ទីក្រុងហូជីមិញមួយពណ៌បៃតងតាមបណ្តោយទន្លេ សាយហ្គន (Sai Gon)

ទីក្រុងហូជីមិញមួយពណ៌បៃតងតាមបណ្តោយទន្លេ សាយហ្គន (Sai Gon)



ក្នុង​ប្រវត្តិសាស្ត្រ​ជាង ៣០០ឆ្នាំ​នៃ​ការ​បង្កើត ​និង​អភិវឌ្ឍ​ទីក្រុង សាយហ្គន (Sai Gon) - យ៉ាឌីញ (Gia Dinh)​ - ទីក្រុង​ ហូជីមិញ (Ho Chi Minh) តែងតែភ្ជាប់ជាមួយទន្លេ ជាពិសេសគឺទន្លេ សាយហ្គន (Sai Gon)  ដែលហូរកាត់ទីក្រុង។ តាម​បណ្តោយទន្លេនោះ មានកំពង់ផែ ប៊ិញដុង (Binh Dong) កំពង់ផែ បាចដាំង (Bach Dang) កំពង់ផែ ញ៉ារ៉ុង (Nha Rong) នៅកណ្តាលទីក្រុង និងប្រព័​ន្ធព្រែក​ខ្វាត់ខ្វែង ... ហូរទៅកាន់គ្រប់ទិសទីក្នុងទីក្រុង។

ក្នុងដំនាក់កាល​ឆ្នាំ​ ២០០០  ទីក្រុង ហូជីមិញ (Ho Chi Minh) បានចាប់អារម្មណ៍លើការអភិវឌ្ឍទេសភាព និងទីក្រុងបណ្តោយ​ទន្លេ។ អាស្រ័យហេតុនេះ ទីក្រុងបាន​អនុវត្តកម្មវិធីកែលម្អទន្លេ និងព្រែក រៀបចំការប្រកួតអន្តរជាតិ ដើម្បីស្វែងរក​គំនិតផ្តួចផ្តើម​ស្តីពីផែនការរៀបចំទីក្រុង និងបាន​អញ្ជើញអ្នក​ជំនាញ​ក្នុង​និងក្រៅប្រទេសចូលរួម ​ដើម្បីអនុវត្ត​កម្មវិធី​ស្រាវជ្រាវ​វិទ្យាសាស្ត្រជាច្រើន​អំពីការរៀបចំផែនការ​ស្ថាបត្យកម្ម​ទីក្រុង។


ទីក្រុងបានចាប់ផ្តើមអភិវឌ្ឍ​តំបន់ម្ខាងទៀតនៃទន្លេដែល​ឆ្ពោះ​ទៅ​កាន់ទីក្រុង ធូឌឹក (Thu Duc) រើកំពង់ផែ​ដែលមិន​សមហេតុផលក្នុងផ្ទៃទីក្រុង បង្កើតទីក្រុង ធូឌឹក (Thu Duc(ចំណុះទីក្រុងហូជីមិញ) នៅឆ្នាំ២០២១។ មុ​ន​នេះ​ ទីក្រុងបានអនុវត្តកម្មវិធី​​​​ "បដិវត្តន៍ព្រែក​ កាលពីឆ្នាំ២០១២ ដើម្បីសម្អាត និងទំនើបកម្មព្រែក​ ញៀវឡុក- ធីង៉ែ (Nhieu Loc - Thi Nghe) មានប្រវែង ៩ គីឡូម៉ែត្រ ពីខណ្ឌ តឹន​ប៊ិញ (Tan Binh) ឆ្លងកាត់បណ្តាខណ្ឌ​កណ្តាលនៃទីក្រុង  មុន​ពេល​ហូរចូលទៅក្នុងទន្លេ សាយហ្គន (Sai Gon)  

ទន្ទឹមនឹងនោះមានសកម្មភាពកែលម្អបាតទន្លេ​  សាយហ្គន (Sai Gon)សាងសង់ទំនប់ទឹក កែលម្អផ្លូវតាមដងទន្លេ សាង​សង់​ស្ពានទំនើបឆ្លងកាត់ទន្លេ អភិវឌ្ឍនាវាដឹក​ភ្ញៀវ​ទេសចរ​លើ​ទន្លេ និងការរៀបចំស្ថាបត្យកម្មផ្ទះនៅតាមសងខាង​ច្រាំងទន្លេ កសាងឧទ្យាន ទេសភាពដើមឈើបៃតង​ តំបន់កម្សាន្ត វប្បធម៌​សាធារណៈ...


បច្ចុប្បន្ននេះ តំបន់ជាច្រើននៅតាមបណ្តោយទន្លេ សាយហ្គន (Sai Gon) ដូចជា៖ ឧទ្យានកំពង់ផែ បាចដាំង (Bach Dang) (ខណ្ឌ ១) កំពង់ផែ ញ៉ារ៉ុង (Nha Rong) (ខណ្ឌ ៤), តំបន់​ ថាញ​ដា    ប៊ិញ​គ្វើយ (Thanh Da - Binh Quoi) (ខណ្ឌ ប៊ិញ​ថាញ (Binh Thanh)), តំបន់បុរី Vinhomes (ខណ្ឌ ប៊ិញ​ថាញ (Binh Thanh)) តំបន់ ឧទ្យាន ថាវ​ដៀន (Thao Dien) (ទីក្រុង ធូឌឹក (Thu Duc) ) តំបន់បុរី សាលា (Sala) (ទីក្រុង ធូឌឹក (Thu Duc)) ជាមូលដ្ឋានបានក្លាយទៅជាក្រុងទំនើប​ទាន់សម័យ​តាមបណ្តោយទន្លេ ដែលអភិវឌ្ឍស​មស្រប​នឹង​តំបន់​​ទន្លេ​​ដ៏សុខសាន្ត និងត្រជាក់។


នៅក្នុងសិក្ខាសាលា "ការអភិវឌ្ឍលំហ និងមុខងារ​តាម​បណ្តោយ​​ច្រករបៀងទន្លេ សាយហ្គន (
Sai Gon)  ផ្អែកលើ​បទពិសោធន៍របស់បារាំងអំពីទន្លេ Sein" ដែលប្រព្រឹត្ត​ទៅ​នៅខែមីនា ឆ្នាំ២០២៤ លោក ផាន​វ៉ាន់ម៉ាយ (Phan Van Mai) ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ​បាន​និយាយថា ទីក្រុងកំពុងអនុវត្ត​ជាញឹក​ញាប់​នូវផែនការ​សំខាន់ៗ ចំនួនបីសម្រាប់ការអភិវឌ្ឍទីក្រុង នាពេលខាង​មុខ​។ នោះ​គឺ​ការ​រៀបចំ​ផែនការ​ទីក្រុង ដំណាក់​កាល  ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ពិនិត្យនិងកែសម្រួល​ផែនការ​ទូទៅរបស់ទីក្រុង ហូជីមិញ (Ho Chi Minh) ដល់ឆ្នាំ ២០៤០ ចក្ខុវិស័យ ២០៦០ រៀបចំផែនការរួម​នៃទីក្រុង ធូឌឹក (Thu Duc)។ ជាពិសេស ទីក្រុងក៏បានកំណត់យកទន្លេ សាយហ្គន (Sai Gon)   ជាកណ្តាលនៃការរៀបចំទីក្រុង ហូជីមិញ (Ho Chi Minh) ក្នុងសម័យថ្មី​និងជាចំណុចលេចធ្លោ​ក្នុងការត្រួតពិនិត្យផែនការរួមនេះ។

នេះ​បើ​តាមមន្ទីរ​ផែនការ និង​ស្ថាបត្យកម្មទី​ក្រុងជីមិញ (Ho Chi Minh) គម្រោងរៀបចំផែនការ និងគ្រប់គ្រង​ច្រករបៀងទន្លេ សាយហ្គន (Sai Gon)   ត្រូវបានធ្វើ​ឲ្យ​សុក្រិតជាមូលដ្ឋាន។ ជាពិសេស ផែនការរៀបចំទន្លេ សាយហ្គន (Sai Gon)  កំណត់​គោលដៅតភ្ជាប់សហគមន៍ តភ្ជាប់តំបន់និងឈានទៅ​ដល់​ពិភពលោក ដូច្នេះហើយ រហូត​ដល់​ឆ្នាំ ២០៣០  ការអភិវឌ្ឍតំបន់​តាមបណ្តោយ​ទន្លេ សាយហ្គន (Sai Gon)   ​នឹង​ក្លាយ​​ទៅជាគោលដៅវប្បធម៌នៅអាស៊ី ជាមួយនឹងអត្រា​កំណើន​ ៨% -,% ក្នុងមួយឆ្នាំ។ គម្រោងនេះ​ក៏យកចិត្ត​ទុកដាក់​​លើការទាញយកតម្លៃវប្បធម៌ និងប្រវត្តិ​ទន្លេ​ដ៏យូរ​អង្វែង​​​នៃ​តំបន់នេះ ដើម្បីរៀបចំផែនការអភិវឌ្ឍទីក្រុង នា​ពេល​​អនាគត​។​


ទីក្រុង ហូជីមិញ (Ho Chi Minh) ជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ធំរបស់ប្រទេសវៀតណាម។ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ពិធីបុណ្យ​ទន្លេ​ ទីក្រុងហូជីមិញ (Ho Chi Minh) ​បាន​ប្រព្រឹត្ត​ទៅ នៅពាក់កណ្តាលឆ្នាំ ហើយក្លាយជាព្រឹត្តិការណ៍ ទេសចរណ៍​ដ៏សំខាន់ក្នុងតំបន់ បង្កើត​ប្រភេទទេសចរណ៍ និង​ទទួល​បទពិសោធន៍ដ៏ថ្មីលើទន្លេ  សាយហ្គន (Sai Gon) គួរឲ្យ​ចាប់​ចិត្ត   ជាមួយនឹ​ង​បណ្តាសកម្មភាពនៃពិធីបុណ្យ ទេសចរណ៍ និងកីឡាដ៏គួរ​ឱ្យទាក់​ទាញជាច្រើន។

នៅឆ្នាំ២០២៣ ពិធីបុណ្យដោយប្រធានបទ "ដងទន្លេ​និទាន​​រឿង" នៅឆ្នាំ២០២៤ ក្លាយជា "ជើងនាវាទេវកថា​" ។ ពិធីបុណ្យបានប្រារព្ធឡើងនៅលើផ្ទៃទន្លេ សាយហ្គន (Sai Gon)   ស្ថិត​ក្នុង​កំពង់ផែ ញ៉ារ៉ុង (Nha Rong) (ខណ្ឌទី ) បាននាំមកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ​បទពិសោធន៍​ដ៏ប្លែកៗ និង​ពិសេស​ជាមួយនឹងការបង្ហាញឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ​​នៃសាយហ្គន (Sai Gon) - ចើឡឹន (Cho Lon) - យ៉ាឌីញ (Gia Dinh) -  ទីក្រុង​ហូជីមិញ (Ho Chi Minh) ​ត្រូវបានបង្កើតឡើង និងអភិវឌ្ឍ អស់រយៈពេលជាង ៣០០ឆ្នាំ​មកហើយ ដោយរួមផ្សំនឹងបណ្តាប្រភេទ​សិល្បៈប្រជាប្រិយ ដល់សហសម័យពី តន្ត្រី ភាពយន្ត របាំ រហូតដល់បច្ចេកវិទ្យាពន្លឺ រួមជាមួយនឹងបច្ចេកវិទ្យា ៣D ទំនើប​។


ក្នុងឱកាសនេះ មានសកម្មភាពកីឡាដ៏គួរឱ្យ​ចាប់ចិត្ត​ជាច្រើន​ដែលធ្វើឡើងនៅលើដងទន្លេ​ សាយហ្គន (Sai Gon) ដូចជា ការសម្តែងឆ័ត្រយោង ការជិះក្តារស្គីលើទឹក (Flyboard) ការសម្តែងទូកកាណូនិងសកម្មភាពចែវទូកអន្តរកម្ម SUP ការសម្តែងឆ័ត្រយោងកម្ពស់ខ្ពស់ ការប្រណាំងទូកប្រពៃណី ការដង្ហែតាមដងទន្លេ ការបាញ់កាំជ្រួច ការរៀបចំ​ ឆាកអាយ៉ងទឹកលើទន្លេ...

ពិធីបុណ្យទន្លេទីក្រុងហូជីមិញ រាល​ដាល​មោទនភាពអំពីទីក្រុងមួយដែលគួរ​ឲ្យរស់នៅ ក៏ដូចជាផ្តល់​ចំណាប់​អារម្មណ៍ និង​ការធ្វើដំណើរ ព្រមការស្វែងយល់​ដល់ភ្ញៀវ​ទេសចរ។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម

 

ក្នុងពិធីបុណ្យទន្លេ គោលដៅទេសចរណ៍ជាច្រើនត្រូវបាន​ផ្សារភ្ជាប់ជាមួយនឹងទន្លេ សាយហ្គន (Sai Gon) ដូចជា តំបន់ផែ ញ៉ារ៉ុង - ខាញហូយ (Nha Rong - Khanh Hoi) (ខណ្ឌ ៤ ) ឧទ្យានកំពង់ បាចដាំង (Bach Dang) តំបន់ស្ពាន បាសន (Ba Son) (ខណ្ឌទី ១) តំបន់ព្រែក ញៀវឡុក - ធីងែ (Nhieu Loc - Thi Nghe) (ខណ្ឌទី ៣), ចំណតនាវាទេសចរ ឡាន​អាញ (Lan Anh) (ទីក្រុង ធូឌឹក (Thu Duc)) កំពង់ផែ ង៉ុយសាវ (ខណ្ឌទី ៧), កំពង់ផែ ប៊ិញ​ដុង (ខណ្ឌទី ៨) ... រៀបចំសកម្មភាព​កម្សាន្ត លេងកម្សាន្ត កីឡា អូស​បន្លាយក្នុង​រយៈពេលមួយសប្តាហ៍ ផ្តល់ឱ្យ​ប្រជាជន និងអ្នកទេសចរមានពេលច្រើន ដើម្បី​ទទួល​បទពិសោធន៍​លេង​កម្សាន្ត។

ពិធីបុណ្យ​ទន្លេ​រួមចំណែកលើកកម្ពស់សក្តានុពល​មានស្រាប់ និងបានប្រើប្រាស់យ៉ាងប្រសិទ្ធិភាពបំផុត​នូវតម្លៃសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍នៃទន្លេ សាយ​ហ្គន (Sai Gon) តាម​រយៈ​សកម្មភាពទេសចរណ៍ វប្បធម៌ កម្សាន្ត សិល្បៈ និងកីឡា ម្ហូបអាហារ ការលក់ដូរ តម្រង់ទិសឱ្យក្លាយជា​ព្រឹត្តិការណ៍​ម៉ាកយីហោ រួមចំណែកក្នុង​ការ​កំណត់​ទីតាំងនៃ​ទីក្រុង ហូជីមិញ (Ho Chi Minh)  ជាទីក្រុងទន្លេសម្បូរទៅ ដោយអត្តសញ្ញាណវប្បធម៌។

ការប្រគុំតន្ត្រីនៅលើទន្លេក្នុងពិធីបុណ្យទន្លេទីក្រុង។ ហូជីមិញ​។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រភេទទេសចរតាមដង​ទន្លេមួយ​ចំនួន ត្រូវបានទីក្រុងអនុវត្តប្រកបដោយប្រសិទ្ធភាព និង​មាន​ការ​រីក​ចម្រើន​ ដូចជា៖ ទេសចរណ៍នាវាតាមដងទន្លេ ការជិះនាវា​កម្សាន្តតាមដងទន្លេ សាយហ្គន (Sai Gon) និងសកម្មភាព ទេសចរណ៍វប្បធម៌លើកំពង់ផែ-លើទូក (ខណ្ឌ ទី១​ ខណ្ឌ ទី៤ ខណ្ឌ ទី៨ ក្នុង​អំឡុង​ពេល​បុណ្យតេតប្រពៃណី) ទេសចរណ៍​ស្វែងយល់ពីទន្លេ សាយហ្គន​ (Sai Gon)  - ព្រែក​ ញៀន​ឡុក (Nhieu Loc) - ធីង៉ែ (Thi Nghe) ហូប​កាហ្វេនិង​គយគន់ទន្លេ សាយហ្គន (Sai Gon)  ...

ប្រជាជនមានភាពសប្បាយរីករាយ នៅ​ពេល​លេង​កម្សាន​ក្នុង​បរិវេណបុរី​ តាមបណ្តោយទន្លេ សាយហ្គន (Sai Gon)  ។ រូបថត៖ ង្វៀន​ឡឹន​/កាសែតរូបភាពវៀតណាម

យោងតាមស្ថាបត្យករ លោក ង៉វៀតណាមសើន (Ngo Viet Nam Son) (សមាគមស្ថាបត្យករទីក្រុងហូជីមិញ) ទីក្រុង ហូជីមិញអាចតុបតែង និងអភិវឌ្ឍតំបន់ទន្លេទាក់ជាប់គ្នា​សម្រាប់តំបន់ខាងក្នុងទីក្រុង ជាពិសេសសម្រាប់​តំបន់ទាំង​សងខាងនៃទន្លេ សាយហ្គន (Sai Gon)   ពីឧបទ្វីបថាញដា (Thanh Da) (ខណ្ឌ ប៊ិញ​ថាញ (Binh Thanh) ដល់​ឧបទ្វីប តឹន​ធួន (Tan Thuan) (ខណ្ឌទី ៧)។ ជាជាក់ស្តែង កសាង និងអភិវឌ្ឍន៍តំបន់ ថាញដា (Thanh Da) - ប៊ិញគ្វើយ (Binh Quoi) ជាមួយនឹងអត្តសញ្ញាណ​ទីក្រុង អេកូឡូស៊ី ទេសចរណ៍អប់រំ និងភូមិសិល្បៈតាម​បណ្តោយទន្លេ តុបតែងនិងអភិវឌ្ឍតំបន់ ទ្រឿង​ថ (Truong Tho) និង ថាវឌៀន (Thao Dien) (ទីក្រុង ធូឌឹក (Thu Duc) ជាមួយនឹងអត្តសញ្ញាណនៃតំបន់បុរីដ៏ទំនើប ច្នៃប្រឌិត ជួបប្រាស្រ័យអន្តរជាតិ ដើរតួនាទីកណ្តាលនៃតំបន់​បណ្តោយទន្លេរប​ស់ទីក្រុង ធូឌឹក (Thu Duc)

ការអភិវឌ្ឍវិស័យទេសចរណ៍ វប្បធម៌ កីឡា និងសកម្មភាព​សិល្បៈដែលទាក់ទងនឹងការអភិវឌ្ឍក្រុងតាម​បណ្តោយ​ទន្លេ​នឹងនាំមកជូនទីក្រុងហូជីមីញនូវរូបភាពនៃជីវភាព​​ចុះ​សម្រុង​​គ្នា​ ស្រស់ស្រាយ និរន្តរភាព និងមានតម្លៃ​គួរឲ្យរស់នៅ។/.

អត្ថបទ៖ សើនងា - រូបថត៖ ង្វៀនលួន ប្រែសម្រួល ដោយង្វៀន​យ៉ាង


Top