ជនពិការ - គ្មាននរណាម្នាក់ត្រូវទុកចោលនៅខាងក្រោយឡើយ

ជនពិការ - គ្មាននរណាម្នាក់ត្រូវទុកចោលនៅខាងក្រោយឡើយ

នៅ​​វៀត​ណាម​ សហគមន៍​ជនពិការ​ត្រូវ​បាន​កំណត់​ថា ​ជា​ក្រុម​ងាយ​រងគ្រោះ ​​ដែល​មាន​ចំ​នួន​ជាង​ ៧%នៃ​ចំ​នួន​ប្រជាជន​ ស្មើ​នឹង​ប្រហែល​ ៧លាន​នាក់​។ ជា​ច្រើន​ឆ្នាំ​មក​នេះ​ បក្ស និង​រដ្ឋ​បាន​ចេញ​នូវ​គោល​នយោបាយ​ និង​គោលការណ៍​ណែ​នាំ​ជា​ច្រើន​ ហើយ​​រួម​ជាមួយ​សង្គម​ទាំង​មូល​ បាន​រួម​ដៃ​គ្នា​ក្នុង​ការ​យកចិត្តទុក​ដាក់ ថែទាំ និង​ការ​ពារ​ជន​ពិការ​ ដែល​ស្រប​តាម​ទិស ស្លោកថា “គ្មាន​នរណាម្នាក់​ត្រូវ​ទុក​ចោល​នៅ​​ខាង​ក្រោយឡើយ”។ សមិទ្ធិផល​ក្នុងកិច្ច​ការនេះ​បង្ហាញ​ពី​ទំនួល​ខុស​ត្រូវ​ និង​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង​របស់​​វៀតណាម​ ក្នុង​ការ​ធា​នា​សិទ្ធិ​មនុស្ស​ រួម​ទាំ​ង​សិទ្ធិ​ និង​ផលប្រយោជន៍​របស់​ជន​ពិការ​ ផង​ដែរ​។


មន្ទីរពេទ្យយោធាមជ្ឈិម ១០៨ គឺជាអង្គភាព​ឈានមុខគេក្នុងប្រទេសវៀតណាម អំពីការប្តូរអវយវៈ ព្យាបាលជូនអ្នកជំងឺពិការ។ រូបថត៖ តឹតសើន/ VNP 

ជនពិការ​គឺ​ជា​បុគ្គលដែល​មាន​ពិការ​ភាព​ផ្នែក​រាង​​កាយណា​​មួយ​​ ឬ​ច្រើន​ ឬមុខងារត្រូវថយចុះ​ បាន​បង្ហាញ​​ក្នុង​ទម្រង់​ពិការ​ភាព​ ដែល​ធ្វើ​ឱ្យការ​បំពេញ​ការងារ ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ​និង​ការ​សិក្សា​មាន​ការ​លំ​បាក​។ ដូច្នេះ​ ការ​ថែ​ទាំ​ ព្យា​បាល​ កែ​លម្អ​ និង​លើក​កម្ពស់​​សុខភាព​ជន​ពិការ​តែង​តែ​បាន​បក្ស និង​រដ្ឋ​យក​ចិត្ត​ទុក​ដាក់យ៉ាងខ្លាំង​។

ថ្មីៗនេះ យោង​តាម​ការ​ស៊ើបអង្កេត​របស់​​អគ្គនាយកដ្ឋាន​ស្ថិតិ​បាន​ឱ្យ​ដឹង​ថា ជន​ពិ​ការ​ទ​ទួល​បាន​ជំ​នួយ​ពី​កម្មវិធី​ និង​គោលនយោបាយ​ គាំទ្រ​​ខាង​សុខាភិបាល​របស់​រដ្ឋ​ច្រើន​​ជាង​ បើសិន​ជា​ប្រៀបធៀប​នឹង​ប្រជាជន​ធម្មតា។ ជាក់​​ស្តែង​ អត្រា​ជន​ពិការ​ដែល​មាន​ការ​ធា​នា​រ៉ាប់​រង​សុខាភិបាលសម្រាប់​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិត​ថ្លៃ​ នៅ​ឆ្នាំ​២០២៣ គឺ​ ៩៥.៧% ​ខ្ពស់​ជាង​ប្រជាជន​ធម្មតា (៩២.៥%)។

រដ្ឋាភិបាល​បាន​អនុម័ត​កម្មវិធី​ជួយគាំទ្រ​ជន​ពិការ​​ ក្នុង​ដំណាក់កាល ២០២១-២០៣០ ​ក្នុង​នោះ​រួម​មាន​ខ្លឹម​សារគឺ អន្តរាគមន៍​ទាន់​ពេល​ជូន​ភាពពិការ​ ការ​ស្តារ​នីតិសម្បទា ​ និង​ការ​វះ​កាត់​កែ​រាង​កាយ ផ្គត់​ផ្គង់​មធ្យោបាយ​​​ដល់​ជន​ពិការ​ ដើម្បី​ពួកគេ​អាច​រស់នៅដោយ​ជីវិត​​​ប្រហែល​ដូច​នឹង​ជីវិតធម្មតា។

ការវះកាត់ក្រអូមមាត់ឆែបសម្រាប់កុមារ ជួយឱ្យពួកគេមានទំនុកចិត្តក្នុងសមាហរណកម្មក្នុងសង្គម​ នៅពេលអនាគត់។ រូបថត៖ កុងដាត/ VNP

នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​ អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ កម្មវិធី​ពិនិត្យ​ និង​ព្យាបាលជំងឺ​សម្រាប់​ជនពិការ​ ដែល​តែង​​តែ​​រៀបចំ ដូចជា៖ ការ​វះ​កាត់​ក្រអូម​មាត់​ឆែប​ ការ​វះ​ចុះ​ត្របក​ភ្នែក​​ពី​កំ​ណើត ​ពិនិត្យ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ជាដើម។​ល​។

មន្ទីរ​ពេទ្យ​យោធាមជ្ឈិមលេខ ១០៨ មាន​កម្មវិធី​ប្តូរសន្លាក់​ជង្គង់​សិប្បនិមិ្មត​ ប្តូរ​អវ​យវៈ​... រហូត​មក​ដល់​ពេល​នេះ​ មន្ទីរ​ពេទ្យនេះបានធ្វើ​ការ​វះ​កាត់​ និងប្តូរ​សន្លាក់ ​ជង្គង់​សិប្បនិមិ្មត​ដោយ​ឥត​គិត​ថ្លៃ​ជូន​អ្នក​ជំ​ងឺ​ជាង​ ១០០០​នាក់​ ដែល​ជួយ​ជន​ពិការ​ជា​ច្រើន​នាក់​ មាន​ជី​វភាពរស់នៅកាន់​តែ​ប្រសើរ​ឡើង។ សូម្បី​តែ​ ជន​ពិការ​ជា​ច្រើននាក់ ដែល​មាន​ជំ​ងឺ​ស្មុគ្រ​ស្មាញ​ ដូច​ជា ជំ​ងឺ​រ​លាក​សន្លាក់​ឆ្អឹង​ខ្នង​ ​ ដែល​ធ្វើ​ឱ្យ​អ្នក​ជំងឺ​​ពិការមិន​អាច​ដើរ​បាន​ ក្នុង​អំឡុងពេល​រាប់សិបឆ្នាំ​។ ​ម្យ៉ាង​ទៀត ដោយ​​មាន​​ការ​វះកាត់​មនុស្សធម៌ ទើបអាចផ្លាស់ប្តូរ​ជីវិត​មនុស្ស​ជាច្រើន​នាក់។

បន្ទាប់ពីការវះកាត់ក្រអូមមាត់វេជ្ជបណ្ឌិតនឹងណែនាំអំពីវិធីស្តារនីតិសម្បទាឡើងវិញក្រោយការវះកាត់។ រូបថត៖ កុងដាត / VNP

បច្ចុប្បន្ន​នេះ​ កម្មវិធី​មនុស្សធម៌​សម្រាប់​ជន​ពិការ​ កំពុង​បាន​អនុវត្ត​នៅ​ប្រទេស​វៀត​ណាម​ ចាប់​ពី​មន្ទីរពេទ្យ​មជ្ឈិម​ដល់​មន្ទីរ​ពេទ្យមូលលដ្ឋាន។ ស្ថាប័ន អង្គការ បុគ្គល ពាណិជ្ជករជាច្រើន... រួម​ដៃ​គ្នា​ជួយ​ជន​ពិ​ការ​ រួម​ចំណែក​កាត់​បន្ថយ​អត្រា​ជនពិការ លើក​កម្ពស់​គុណភាព​ជីវិត​ជន     ​ពិ​ការ​ជា​បណ្តើរ​ៗ នៅលើ​គ្រប់​វិ​ស័យ​។

តួយ៉ាងដូចជាក្នុង​រយៈ​ពេល​ ១៥ ឆ្នាំ​កន្លង​មក​ កម្មវិធី​ “បេះដូង​សម្រាប់​កុមារ​” រៀបចំ ដោយក្រុមហ៊ុន​ឧស្សហទូរគមនាគមន៍​យោធា Viettel គ្រុប សហការ​ជាមួយ​មូលនិធិ​ទឹក​ចិត្ត​វៀតណាម​របស់​ស្ថានីយ៍​ទូរទស្សន៍​ជាតិ​វៀតណាម ​ដែល​រៀបចំ​​បាន ៩៨ កម្មវិធីពិនិត្យ បឋម ជូនកុមារជាង​ ១៦០.០០០ នាក់​ រៃអង្គាស​ថវិកាបាន​ជាង​ ២១០ ពាន់​លាន​ដុង ដើម្បី​ធ្វើ​អន្តរាគមន៍​​/វះកាត់​ និងព្យាបាល​ជំងឺបេះដូង​ពីកំណើត​ជូន​កុមារចំនួន ៧០០០នាក់។

ការព្យាបាលសម្លេងនិយាយ និងភាសាជូន​កុមារ​ឆែប​បបូរមាត់ និងក្រអូមមាត់ បន្ទាប់ពីការវះកាត់ នៅ​មជ្ឈមណ្ឌល​សោតសាស្រ្ត និងព្យាបាលភាសា នៃមន្ទីរពេទ្យកុមារជាតិ។ រូបថត៖ កុងដាត / VNP

ក្រៅ​ពី​ ការ​ពិនិត្យ​ និង​ព្យា​បាល​ជំងឺ​សម្រាប់ជន​ពិការ​ វៀតណាម​ក៏​មានទម្រង់​​ផលិត​ឧបករណ៍​ជា​ច្រើន​ ដើម្បី​ជួយ​ជន​ពិការ​ឱ្យការស្តារនីតិសម្បទារបស់ពួកគេ។ អ្វី ដែលគួរ​ឱ្យ​​ចាប់​អារម្មណ៍​បំ​ផុត​នោះ​គឺ​ មូលដ្ឋាន​ផលិត​អវយវៈ​សិប្បនិម្មិត​របស់​វេជ្ជប​ណ្ឌិត​ លោក លេ​ថាញ​ដូ ( Le Thanh Do)។ ក្នុង​​ឆ្នាំ​២០០៤​ លោក​បាន​បង្កើត​មជ្ឈ​មណ្ឌលពិគ្រោះ និង​ជំនួយកែរាងកាយ​ជន​ពិការ ​នៅ​រដ្ឋធានី​ហាណូយ។ រហូត​មក​ដល់​ពេល​នេះ លោក​បាន​ផលិត​ជើង និង​ដៃ​សិប្បនិម្មិត​រាប់​ពាន់​ បាន​ចែក​ជូន​ជន​ពិការ​ដោយ​មិន​គិត​ថ្លៃ។

នា​ពេល​ថ្មី​ៗ​នេះ​ ក្នុង​ដំ​ណើរ​ទៅ​សួរ​សុខទុក្ខ​កុមារ​ពិការ​នៅ​មជ្ឈ​មណ្ឌល​ចិញ្ចឹមកុមារ​ពិ​ការ​ហា​ណូយ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ផាម​ មិញ​ជិញ (Pham Minh Chinh) បាន​​អះ​អាង​ថា​ បក្ស​ និង​រដ្ឋ​របស់​យើង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ពិសេស​ចំ​ពោះ​ការ​ការ​ពារ​ និង​ថែ​ទាំ​កុមារ​ បង្កើត​លក្ខខណ្ឌងាយស្រួល​បំ​ផុត​សម្រាប់​កុមារ​ ក្នុង​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ និង​មាន​បរិស្ថាន​រស់នៅ​ប្រកបដោយ​សុវត្ថិភាព​ និង​សុខសាន្ត។ 

បក្ស​ និង​រដ្ឋ​ក៏​នឹង​ធ្វើ​ឱ្យ​សុក្រិត​នូវបែបបទ យន្តការ​ និង​គោល​នយោបាយ​ស្តីពីការ​ការ​ពារ​ និង​ថែ​ទាំ​កុមារ​ រៀបចំ​និង​អនុវត្ត​ប្រកបដោយរ​លូន​ ស៊ី​សង្វាក់​គ្នា ​និង​គ្រប់​ជ្រុង​ជ្រោយ ​ពី​ថ្នាក់​មជ្ឈិម​ដល់​មូល​ដ្ឋាន​ ប្រមូលរាល់​ធនធាន​​ វិនិយោគ​លើ​សម្ភារៈ​បរិក្ខារ​ គ្រូ​បង្រៀន​ និង​កម្មវិធី​សិក្សា ​ដើម្បី​ឱ្យ​សិស្សានុសិស្ស​មាន​ឱកាស​សិក្សា​ ដែល​ក្នុង​នោះ​កុមារ​ពិការ​ត្រូវ​បាន​​ថែទាំ​​ អប់រំ​ មាន​ឱកាស​ជម្នះ​ភាព​លំ​បាក​ និង​ពង្រីកល្អ​បំផុតនូវលទ្ធភាពរបស់ខ្លួន។

អ្នកជំងឺកុមារចូលរួមក្នុង "ថ្នាក់ក្តីសង្ឃឹម" ដែលរៀបចំដោយមន្ទីរពេទ្យកុមារជាតិ។ នៅទីនេះ មានកុមារដែលមានជំងឺធ្ងន់ធ្ងររហូតដល់កុមារដែលមានជំងឺអូទីស្សឹម គ្រូបង្រៀននឹងជួយបំពេញកង្វះខាតខាងផ្លូវ ចិត្តជូនពួកគេ។ រូបថត៖ កុងដាត / VNP

ក្រៅ​ពី​ការ​ថែ​ទាំ​សុខភាព​ វៀតណាម​បាន​អនុវត្ត​គោល​នយោបាយ​​ជាក់​ស្តែង​ជា​ច្រើន​ ហើយ​បាន​អំ​ពាវ​នាវ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ បណ្តាអាជីវកម្ម និង​អង្គការ​សង្គម​នា​នា​ បង្កើត​ឱកាសធ្វើ​ការ​សម្រាប់​ជន​ពិការ​ លើក​ទឹក​ចិត្ត​ និង​ផ្តល់​សិទ្ធ​ដល់​ម្ចាស់​អាជីវកម្ម​ដែល​ជា​ជន​ពិការ​។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារជាច្រើន សម្រាប់ជន ពិការត្រូវបានបង្កើតឡើង។ រូបថត៖ តឹតសើន/ VNP

ការ​បង្កើត​ឱកាសសម្រាប់​ជន​ពិការ​ ឱ្យ​មាន​ការងារ​ធ្វើជាស្ថិរភាព​ សបស្របនឹង​​សមត្ថភាព​គឺ​ជា​​ដំណោះ​ស្រាយ​ដ៏​សំ​ខាន់​មួយ​ ដើម្បី​ជួយ​ពួក​គេ​ធ្វើ​សមារណហកកម្ម​ក្នុង​សង្គម​ និង​មាន​ជីវិត​ដោយពឹងផ្អែក​លើ​ខ្លួន​ឯង​។ "ពលកម្ម​គឺ​ជា​ថ្នាំទិព្វ ​ដែល​ជួយ​ជន​ពិការ​សមារណហកកម្ម​​ក្នុង​សហគមន៍​"។ នោះ​គឺ​ជា​ការ​ចែក​រំលែក​របស់​លោក ឡេ​វៀត​គឿង (Le Viet Cuong) ម្ចាស់​​សហគ្រាស​​សង្គម​ វូន (Vun) Art។ សហគ្រាស​ដែល​គាត់​ដំណើរ​ការ​ គឺ​ជា​គំរូ​មួយ​ ក្នុង​ចំណោម​បណ្តាគំរូ​​នៃ​ការបង្កើត​ការងារ​ប្រកបដោយ​​ស្ថេរភាព​សម្រាប់​ជន​ពិការ​ក្នុង​ប្រទេស​វៀត​ណាម​​។


មូលដ្ឋានបង្រៀនដេរកាត់ជូនជនពិការ នៅរដ្ឋធានីហាណូយ។ រូបថត៖ កុងដាត / VNP

បច្ចុប្បន្ន​វូន (Vun) Art កំ​ពុង​បណ្តុះ​បណ្តាល​ និង​ប្រគល់ប្រាក់បៀវត្សរ៍ដល់​ពលករសំ​ខាន់​ៗចំ​នួន​ ៤០ នាក់​ ដែល​ពួកគេទាំង​អស់​បាន​បង់​ការធា​នា​រ៉ាប់​រង​សង្គម ១០0%។ ផលិតផល​របស់វូន (Vun) Artមួយ​ចំនួន ដូចជាផ្ទាំងគំ​នូរ​ ថង់​ក្រណាត់​ វត្ថុ​អនុស្សាវរីយ៍​។ ជន​​ពិការ​​នៅ​​ទី​​នេះ​ បានចាត់​​ទុក​​វូន (Vun) Art​ថា ​ជា​​ផ្ទះ​​ដែល​បង្កើត​ជីវិតរបស់​ពួកគេឡើងវិញ។

នារី ង្វៀន ធ្វីយជី (Nguyen Thuy Chi)នាយិការង សហគ្រាសប៉ះលើពណ៌បៃតង ចែក​រំលែក​ថា​ ប៉ះ​លើពណ៌បៃតង  បាន​បង្កើត​រោង​ជាង​សិប្បកម្ម​ ដែល​មាន​ពលករ​ពិការ​ប្រមាណ​ ៣០ នាក់​។ ទោះ​បី​ជា​ គាត់​ត្រូវពិការខួរក្បាល​ពី​កំណើត​ក៏​ដោយ​ ប៉ុន្តែ​នារី ជី (Chi) បាន​យក​ឈ្នះលើ​វាសនា​របស់​គាត់​ ដើម្បី​​សិក្សា​​ និង​​​​ផ្តើមធុរកិច្ច។ 

បច្ចុប្បន្ន​នេះ​ សហគ្រាសប៉ះលើពណ៌បៃតង  មាន​ហាង​មួយ​ ដែល​លក់​ផលិតផលច្នៃ​ឡើងវិញ ហើយ​លក់​តាម​រយៈអនឡាញ​ ឬចូលរួម​ក្នុង​ការតាំង​ពិព័រណ៍​ទំ​និញ​វៀត​ណាម​ជា​ច្រើន។ ផលិត​ផលមួយ​ចំនួន​ដូចជា​ បន្តោង​កូនសោរ ថង​ក្រណាត់  ខ្សែចងសក់ ប្រដាប់​ប្រដា​ក្មេង​លេង​ និង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ស្រស់​ស្អាត​ ហើយមាន​គុណភាព​ល្អ ដែល​ផលិត​ដោយ​ជន​ពិការ បាន​នាំ​មក​នូវ​ទស្សនៈ​​ជិត​ស្និទ្ធ​ និង​​អារម្មណ៍​កាន់​តែ​ស៊ី​ជម្រៅ​អំ​ពី​ភាព​ចម្រុះ​ និង​ការ​ច្នៃ​ប្រឌិត​ ដែល​ជន​ពិការ​បាន​រួម​ចំ​ណែក​ក្នុង​សង្គម​។

មន្ទីរ​ពេទ្យ​ Medlatec គឺ​ជា​កន្លែង​មួយ​ ដែល​បាន​​ទ​ទួល​យក​ពលករពិការ​ និង​បង្កើត​បរិយាកាស​ធ្វើ​ការ​ដោយ​ស្មើៗ​​គ្នា​ ​ជាមួយ​ពលករ​ធម្មតា។ កញ្ញា ង្វៀន​ ហាញ​ង៉ឹន​ (Nguyen Hanh Ngan)  អ្នកបច្ចេកទេសខាងធ្វើតេស្ត នៅ មជ្ឈមណ្ឌលធ្វើតេស្ត ​នៃ​មន្ទីរ​ពេទ្យ​ពហុព្យាបាល Medlatec គឺ​ជា​ជន​ពិការ​ម្នាក់​ ដែល​បាន​ធ្វើ​ការ​នៅ​ទី​នេះ​អស់​រយៈពេល ៤ឆ្នាំ។ កញ្ញា ង៉ឹន (Ngan)  បាននិយាយ​ឲ្យ​ដឹងថា នៅ​ពេល​គាត់​ដាក់​ពាក្យ​​ធ្វើ​ការ ​គាត់​ទទួល​​បាន​ការ​សង្ស័យ​ជា​ច្រើន​ពី​សហគមន៍​ ប៉ុន្តែ​បរិយាកាស​ធ្វើ​ការនៅ​មន្ទីរ​ពេទ្យ​ បាន​ជួយ​ឱ្យ​ ង៉ឹន (Ngan) ធ្វើ​សមាហរណកម្មយ៉ាងល្អក្នុង​សង្គម​ និង​ពង្រីក​សមត្ថភាព​របស់​នាង​។

គ្រួសារមួយដែលរីករាយ ខណៈពេលមើលរូបថត​អាពាហ៍ពិពាហ៍របស់ពួកគេ ក្នុងកម្មវិធីអាពាហ៍ពិពាហ៍​សម្រាប់​ជនពិការនៅរដ្ឋធានីហាណូយ។ រូបថត៖ កុងដាត / VNP

ក្រៅ​​ពី​ការ​​បង្កើត​​ការ​ងារ​​សម្រាប់​​ជន​​ពិការ​ វៀត​ណាម​​ក៏​​បាន ​​និង​​កំ​ពុង​​​បង្កើន និង​​ពង្រីក​​ជីវភាព​ខាង​ស្មារតី​ជូនសហគមន៍​​នេះ​​ផ​ង​​ដែរ​។ នេះ​គឺ​ជា​កន្លែងកម្សាន្ត ​ថ្នាក់​បណ្តុះ​បណ្តាល​បំ​ណិន​រស់នៅស្តីពីវប្បធម៌ និងសិល្បៈសម្រាប់ជនពិការ ដើម្បី​ឲ្យពួកគេអាចអភិវឌ្ឍទេពកោសល្យពីកំណើត និងសមត្ថភាពក្នុងការយល់ឃើញ​នូវ​ជីវិតតាមបែប​ធម្មជាតិ​។ យើង​អាច​រៀបរាប់​មជ្ឈមណ្ឌល​មួយ​ចំនួន ដូចជា មជ្ឈមណ្ឌល Seed សមាគម​មាតាបិតា​កុមារថ្លង់​វៀតណាម សាលាឧត្តសិក្សា​បច្ចេកវិទ្យា​ខ្ពស់​ហា​ណូយ​ សា​លា​​ឯកទេស​ ប៊ិញ​មិញ (Binh Minh)មជ្ឈមណ្ឌល​ ដើម្បី​អនាគត មជ្ឈមណ្ឌលឆន្ទៈ​រស់​នៅ​ សមាគម​ជន​ពិការ​ភ្នែក​ សម្ព័ន្ធសមាគមន៍ជន​ពិការ​វៀតណាម... ​​កំ​ពុង​ធ្វើ​ពិពិធកម្ម​​​នូវទម្រង់បណ្តុះបណ្តាល ក្នុងនោះ​ផ្តោត​លើ​ទី​កម្សានខាងស្មារតី និង​វប្បធម៌​ ដើម្បី​ជួយ​ជនពិការ​កាន់​តែ​មាន​ទំ​នុក​ចិត្ត​ និង​មាន​ភាព​សប្បាយ​រីក​រាយជាង ​ក្នុង​ជីវិត ដើម្បីឈានទៅដល់ការធ្វើ​ឡើង​ដោយខ្លួនឯង​៕

 

អត្ថបទ៖ ប៊ិចវ៉ឹន - រូបថត៖ តឹតសើន កុងដាត & ឯកសារ / VNPប្រែប្រួលដោយង្វៀនយ៉ាង


Top