ ជាពិសេសនៅក្នុងទីក្រុង។ ក្នុងចំណោមនោះ ល្បីល្បាញជាងគេបំផុតខាងធ្វើទារុណកម្មសួរចម្លើយគឺគុកទួលស្លែងនៅភ្នំពេញ ឬ មន្ទីរសន្ដិសុខ ២១ (ស-២១) ដែលអ្នកទោសប្រហែល ១៧ ០០០ នាក់ មិនថាបុរស ស្ត្រី មនុស្សពេញវ័យ ឬកុមារ ត្រូវបានចាប់ដាក់គុកនិងយកទៅសម្លាប់។ ក្នុងរយៈពេលត្រឹមតែ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ (ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ១៩៧៩) របបនេះបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជិត ៣ លាននាក់។

របបខ្មែរក្រហម បាតដៃប្រឡាក់ឈាមជាតិសាសន៍ឯងមួយនេះ បានអនុវត្តនយោបាយការបរទេសដ៏គ្រោះថ្នាក់បំផុត។ ដោយមានការញុះញង់និងគាំទ្រពីសំណាក់ភាគីខាងក្រៅ ក្រុម ប៉ុល ពត-អៀង សារី បានព្យាយាមបំភ្លៃទំនាក់ទំនងកម្ពុជា-វៀតណាម ដោយញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសសន៍ មនោគមន៍ប្រឆាំង វៀតណាម និងធ្វើសកម្មភាពយោធារំលោភព្រំដែន រំលោភឯករាជ្យភាពអធិបតេយ្យភាពនិងបូរណភាពទឹកដីវៀតណាម។ ដោយមិនអាចទ្រាំបាននឹងអំពើប្រល័យពូជសាសន៍របស់របបនេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលពេលនេះមានឈ្មោះថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា” បានធ្វើការអំពាវនាវជាបន្ទាន់ដល់ភាគ្គីវៀតណាម ហើយកងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមក ពួតដៃសហការជាមួយកងកម្លាំងប្រដាប់អាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រយុទ្ធផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩។ បន្ទាប់ពីទទួលបានជ័យជម្នះ កងទ័ពស្ម័គ្រចិត្តវៀតណាម បានបន្តជួយបណ្តុះបណ្តាល រហូតដល់កងទ័ពកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ដែលកម្លាំងសេសសល់បានរត់ទៅលាក់ខ្លួននិងបន្តធ្វើសង្គ្រាមនៅតាមព្រំដែន កម្ពុជា-ថៃ ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល ទើបកងទ័ពស្ម័គ្រចិត្តវៀតណាម សម្រេចចិត្តដកទ័ពចេញពីប្រទេសកម្ពុជាទាំងស្រុងនៅ ឆ្នាំ ១៩៨៩។

ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ បានសង្គ្រោះប្រជាជនកម្ពុជាប្រមាណ ៥ លាននាក់ឱ្យរួចចាកផុតពីមាត់រណ្តៅមរណរបស់របបប្រល័យពូជសាសន៍ដ៏ឃោរឃៅដឹកនាំដោយ ប៉ុល ពត ដែលបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាង ៣ លាននាក់ ក្នុងពេលគ្រប់គ្រងតែ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ គឺពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ជ័យជម្នះរួមរបស់ប្រជាជនទាំងពីរ កម្ពុជា និងវៀតណាម គឺជាលទ្ធផលនៃការសម្របសម្រួលនៃការប្រយុទ្ធរវាងកងកម្លាំងបដិវត្តន៍ស្នេហាជាតិពិតប្រាកដរបស់កម្ពុជា និង ការគាំទ្រដ៏ធំធេងរបស់ប្រជាជន កងទ័ពស្ម័គ្រចិត្ត បក្ស និងរដ្ឋវៀតណាម។

នៅក្នុងពិធីមីទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតនៃរណសិរ្សសាគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ២០២៥កន្លងទៅ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា “យើងខ្ញុំក៏ចងចាំនូវការលះបង់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត វៀតណាម ក្នុងការចូលរួមប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត”។

ចំណែកនៅក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី៦ របស់រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មហាសន្និបាតក៏បានថ្លែងអំណរគុណចំពោះប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសគឺបក្សកុម្មុយនិស្តវៀតណាម ក៏ដូចជារដ្ឋាភិបាលកងទ័ពនិងប្រជាជនវៀតណាម ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការតស៊ូរំដោះប្រទេសនិងប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ក្នុងសារផ្ញើជូនប្រជាជនកម្ពុជាក្នុងឱកាសរម្លឹកខួបអនុស្សាវរីយ៍ ទិវាជ័យជម្នះ ៧ មករា រាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា តែងតែអះអាងនូវគុណូបការៈដ៏ឧត្តុង្គឧត្តម និងការធ្វើពលីកម្មប្រកបដោយវីរភាពរបស់ពលទាហានស្ម័គ្រចិត្តវៀតណាម និងយោធិនបដិវត្តន៍កម្ពុជានៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុឯករាជ្យជាតិ។ នេះគឺជាវីរភាព និងប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃស្មារតីសាមគ្គីភាពជាអន្តរជាតិដ៏បរិសុទ្ធនិងស្មោះត្រង់រវាងប្រទេសទាំងពីរកម្ពុជានិងវៀតណាម ។ ប្រជាជនកម្ពុជាគ្រប់ជំនាន់ពិតជាចងចាំមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ឧត្តុង្គឧត្តមចំពោះការធ្វើពលីកម្មប្រកប ដោយវីរភាពរបស់យោធិនបដិវត្តន៍កម្ពុជានៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងពលទាហានស្ម័គ្រចិត្តវៀតណាម ដែលបានពលីសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុឯករាជ្យជាតិរបស់មាតុភូមិកម្ពុជា។ 


បច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរ នៅតែមិន អាចបំភ្លេចបាន នូវពេលវេលា ដែលកម្ពុជានិង វៀតណាម ដែលតែងតែ ប្រកៀកស្មាគ្នា ប្រយុទ្ធ តស៊ូដើម្បី ដណ្ដើម ឯករាជ្យនិង សុខ សន្តិភាពជូនប្រទេសនិងប្រជាជនរៀងៗខ្លួន។ជាពិសេសបំផុតនៅគឺការបកៀកស្មាគ្នាប្រយុទ្ធរបស់ប្រជាជន កងទ័ពស្ម័គ្រចិត្ត បក្សនិងរដ្ឋវៀតណាម ក្នុងការចូលរួម រួមគ្នា ជាមួយកងទ័ពនៃរណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងការតស៊ូប្រយុទ្ធដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយជួយសង្គ្រោះប្រជាជនកម្ពុជារាប់លាននាក់ឱ្យរួចចាកផុតពីការសម្លាប់នៅថ្ងៃទី ៧ ខែកមរា ឆ្នាំ១៩៧៩ និងការរួមចំណែករបស់កម្ពុជាក្នុងការជួយគាំទ្រដល់ វៀតណាម ក្នុងបុព្វហេតុបង្រួបបង្រួមទឹកដីវៀតណាម ហើយទទួលបានជ័យជំនះនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ផងដែរ។ ទាំងនេះសរបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងដ៏ល្អប្រពៃនិងស្មោះត្រង់ដែលតែងតែជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ក្នុងគ្រាអាសន្នរបស់ប្រទេសទាំងពីរកម្ពុជានិងវៀតណាម។


ជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ គឺពិតជាបានបង្កើតនូវប្រពៃណីដ៏ល្អប្រពៃ ហើយនៅតែបន្តពូនជ្រំ ស្រោចទឹក ដាក់ជី ថែទាំឱ្យកាន់តែមានភាពស្រស់បំព្រង ភ្លឺត្រចះត្រង់រាល់គ្រប់ជំនាន់ថ្នាក់ដឹកនាំនិងបន្តផ្សព្វផ្សាយជាបន្តបន្ទាប់ដល់យុវជនគ្រប់ស្រទាប់វណ្ណៈឱ្យបានយល់កាន់តែច្បាស់នូវគម្រូវីរភាពដ៏ល្អប្រពៃ ស្របតាមស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា៕

តាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top