ក្រោយពេល ៤០ ឆ្នាំ តាំងពីថ្ងៃបង្រួបបង្រួមជាតិ ទីក្រុងហូជីមិញបានបោះជំហានយ៉ាងលឿនក្នុងការអភិវឌ្ឍន៍។ “គ្រាប់ពេជ្រនៅអាស៊ីបូព៌ា”កាលពី ៤០ ឆ្នាំមុនបានប្រាកដខ្លូនឡើងជា “ទីក្រុងធំអស្ចារ្យ” នៅសម័យទំនើប។ ពីព្រោះនៅទីនោះមិនមែនមានបណ្តាអគារខ្ពស់ៗ បណ្តាមហាវិថីធំៗមិនត្រឹមតែមានសំណង់ស្ថាបត្យកម្មមានលក្ខណៈសតវត្សរ៍តែប៉ុណ្ណោះទេ ថែមទាំងបង្កើតគ្រឹះស្ថានជីវភាពរស់នៅ សេដ្ឋកិច្ច វប្បធម៌ដ៏រឹងម៉ាំ សកម្មនិងត្រៀមខ្លួនសមាហរណកម្មជាមួយពិភពលោក។
“ទីក្រុងធំអស្ចារ្យ” នៅត្រើយទន្លេសាយហ្គន
៤០ ឆ្នាំមុន សាយហ្គនបានមានឈ្មោះគឺ “គ្រាប់ពេជ្រនៅអាស៊ីបូព៌ា” ពីព្រោះជនជាតិអាមេរិកបានវិនិយោគលើតំបន់នេះរាប់លានដុល្លារអាមេរិក ដើម្បីកសាងវាក្លាយជា “ចក្រភព” ភាពស៊ីវិល័យ ដែលព្យាយាមបំរើ ជាម៉ាស៊ីនសង្រ្គាមដ៏ធំរបស់ពួកគេកំពុងមានវត្តមាននៅទីនេះ។
យ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថា ខាងក្រោយភាពថ្លៃថ្នូរ ភ្លឹមភេ្លតនៃពន្លឺភ្លើងពណ៌របស់ club រាត្រី ភោជនីយដ្ឋាន សណ្ឋាគារ ទីស្នាក់នៅតែងតែតាន់តាប់ដោយយុទ្ធជនវៀតណាមសាធារណនិងទីប្រឹក្សាជនជាតិអាមេរិក ប្រជាជនសាយហ្គនភាគច្រើននៅតែរស់នៅក្នុងបរិយាកាសថប់ដង្ហើមរបស់សង្គ្រាមនៅក្នុងបណ្តាតំបន់ស្នាក់នៅដ៏ស៊ុបទ្រុបនិងក្រីក្រ ស្ថិតនៅតាមដងមាត់ទន្លេសាយហ្គន ហើយនៅក្នុងបណ្តាតំបន់ “ភូមិទឹកខ្មៅ” ស្ថិតតាមបណ្តោយសងខាងត្រើយព្រែកទឹកខ្មៅងងឹត កខ្វក់ពោរពេញដោយសំរាម និងមួស ។ ហេតុនេះ ពាក្យពេជ្រ “គ្រាប់ពេជ្រនៅអាស៊ីបូព៌ា” ហាក់ដូចជាការយល់សប្តិហួសពីការស្មានចំពោះប្រជាជនសាយហ្គនភាគច្រើនមុនឆ្នាំ ១៩៧៥។
រយៈពេល ៤០ ឆ្នាំ ក្រោយ រឿងរ៉ាវអំពី “គ្រាប់ពេជ្រនៅអាស៊ីបូព៌ា” ហាក់ដូចជាបានខិតទៅរករឿងក្នុងអតីតកាល។ ជួនកាលក៏មានមនុស្សរំលឹកនឹកដល់ ប៉ុន្តែវាក៏បំភ្លេចយ៉ាងរហ័សដែរ ពីព្រោះបើសិនជាប្រៀបធៀបនឹងសាយហន្គក្នុងអតីតកាល ទីក្រុងហូជីមិញនាសព្វថ្ងៃនេះកំពុងគឺជា “តំបន់សង្ឃឹម” ទីក្រុងគួរឲ្យរស់នៅ ដែលជាទីកន្លែងបង្កើតមុខរបរ អាចស្រូបយកបរិយាកាសដ៏ស្រស់បំព្រងពោពេញទៅដោយថាមពលនិងកម្លាំងខ្លាំងក្លា។
ដើរលើស្ពានខាញ់ហូយ ស្ពានតភ្ជាប់រវាងខ័ណ្ឌទី ១ និង ខ័ណ្ឌទី ៤ លោកឌិញវៀតទូ អាណិកជនរស់នៅសហរដ្ឋអាមេរិកម្នាក់ នាបច្ចុប្បន្ននេះលោកមានឱកាសត្រឡប់មកស្រុកកំណើតវិញក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំមមែ ឆ្នាំ ២០១៥ ភ្នែករំពៃមើលបណ្តានាវាកំពុងធ្វើដំណើរទៅវិញទៅមកលើទន្លេសាយហ្គន និងគយគន់បណ្តាអគារខ្ពស់ៗដ៏ឆើតឆាយស្ថិតនៅសងខាងត្រើយទន្លេ។
“ខ្ញុំចាកចេញពីស្រុកកំណើតអស់រយៈពេល ២៣ ឆ្នាំហើយ រាល់ពេលនិមួយៗត្រឡប់មកស្រុកកំណើតវិញ មានអារម្មណ៍មិនអាចពិពណ៌នាបាន។ សាយហ្គនផ្លាស់ប្តូរដ៏ឆាប់រហ័សពេក។ ទីក្រុងសព្វថ្ងៃនេះទំនើបនិងធំធេងណាស់!” – លោកទូរំជួលចិត្តនិយាយ។
ដើម្បីបញ្ជាក់បន្ថែមឲ្យសម្តីរបស់ខ្លូន លោកទូរៀបរាប់សំណង់ទំនើបជាច្រើន ដែលលោកទើបដឹង នៅពេលលោកទៅដើរលេងជុំវិញទីក្រុងដូចជា៖ រូងធូធៀម ស្ពានភូមី មហាវិថីវ៉វ៉ាន់គៀត មហាវិថីផាមវ៉ាន់ដុង ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ - ទ្រុងលឿង តំបន់បូរីភូមីហឹង…
ទន្ទឹមនឹងរឿងរ៉ាវរបស់លោកឌិញវៀតទូ ខ្ញុំបាននឹកឃើញដល់តួលេខស្ថិតិរបស់អង្គការសហប្រជាជាតិនាថ្មីៗនេះ។ តាមរយៈនេះ បរិមាណប្រជាជនអន្តោប្រវេសន៍ស្មើនឹង ១/៣នៃប្រជាជនទីក្រុងហូជីមិញ ហើយតួលេខនេះនៅតែបន្តកើន។ អ្នកជំនាញព្យាករថា នាឆ្នាំ ២០២០ ទីក្រុងហូជីមិញនឹងក្លាយជា “ទីក្រុងអស្ចារ្យ” រួមមានបរិមាណប្រជាជនប្រហែល ១០ លាននាក់។ ហេតុនេះ ការរៀបចំអភិវឌ្ឍន៍ទីក្រុងហូជីមិញ ទីក្រុងទំនើបមានចក្ខុវិស័យទូលាយ ដែលកំពុងគឺជាអាទិភាពលេខមួយរបស់អជ្ញាធរ។
ដូច្នោះក្នុងបណ្តាឆ្នាំថ្មីៗនេះ មុខមាត់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សមិនទាន់ធ្លាប់ឃើញ។ បណ្តាវាលភក់ ព្រែកកខ្វក់ ងងឹតនៅពេលមុនបានក្លាយជាបណ្តាបូរីទំនើបដូចជា៖ បូរីភូមីហឹង ធូធៀម ដាយក្វាងមិញ តំបន់ព្រែកញៀវឡុក –ធីងែ… ឆ្នាំ ១៩៩៧ វិទ្យាស្ថានស្ថាបត្យកម្មសហរដ្ឋអាមេរិកបានជ្រើសតាំងការរៀបចំបូរីភូមីហឹងទាំងមូលជាគំម្រោងការដ៏ល្អបំផុតក្នុងតំបន់អាស៊ី។
ទន្ទឹមនឹងបណ្តាបូរី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក៏បានបើកទូលាយនិងរលូន។ បណ្តាខ្សែផ្លូវថ្មីទំនើបជាច្រើនដូចជា៖ ផ្លូវទ្រឿងសា ផ្លូវហ្វាងសា មហាវិថីវ៉វ៉ាន់គៀត មហាវិថីផាមវ៉ាន់ដុង មហាវិថីង្វៀនវ៉ាន់លីញ ខ្សែផ្លូវល្បឿនលឿនទីក្រុងហូជីមិញ ទ្រុងលឿង ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ ឡុងថាញ់ យូវយៃ រូងឆ្លងកាត់ទន្លេធូធៀម ខ្សែ metro បេនថាញ់ សួយទៀន បាននិងកំពុងកសាង ដើម្បីបង្កើតប្រព័ន្ធគមនាគមន៍តភ្ជាប់តំបន់ក្នុងទីក្រុងនិងបណ្តាតំបន់ជ្រាយទីក្រុង ក៏ដូចជាតភ្ជាប់តំបន់ខាងលិច ខាងកើតនៃណាមបូនិងតៃង្វៀន…
មួយក្នុងបណ្តាការជោគជ័យធំធេងដែលទីក្រុងហូជីមិញទទួលបានគឺជាការកកើតភាពសមស្របអំពីខាងទិដ្ឋភាពនៃស្ថាបត្យកម្មចាស់និងថ្មី។ សាយហ្គនមានអាយុ ៣១៧ ឆ្នាំក៏ជាពេលវេលាដែលទីក្រុងហូជីមិញឈានចូលអាយុ ៤០ ឆ្នាំ រួមមានបណ្តជំហានផ្លាស់ប្តូរខ្លាំងក្លានូវមុខមាត់ទីក្រុង ប៉ុន្តែនៅតែរក្សាបានបណ្តាកេរ្តិ៍ដំណែលស្ថាបត្យកម្មដ៏ល្បីល្បាញតភ្ជាប់នឹងប្រវត្តិសាស្ត្របង្កើតនិងអភិវឌ្ឍន៍របស់ទីក្រុងដូចជា៖ វិហារកាតូលិក ឌឹកបា (កសាងពីឆ្នាំ ១៨៧៧) ប្រៃសណីយ៍សាយហ្គន ( ឆ្នាំ ១៨៩១) រោងល្ខោនឡឹន (ឆ្នាំ ១៩០០) អគារសាលាក្រុង - បច្ចុប្បន្ននេះគឺគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (ឆ្នាំ ១៩០៧) ផ្សារបេនថាញ់ ( ឆ្នាំ១៩១៤) … នេះគឺជាអត្ថន័យទូទៅរបស់ទីក្រុងទំនើបមួយ ដែលមានថាមពល ហើយនៅតែរក្សាដដែលបានតំលៃជាប្រវត្តិសាស្ត្របានបន្សល់ទុក ។
ក្នុងនាមគឺជាទីក្រុង “ក្បាលម៉ាស៊ីននៃរថភ្លើង” របស់ភូមិភាគខាងត្បូង មជ្ឈមណ្ឌលសេដ្ឋកិច្ចធំរបស់ទូទាំងប្រទេសជាតិ ទីក្រុងហូជីមិញមិនត្រឹមតែយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងបណ្តាបូរីថ្មីតែប៉ុណ្ណោះទេ ថែមទាំងវិនិយោគអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបណ្តាតំបន់ផលិតកែច្នៃ និងតំបន់ឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគ អភិវឌ្ឍន៍សេដ្ឋកិច្ច។
បច្ចុប្បន្ននេះ ទីក្រុងហូជីមិញបានកសាងយ៉ាងជោគជ័យមណ្ឌលផលិតកែច្នៃ និងតំបន់ឧស្សាហកម្មចំនួន ១៥ ដែលមានផ្ទៃដីទំហំ ២.៥០០ ហិចតា ស្ថិតក្នុងតំបន់ទាំង ៩ ខ័ណ្ឌ ស្រុក។ ការកកើតបណ្តាមណ្ឌលផលិតកែច្នៃ និងមណ្ឌលឧស្សាហកម្មនេះមិនត្រឹមតែទាក់ទាញយ៉ាងឆាប់រហ័សវិនិយោគបរទេសតែប៉ុណ្ណោះ ថែមទាំងបានដោះស្រាយការងារឲ្យពលកររាប់រយនាក់នៅមូលដ្ឋាន រូមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងតាមទិសឧស្សាហូបនីយកម្ម ទំនើបនីយកម្ម បង្កើតបុព្វបទសំខាន់ៗក្នុងដំណើរការនគរូបនីយកម្មបណ្តាតំបន់ជុំវិញ
កម្លាំងរស់របស់ទីក្រុងក្មេង
បន្ទាប់ពីថ្ងៃរំដោះ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មួយក្នុងបណ្តាភារកិច្ចសំខាន់ឈានមុខគេរបស់បណ្តាថ្នាក់អាជ្ញាធរទីក្រុងហូជីមិញគីស្ថេរភាពនិងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ បណ្តាឆ្នាំថ្មីៗ នេះ រួមជាមួយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សអំពីហេដ្ឋារចនាសម្ព័ន្ធទីក្រុង ជីវភាពសេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ប្រជាជនក៏បានលើកកម្ពស់ខ្ពស់ជាបន្តបន្ទាប់ និងតែងតែស្ថិតក្នុងក្រុមឈានមុខគេរបស់ប្រទេសជាតិ។
ដោយតាមពាក្យស្លោក “អរិយធម៌ ទំនើប មនោសញ្ចេតនា” ទីក្រុងហូជីមិញយកចិត្តទុកដាក់ខ្លាំងលើការថែទាំ លើកកម្ពស់ជីវភាពប្រជាជនដោយដំណោះស្រាយជាក់ស្តែង និងប្រសិទ្ធភាពដូចជា៖ អភិវឌ្ឍន៍ប្រព័ន្ធការធានារ៉ាប់រងសង្គមកិច្ច អនុវត្តន៍ការធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល ជំរុញកម្មវិធីកាត់បន្ថយភាពក្រីក្រ បង្កើនបរិមាណគ្រួសារមានជីវភាពធូរធា រួមចំណែកកាត់បន្ថយគម្លាតរវាងបណ្តាវណ្ណៈ និងបណ្តាក្រុមប្រជាជនរស់ក្នុងសង្គម រវាងទីក្រុងនិងជនបទ លើកកម្ពស់សុខុមាលភាពសង្គមទីក្រុងជាបណ្តើរ ដែលស្មើនឹងកំរិតក្នុងតំបន់អាស៊ីអាគ្នេយ៍និងអន្តរជាតិ។
ពាក្យស្លោក “អរិយធម៌ មនោសញ្ចេតនា” នៅបង្ហាញយ៉ាងច្បាស់លាស់តាមរយៈបណ្តាសកម្មភាពវប្បធម៌ ទេសចរណ៍ជាសម្បូរបែបនិងចាប់ចិត្ត ទាក់ទាញយ៉ាងច្រើនកុះករមហជនក្នុងស្រុកនិងបរទេសរួមគ្នាចូលរួមដូចជា៖ កម្មវិធីសិល្បៈសួស្តីចូលឆ្នាំថ្មី ពិធីបុណ្យតាមដងផ្លូវ ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញ មហោស្រពម្ហូបអាហរឆ្ងាញ់នៃបណ្តាប្រទេស ...ឬបណ្តាពិធីបុណ្យវប្បធម៌ប្រពៃណីពិសេសដូចជា៖ ពិធីបុណ្យថ្ងៃទី ១៥ ខែមួយ (គិតតាមចន្ទគិត) ពិធីបុណ្យវត្តលោកស្រីធៀនហូវ…បណ្តាកម្មវិធីនេះមិនត្រឹមតែធ្វើជីវភាពវប្បធម៌របស់ប្រជាជនទីក្រុងបានលើកកម្ពស់តែប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈឃោសនាវប្បធម៌ពោរពេញអត្តសញ្ញាណជាតិរបស់ទីក្រុងហូជីមិញមកដល់មិត្តអន្តរជាតិ។
តាមទម្លាប់ ដល់ថ្ងៃដំបូងនៃឆ្នាំថ្មីគិតតាមប្រតិទិនសកល (ថ្ងៃទី ១ ខែមករា) ផ្នែកទេសចរណ៍ទីក្រុងហូជីមិញបានរៀបចំការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ដំបូងមកដល់តំបន់ដោយបណ្តាឈុតសម្តែងតន្ត្រីប្រពៃណីក្នុងបរិយាកាសសប្បាយរីករាយ កក់ក្តៅ។
បងប្រុស Jack Kelly ភ្ញៀវទេសចរណ៏ជនជាតិអង់គ្លេស បានឲ្យដឹងថា : “ខ្ញុំមានការចាប់អារម្មណ៏នឹងបរិយាកាសនិងប្រជាជន ទីក្រុងហូជីមិញ ហើយនេះជាលើកទី ២ ហើយដែលរូបខ្ញុំបាននាំគ្រួសារមកលេង លំហែកាយ។ ទេសភាពល្អបំផុតគឺប្រវត្តិសាស្ត្រនៃទឹកដីនេះមានកន្លែងជាច្រើនគួរឲ្យចាប់អារម្មណ៍សំរាប់យើងទាំងអស់គ្នាស្វែងរក” ។
បានឲ្យដឹងថា ឆ្នាំ ២០១៤ ទីក្រុងបានទទួលភ្ញៀវទេសចរណ៍បរទេស ចំនួន ៤,៥ លាននាក់ ប្រមាណ ៥៥% នៃភ្ញៀវទេសចរណ៍អន្តរជាតិសរុបមកដល់វៀតណាម។ បុណ្យចូលឆ្នាំថ្មីមមែ ២០១៥ កន្លងទៅ ក្នុងពន្លឺព្រះអាទិត្យខាងត្បូងនៅនិទាឃរដូវ ភ្ញៀវទេសចរណ៍អន្តរជាតិនិងប្រជាជនរាប់លាននាក់បានតាន់តាប់ប្រមូលគ្នាមកដល់ទីក្រុងហូជីមិញ ទស្សនា លេងកំសាន្តនៅបណ្តាទីកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះដូចជា៖មណ្ឌលទេសចរណ៍វប្បធម៌សួយទៀន ដឹមសែន ថាវកឹមវៀន ផ្លូវផ្កាហាមងី ពិធីបុណ្យផ្កានិទាឃរដូវនៅសួនឧទ្យានតោដាន…
ជាពិសេស ឆ្នាំ ២០១៤ រួមជាមួយ ២០ ខេត្តទីក្រុងផ្សេងនៅតំបន់ភូមិភាគខាងត្បូង ទីក្រុងហូជីមិញមានកិត្តយសទទួលក្តីសប្បាយរីករាយ នៅពេលចំរៀងចាប៉ីមិនអាជីព មួយប្រភេទសិល្បៈអរូបីដែលជាអត្តសញ្ញាណវប្បធម៌ខាងត្បូង បានអង្គការ UNESCO បញ្ជូនជាបតិកភ័ណ្ឌវប្បធម៌ពិភពលោក។ អាចនិយាយបានថា សាយហ្គន – ទីក្រុងហូជីមិញគឺមួយក្នុងបណ្តាស្រុកកំណើតរបស់ប្រភេទតន្ត្រីប្រជាប្រិយពិសេសនេះ។ ការជំហានឈានទៅមុខរបស់សម័យកាលនិងសមាហរណកម្មវប្បធម៌កាន់តែខ្លាំងក្លា ដោយកម្លាំងផ្ទាល់និងក្តីស្រឡាញ់ស្រុកកំណើត ប្រទេស ប្រជាជនទី្រក្រុងហូជីមិញនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌ដោយឡែករបស់ខ្លួន។ ហេតុនេះ បើមានឱកាសមកទស្សនាតំបន់នេះនិងមកដល់តំបន់ជាយទីក្រុងដូចជាកឹនយើ ប៊ីញចាញ់ ញ៉ាបេ ហកម៉ូន គូជី…ទើបពួកគេអាចឃើញ និងយល់បានយ៉ាងជ្រាលជ្រៅនៃប្រភេទសិល្បៈពិសេស ដែលបង្កើតអត្តសញ្ញាណវប្បធម៌សេរី ស្និទស្នាល និងរាក់ទាក់របស់ប្រជាជនទីក្រុងហូជីមិញនិយាយដោយឡែក និងប្រជាជនភាគខាងត្បូងនិយាយរួម។
ចំពោះជីវភាពសេដ្ឋកិច្ច ចាប់ពីឆ្នាំ ២០០២ ទីក្រុងហូជីមិញគឺតំបន់ដំបូងលើទូទាំងប្រទេសអនុវត្តន៍កម្មវិធីលក់ទំនិញតាមតំលៃស្ថេរភាព។ ដោយមានកម្មវិធីនេះតំលៃលក់នៅទីផ្សារតែងតែរក្សាស្ថេរភាព រួមចំណែកជាច្រើនក្នុងការធានាជីវភាពរស់នៅរបស់ប្រជាជន។ អាចនិយាយដល់បណ្តាក្រុមធុរកិច្ចគំរូដែលចូលរួមយ៉ាងសកម្មក្នុងកម្មវិធីរក្សាស្ថេរភាពតំលៃដូចជា៖ សាយហ្គន Co.op, បាហួន, Vissan, អគ្គក្រុមហ៊ុនកសិកម្មសាយហ្គន ក្រុមហ៊ុនសានហា…ដើម្បីកម្មវិធីនេះកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ទីក្រុងហូជីមិញបានអនុវត្តន៍គម្រោងជាច្រើនដូចជា៖ អភិវឌ្ឍន៍ចិញ្ចឹមបង្កើតប្រភពទំនិញស្ថេរភាព អភិវឌ្ឍន៍ប្រព័ន្ធលក់ដូររាយ អនុវត្តន៍ចលនា “ប្រជាជនវៀតណាមអាទិភាពប្រើប្រាស់ទំនិញវៀតណាម” បង្កើតកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយបណ្តាខេត្តនៅខាងត្បូង ដើម្បីបង្កលក្ខណៈងាយស្រួលសំរាប់អង្គការធុរកិច្ចតភ្ជាប់ការផ្គត់ផ្គង់ទំនិញ លក់ផលិតផល បើកទូលាយទីផ្សារ…
បច្ចុប្បន្ននេះ ក្រៅទីកន្លែងលក់ទំនិញតាមតំលៃស្ថេរភាពចំនួន ៩០០០ សាខា រួមមានមុខទំនិញចំនួន ៣៥០ មុខ ទីក្រុងហូជីមិញក៏បានរៀបចំបានជើងលក់ទំនិញចល័តដល់តំបន់ដាច់ស្រយាល បណ្តាមណ្ឌលកែច្នៃផលិតនិងមណ្ឌលឧស្សាហកម្ម ដើម្បីបំរើតំរូវការជីវភាពរបស់ពលករក្រីក្រជាបន្ទាន់។
គឺតំបន់មានបរិមាណប្រជាជនជាច្រើនបំផុតលើទូទាំងប្រទេស ដូច្នេះបញ្ហាទីស្នាក់នៅក៏បានអជ្ញាធរទីក្រុងហូជីមិញយកចិត្តទុកដាក់។ ដើម្បីធានាលក្ខណៈរស់នៅល្អបំផុតឲ្យប្រជាជន ពិសេសគឺប្រជាជនមានប្រាក់ចំណូលទាប ដោយដើមវិនិយោគក្នុងប្រទេសនិងការជួយឧបត្ថម្ភរបស់អន្តរជាតិ ទីក្រុងហូជីមិញបានអនុវត្តន៍ការកសាងគម្រោងទីស្នាក់នៅ អគារស្នាក់នៅមានតំលៃថោក។ បច្ចុប្បន្ននេះ ក្នុងទីក្រុងមានគម្រោង ចំនួន ៦២ ប្រហែលជា ៧០.០០០ ផ្ទះ សំរាប់ប្រជាជនដូចជាកម្មករ កម្មាភិបាល និយោជិក...ជួល ទិញជួល។ ក្នុងនោះមាន ១៤ គម្រោងផ្ទះសា្នក់នៅឲ្យកម្មកររួមមានប្រមាណ១០.០០០ខ្នង និង ៤៦ គម្រោងផ្ទះស្នាក់នៅឲ្យកម្មករ កម្មាភិបាល ចំនួន៨.០០០ខ្នង សេសសល់គឺបណ្តាគម្រោងកសាងអន្តេវាសិកដ្ឋានសំរាប់និស្សិត និងផ្ទះស្នាក់នៅឯកជន។
អាចនិយាយ ក្រោយ ៤០ ឆ្នាំ “ពីគ្រាប់ពេជ្រនៅអាស៊ីបូព៌ា” ដល់“ទីក្រុងធំអស្ចារ្យ”ទំនើបជាមួយមូលដ្ឋានជីវភាព សេដ្ឋកិច្ច វប្បធម៌ សង្គម រឹងម៉ាំនិងអភិវឌ្ឍន៍ស្មើនឹងកំរិតតំបន់ និងអន្តរជាតិកាន់តែលេចចេញយ៉ាងច្បាស់លាស់នៅទីក្រុងហូជី មិញ តំបន់ពោរពេញរស្មីព្រះអាទិត្យនៃភូមិភាគខាងត្បូងសម្បូណ៍រុងរឿងនិងរាក់ទាក់៕
៤០ ឆ្នាំមុន សាយហ្គនបានមានឈ្មោះគឺ “គ្រាប់ពេជ្រនៅអាស៊ីបូព៌ា” ពីព្រោះជនជាតិអាមេរិកបានវិនិយោគលើតំបន់នេះរាប់លានដុល្លារអាមេរិក ដើម្បីកសាងវាក្លាយជា “ចក្រភព” ភាពស៊ីវិល័យ ដែលព្យាយាមបំរើ ជាម៉ាស៊ីនសង្រ្គាមដ៏ធំរបស់ពួកគេកំពុងមានវត្តមាននៅទីនេះ។
យ៉ាងណាក៏ដោយ មានមនុស្សតិចណាស់ដែលដឹងថា ខាងក្រោយភាពថ្លៃថ្នូរ ភ្លឹមភេ្លតនៃពន្លឺភ្លើងពណ៌របស់ club រាត្រី ភោជនីយដ្ឋាន សណ្ឋាគារ ទីស្នាក់នៅតែងតែតាន់តាប់ដោយយុទ្ធជនវៀតណាមសាធារណនិងទីប្រឹក្សាជនជាតិអាមេរិក ប្រជាជនសាយហ្គនភាគច្រើននៅតែរស់នៅក្នុងបរិយាកាសថប់ដង្ហើមរបស់សង្គ្រាមនៅក្នុងបណ្តាតំបន់ស្នាក់នៅដ៏ស៊ុបទ្រុបនិងក្រីក្រ ស្ថិតនៅតាមដងមាត់ទន្លេសាយហ្គន ហើយនៅក្នុងបណ្តាតំបន់ “ភូមិទឹកខ្មៅ” ស្ថិតតាមបណ្តោយ
រយៈពេល ៤០ ឆ្នាំ ក្រោយ រឿងរ៉ាវអំពី “គ្រាប់ពេជ្រនៅអាស៊ីបូព៌ា” ហាក់ដូចជាបាន
![]() ក្រោយ ៤០ ឆ្នាំ ទីក្រុងហូជីមិញសព្វថ្ងៃនេះក្លាយជាទីក្រុងថ្មីស្អាត ទំនើបដូចតំបន់មួយចំនួន ![]() ទីក្រុងហូជីមិញក្រោយ ៤០ ឆ្នាំនៃទិវារំដោះមានជំហានអភិវឌ្ឍន៍យ៉ាងសកម្ម ប៉ុន្តែនៅតែរក្សាបានបណ្តាតំលៃវប្បធម៌ស្ថេរភាព នៅពេលជិវភាពរស់នៅរបស់ប្រជាជនត្រូវបានកាន់តែលើកកម្ពស់។ រូបថត៖ ដាំងគីមភឿង។ ![]() ទីក្រុងហូជីមិញផ្លាស់ប្តូរយ៉ាងខ្លាំងក្លា និងបណ្តាសំណង់ស្ថាបត្យកម្មទំនើប មានលក្ខណៈសតវត្សរ៍នៅមាត់ទន្លេសាយហ្គន។ រូបថត៖ឡេមិញ ![]() បណ្តាវាលភក់ ព្រែកនាសម័យមុនបានក្លាយជាបណ្តាបូរីទំនើប។ រូបថត៖គីមជី ![]() ព្រែកពណ៌បៃតងឆើតឆាយក្រោមពន្លឺភ្លើងអគ្គីសនី។ រូបថត៖ គីមជី ![]() ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍បានបើកទូលាយរលូនរួមមានបណ្តាខ្សែផ្លូវល្បឿនលឿន ស្ពាន រូងឆ្លងកាត់ទំនើប បង្កើតប្រព័ន្ធគមនាគមន៍តភ្ជាប់គ្នា តភ្ជាប់រវាងទីក្រុងជាមួយបណ្តាតំបន់ជាយក្រុង។ រូបថត៖ ដាំងគីមភឿង ![]() រូងធូធៀម មួយក្នុងបណ្តាសំណង់រូងក្រោមដីឆ្លងកាត់ទន្លេដ៏ទំនើបបំផុតអាស៊ីអាគ្នេយ៍នាបច្ចុប្បន្ននេះ។ រូបថត៖ ង្វៀនឡឹន ![]() ការរៀបចំនិងអភិវឌ្ឍន៍ទីក្រុងហូជីមិញក្លាយជាទីក្រុងទំនើបនិងមានចក្ខុវិស័យធំល្វឹងល្វើយ ![]() ជ្រុងមួយនៃព្រលានយន្តហោះអន្តរជាតិ តឹនសើនញ៉ឹត ច្រកទ្វារទទួលភ្ញៀវក្នុងប្រទេសនិងបរទេសមកទស្សនានិងធ្វើការនៅទីក្រុង។ រូបថត៖ដាំងគីមភឿង |
(លោកឡេហ្វាងក្វឹន ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ) |
ទន្ទឹមនឹងរឿងរ៉ាវរបស់លោកឌិញវៀតទូ ខ្ញុំ
ដូច្នោះក្នុងបណ្តាឆ្នាំថ្មីៗនេះ មុខមាត់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សមិនទាន់ធ្លាប់ឃើញ។ បណ្តាវាលភក់ ព្រែកកខ្វក់ ងងឹតនៅពេលមុនបានក្លាយជាបណ្តាបូរីទំនើបដូចជា៖ បូរីភូមីហឹង ធូធៀម ដាយក្វាងមិញ តំបន់ព្រែកញៀវឡុក –ធីងែ… ឆ្នាំ ១៩៩៧ វិទ្យាស្ថានស្ថាបត្យកម្មសហរដ្ឋអាមេរិកបានជ្រើសតាំងការរៀបចំបូរីភូមីហឹងទាំងមូលជាគំម្រោងការដ៏ល្អបំផុតក្នុងតំបន់អាស៊ី។
ទន្ទឹមនឹងបណ្តាបូរី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ក៏បានបើកទូលាយនិងរលូន។ បណ្តាខ្សែផ្លូវថ្មីទំនើបជាច្រើនដូចជា៖ ផ្លូវទ្រឿងសា ផ្លូវហ្វាងសា មហាវិថីវ៉វ៉ាន់គៀត មហាវិថីផាមវ៉ាន់ដុង មហាវិថីង្វៀនវ៉ាន់លីញ ខ្សែផ្លូវល្បឿនលឿនទីក្រុងហូជីមិញ ទ្រុងលឿង ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ ឡុងថាញ់ យូវយៃ រូងឆ្លងកាត់ទន្លេធូធៀម ខ្សែ metro បេនថាញ់ សួយទៀន បាននិងកំពុងកសាង ដើម្បីបង្កើតប្រព័ន្ធគមនាគមន៍តភ្ជាប់តំបន់ក្នុងទីក្រុងនិងបណ្តាតំបន់ជ្រាយទីក្រុង ក៏ដូចជាតភ្ជាប់តំបន់ខាងលិច ខាងកើតនៃណាមបូនិងតៃង្វៀន…
មួយក្នុងបណ្តាការជោគជ័យធំធេងដែលទីក្រុងហូជីមិញទទួលបានគឺជាការកកើតភាពសមស្របអំពីខាងទិដ្ឋភាពនៃស្ថាបត្យកម្មចាស់និងថ្មី។ សាយហ្គនមានអាយុ ៣១៧ ឆ្នាំក៏ជាពេលវេលាដែលទីក្រុងហូជីមិញឈានចូលអាយុ ៤០ ឆ្នាំ រួមមានបណ្តជំហានផ្លាស់ប្តូរខ្លាំងក្លានូវមុខមាត់ទីក្រុង ប៉ុន្តែនៅតែរក្សាបានបណ្តាកេរ្តិ៍ដំណែលស្ថាបត្យកម្មដ៏ល្បីល្បាញតភ្ជាប់នឹងប្រវត្តិសាស្ត្របង្កើតនិងអភិវឌ្ឍន៍របស់ទីក្រុងដូចជា៖ វិហារកាតូលិក ឌឹកបា (កសាងពីឆ្នាំ ១៨៧៧) ប្រៃសណីយ៍សាយហ្គន ( ឆ្នាំ ១៨៩១) រោងល្ខោនឡឹន (ឆ្នាំ ១៩០០) អគារសាលាក្រុង - បច្ចុប្បន្ននេះគឺគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (ឆ្នាំ ១៩០៧) ផ្សារបេនថាញ់ ( ឆ្នាំ១៩១៤) … នេះគឺជាអត្ថន័យ
![]() ទីក្រុងកាន់តែមានគម្រោងអភិវឌ្ឍន៍បណ្តាបូរីទំនើបជាច្រើន ដែលផ្លាស់ប្តូរយ៉ាងសកម្មអំពីលក្ខណៈរស់នៅនិងបរិស្ថានសំរាប់ប្រជាជនរាប់លាននាក់។ រូបថត៖ គីមជី ![]() គម្រោងតំបន់ប្រជាជនចំរុះនៅសាយហ្គន Pearl ស្ថិតក្នុងទិសអភិវឌ្ឍន៍នគរខាងដុងបាក់ទីក្រុងហូជីមិញ។ រូបថត៖ ដាំងគីមភឿង ![]() គម្រោងតំបន់ប្រជាជនចំរុះនៅសាយហ្គន Pearl ស្ថិតក្នុងទិសអភិវឌ្ឍន៍នគរខាងដុងបាក់ទីក្រុងហូជីមិញ។ រូបថត៖ ដាំងគីមភឿង ![]() ជ្រុងមួយនៃបូរីភូមីហឹង ទីកន្លែងដែលបានជ្រើសតាំងគឺការរៀបចំដ៏ឆ្នើមបំផុតនៅតំបន់អាស៊ី របស់វិទ្យាស្ថានស្ថាបត្យកម្មសហរដ្ឋអាមេរិក ឆ្នាំ ១៩៩៧។ រូបថត៖ ង្វៀនថាំង |
តាមផែនការរៀបចំដល់ឆ្នាំ ២០២៥ ទីក្រុងហូជីមិញនិងអភិវឌ្ឍន៍តាមទិសពហុផ្ចិតតាមបួនទិស៖ ជើង កើត លិច ត្បូង។ តំបន់បូរីថ្មីមួយចំនួនបាននិងកំពុងកកើតដូចជា៖ ខាងត្បូងសាយហ្គន (ខ័ណ្ឌទី ៧) ធូធៀម (ខ័ណ្ឌទី ២) ពាយ័ព្យ (ស្រុកគូជី) ហៀបភឿក ភឿកគៀង (ស្រុកញ៉ាបែ) ស៊ីញ វៀត (ស្រុកប៊ិញ ចាញ់) អានភូហឹង (ស្រុកហកម៉ូន) … |
ក្នុងនាមគឺជាទីក្រុង “ក្បាលម៉ាស៊ីន
បច្ចុប្បន្ននេះ ទីក្រុងហូជីមិញបានកសាងយ៉ាងជោគជ័យមណ្ឌលផលិតកែច្នៃ និងតំបន់ឧស្សាហកម្មចំនួន ១៥ ដែលមានផ្ទៃដីទំហំ ២.៥០០ ហិចតា ស្ថិតក្នុងតំបន់ទាំង ៩ ខ័ណ្ឌ ស្រុក។ ការកកើតបណ្តាមណ្ឌលផលិតកែច្នៃ និងមណ្ឌលឧស្សាហកម្មនេះមិនត្រឹមតែទាក់ទាញយ៉ាងឆាប់រហ័សវិនិយោគបរទេសតែប៉ុណ្ណោះ ថែមទាំងបានដោះស្រាយការងារឲ្យពលកររាប់រយនាក់នៅមូលដ្ឋាន រូមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងតាមទិសឧស្សាហូបនីយកម្ម ទំនើបនីយកម្ម បង្កើតបុព្វបទសំខាន់ៗក្នុងដំណើរការនគរូបនីយកម្មបណ្តាតំបន់ជុំវិញ
កម្លាំងរស់របស់ទីក្រុងក្មេង
បន្ទាប់ពីថ្ងៃរំដោះ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ មួយក្នុងបណ្តាភារកិច្ចសំខាន់ឈានមុខគេរបស់បណ្តាថ្នាក់អាជ្ញាធរទីក្រុងហូជីមិញគីស្ថេរភាពនិងលើកកម្ពស់ជីវភាពរបស់ប្រជាជន។ បណ្តាឆ្នាំថ្មីៗ នេះ រួមជាមួយការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សអំពីហេដ្ឋារចនាសម្ព័ន្ធទីក្រុង ជីវភាពសេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ប្រជាជនក៏បានលើកកម្ពស់ខ្ពស់ជាបន្តបន្ទាប់ និងតែងតែស្ថិតក្នុងក្រុមឈានមុខគេរបស់ប្រទេសជាតិ។
ដោយតាមពាក្យស្លោក “អរិយធម៌ ទំនើប មនោសញ្ចេតនា” ទីក្រុងហូជីមិញយកចិត្តទុកដាក់ខ្លាំងលើការថែទាំ លើកកម្ពស់ជីវភាពប្រជាជនដោយដំណោះស្រាយជាក់ស្តែង និងប្រសិទ្ធភាពដូចជា៖ អភិវឌ្ឍន៍ប្រព័ន្ធការធានារ៉ាប់រងសង្គមកិច្ច អនុវត្តន៍ការធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល ជំរុញកម្មវិធីកាត់បន្ថយភាពក្រីក្រ បង្កើនបរិមាណគ្រួសារមានជីវភាពធូរធា រួមចំណែកកាត់បន្ថយគម្លាតរវាងបណ្តាវណ្ណៈ និងបណ្តាក្រុមប្រជាជនរស់ក្នុងសង្គម រវាងទីក្រុងនិងជនបទ លើកកម្ពស់សុខុមាលភាពសង្គមទីក្រុងជាបណ្តើរ ដែលស្មើនឹងកំរិតក្នុងតំបន់អាស៊ីអាគ្នេយ៍និងអន្តរជាតិ។
ពាក្យស្លោក “អរិយធម៌ មនោសញ្ចេតនា” នៅបង្ហាញយ៉ាងច្បាស់លាស់តាមរយៈបណ្តាសកម្មភាពវប្បធម៌ ទេសចរណ៍ជាសម្បូរបែបនិងចាប់ចិត្ត ទាក់ទាញយ៉ាងច្រើនកុះករមហជនក្នុងស្រុកនិងបរទេសរួមគ្នាចូលរួមដូចជា៖ កម្មវិធីសិល្បៈសួស្តីចូលឆ្នាំថ្មី ពិធីបុណ្យតាមដងផ្លូវ ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញ មហោស្រពម្ហូបអាហរឆ្ងាញ់នៃបណ្តាប្រទេស ...ឬបណ្តាពិធីបុណ្យវប្បធម៌ប្រពៃណីពិសេសដូចជា៖ ពិធីបុណ្យថ្ងៃទី ១៥ ខែមួយ (គិតតាមចន្ទគិត) ពិធីបុណ្យវត្តលោកស្រីធៀនហូវ…បណ្តាកម្មវិធីនេះមិនត្រឹមតែធ្វើជីវភាពវប្បធម៌របស់ប្រជាជនទីក្រុងបានលើកកម្ពស់តែប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈឃោសនាវប្បធម៌ពោរពេញអត្តសញ្ញាណជាតិរបស់ទីក្រុងហូជីមិញមកដល់មិត្តអន្តរជាតិ។
តាមទម្លាប់ ដល់ថ្ងៃដំបូងនៃឆ្នាំថ្មីគិតតាមប្រតិទិនសកល (ថ្ងៃទី ១ ខែមករា) ផ្នែកទេសចរណ៍ទីក្រុងហូជីមិញបានរៀបចំការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ដំបូងមកដល់តំបន់ដោយបណ្តាឈុតសម្តែងតន្ត្រីប្រពៃណីក្នុងបរិយាកាសសប្បាយរីករាយ កក់ក្តៅ។
![]() ក្នុងមួយឆ្នាំទីក្រុងហូជីមិញទទួលភ្ញៀវអន្តរជាតិ ៤,៥ លាននាក់ មកទស្សនាប្រមាណ ៥៥ % នៃបរិមាណភ្ញៀវអន្តរជាតិមកទស្សនាវៀតណាម។ រូបថត៖ឯកសារកាសែតរូបភាពវៀតណាម។ ![]() ភ្ញៀវអន្តរជាតិមកទស្សនាវិមានថុងញ៉ឹត មជ្ឈមណ្ឌល រូបថត៖ង្វៀនឡឹន ![]() គូស្នេហាក្មេងថតរូបអាពាហ៍ពិពាហ៍នៅខាងមុខវិហារកាតូលិកឌឹកបា។ រូបថត៖ឯកសារកាសែតរូបភាពវៀតណាម ![]() បច្ចុប្បន្ននេះ ទីក្រុងហូជីមិញមានរាងកាយរបស់ទីក្រុងទំនើប សកម្ម និងត្រៀមខ្លួនសមាហរណកម្មយ៉ាងជ្រាលជ្រៅ។ រូបថត៖ឯកសារកាសែតរូបភាពវៀតណាម ![]() សប្បាយរីករាយក្បាច់រាំនាគលើ ![]() ថ្ងៃនិទាឃរដូវលើផ្លូវផ្កាង្វៀនហ្វៀ។រូបថត៖ឯកសារកាសែតរូបភាពវៀតណាម ![]() សួនឧទ្យានវប្បធម៌ជប៉ុននៅ ទីក្រុងហូជីមិញ។ រូបថត៖ ឡេមិញ ![]() ភ្ញៀវទេសចរណ៍និងប្រជាជនទីក្រុងលេងកំសាន្តនៅមណ្ឌលទេសចរណ៍សួយទៀន។ រូបថត៖ ឡេមិញ ![]() ភ្ញៀវទេសចរណ៍និងប្រជាជនទីក្រុងលេងកំសាន្តនៅមណ្ឌលទេសចរណ៍សួយទៀន។ រូបថត៖ ឡេមិញ |
បងប្រុស Jack Kelly ភ្ញៀវទេសចរណ៏ជនជាតិអង់គ្លេស បានឲ្យដឹងថា : “ខ្ញុំមានការចាប់អារម្មណ៏នឹងបរិយាកាសនិងប្រជាជន ទីក្រុងហូជីមិញ ហើយនេះជាលើកទី ២ ហើយដែលរូបខ្ញុំបាននាំគ្រួសារមកលេង លំហែកាយ។ ទេសភាពល្អបំផុតគឺប្រវត្តិសាស្ត្រនៃទឹកដីនេះមានកន្លែងជាច្រើនគួរឲ្យចាប់អារម្មណ៍សំរាប់យើងទាំងអស់គ្នាស្វែងរក” ។
បានឲ្យដឹងថា ឆ្នាំ ២០១៤ ទីក្រុងបានទទួលភ្ញៀវទេសចរណ៍បរទេស ចំនួន ៤,៥ លាននាក់ ប្រមាណ ៥៥% នៃ
ជាពិសេស ឆ្នាំ ២០១៤ រួមជាមួយ ២០ ខេត្តទីក្រុងផ្សេងនៅតំបន់ភូមិភាគខាងត្បូង
ចំពោះជីវភាពសេដ្ឋកិច្ច ចាប់ពីឆ្នាំ ២០០២ ទីក្រុងហូជីមិញគឺតំបន់ដំបូងលើទូទាំងប្រទេសអនុវត្តន៍កម្មវិធីលក់ទំនិញតាមតំលៃស្ថេរភាព។ ដោយមានកម្មវិធីនេះតំលៃលក់នៅទីផ្សារតែងតែរក្សាស្ថេរភាព រួមចំណែកជាច្រើនក្នុងការធានាជីវភាពរស់នៅរបស់ប្រជាជន។ អាច
បច្ចុប្បន្ននេះ ក្រៅទីកន្លែងលក់ទំនិញតាមតំលៃស្ថេរភាពចំនួន ៩០០០ សាខា រួមមានមុខទំនិញចំនួន ៣៥០ មុខ ទីក្រុងហូជីមិញក៏បានរៀបចំបានជើង
![]() នៅខាងក្នុង Robins, មណ្ឌលលក់ដូរដ៏គុណភាពខ្ពស់របស់ទីក្រុង។ រូបថត៖ ឡេមិញ ![]() Vietnam Motorshow មួយក្នុងបណ្តាព្រឹត្តិការណ៍ដ៍កិត្តនាមតែងតែរៀបចំ ទាក់ទាញបណ្តាពាណិជ្ជសញ្ញារថយន្តល្បីឈ្មោះលើពិភពលោក ដែលប្រព្រឹត្តិការទៅនៅទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន ![]() ប្រព័ន្ធស្ពាន កំពង់ផែរបស់ទីក្រុងហូជីមិញក៏កំពុងកាន់តែសុក្រិត។ ក្នុងរូបថត៖ តឹនកាងកាតឡាយ។ រូបថត៖ ដាំងគីមភឿង ![]() អគ្គក្រុមហ៊ុនកាត់ដេរញ៉ាបែ (NBC), មួយពាណិជ្ជសញ្ញាធំរបស់ផ្នែកវាយណភណ្ឌទីក្រុងហូជីមិញ បានផលិតចេញបណ្តាប្រភេទផលិតផលដែលមានគុណភាពខ្ពស់ដូចជា៖ veston អាវមានក មានប្រៀបខ្លាំងប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ រូបថត៖ ដាំងគីមភឿង ![]() រោងជាងផលិតស៊ុតស្អាតបាហឹន ពាណិជ្ជសញ្ញាដ៏ល្បីឈ្មោះរបស់ទីក្រុង។ រូបថត៖ ដាំងគីមភឿង |
នាឆ្នាំ២០១៤ ផលិតផលសរុបក្នុងស្រុករបស់ទីក្រុងហូជីមិញ (GDP) ស្មើជាង ២០% នៃទូទាំងប្រទេស ចូលថវិការនិងតំលៃពាណិជ្ជកម្មស្មើ ៣០ % នៃទូទាំងប្រទេស ចំណូលជាមធ្យមប្រជាជនម្នាក់ក្នុងមួយឆ្នាំទទួលបាន ៥.១៣១ ដុល្លារអាមេរិកម្នាក់ គ្រោងដល់ចុងឆ្នាំ ២០១៥ ទទួលបាន ៥.៨២៦ ដុល្លារអាមេរិកម្នាក់។ |
អាចនិយាយ ក្រោយ ៤០ ឆ្នាំ “ពីគ្រាប់ពេជ្រនៅអាស៊ីបូព៌ា” ដល់“ទីក្រុងធំអស្ចារ្យ”ទំនើបជាមួយមូលដ្ឋានជីវភាព សេដ្ឋកិច្ច វប្បធម៌ សង្គម រឹងម៉ាំ
អត្ថបទ៖ង្វៀនវូថាញ់ដាត-ង្វៀនអាញ់
រូបថត៖ ង្វៀនថាំង-ឡេមិញ-ដាំងគីមភឿង-ង្វៀឡឹន
ង្វៀនមិញតាម គីមជីនិងឯកសារកាសែតរូបភាពវៀតណាម
រូបថត៖ ង្វៀនថាំង-ឡេមិញ-ដាំងគីមភឿង-ង្វៀឡឹន
ង្វៀនមិញតាម គីមជីនិងឯកសារកាសែតរូបភាពវៀតណាម
nguyenhuonggiang