ក្រោយពេល ៤០ ឆ្នាំ តាំងពីថ្ងៃបង្រួបបង្រួមជាតិ ទីក្រុងហូជីមិញបានបោះជំហានយ៉ាងលឿនក្នុងការអភិវឌ្ឍន៍។ “គ្រាប់ពេជ្រនៅអាស៊ីបូព៌ា”កាលពី ៤០ ឆ្នាំមុនបានប្រាកដខ្លូនឡើងជា “ទីក្រុងធំអស្ចារ្យ” នៅសម័យទំនើប។ ពីព្រោះនៅទីនោះមិនមែនមានបណ្តាអគារខ្ពស់ៗ បណ្តាមហាវិថីធំៗមិនត្រឹមតែមានសំណង់ស្ថាបត្យកម្មមានលក្ខណៈសតវត្សរ៍តែប៉ុណ្ណោះទេ ថែមទាំងបង្កើតគ្រឹះស្ថានជីវភាពរស់នៅ សេដ្ឋកិច្ច វប្បធម៌ដ៏រឹងម៉ាំ សកម្មនិងត្រៀមខ្លួនសមាហរណកម្មជាមួយពិភពលោក។