ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Tran Hong Ha និងឯកអគ្គរដ្ឋទូតអាមេរិក លោក Marc Knapper។ (រូបថត៖ VGP/Minh Khoi)
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានស្នើឲ្យ អាមេរិកឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែម ទៀតសម្រាប់ការទទួលបានបច្ចេកវិទ្យាខ្ពស់ ជាពិសេសក្នុងវិស័យថាមពល រ៉ែ និង ឧស្សាហកម្មយុទ្ធសាស្ត្រ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើបំណងចង់ ឱ្យសហរដ្ឋអាមេរិកជួយឧបត្ថម្ភ វៀតណាមក្នុងការអភិវឌ្ឍវិស័យបញ្ញាសិប្បនិមិត្ត (AI) តាមរយៈការផ្ទេរបច្ចេកវិទ្យា ការវិនិយោគ ការបណ្តុះបណ្តាលនិងបណ្តាក់ទុនរួមគ្នា បង្កើតនិមិត្តរូបថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលអនាគត។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VNA) |
ចែករំលែកជាមួយគោលដៅអភិវឌ្ឍន៍របស់វៀតណាម លោកឯកអគ្គរដ្ឋទូត Marc Knapper បានអះអាងថា អាមេរិកមានបំណងរួមដំណើរ និងត្រៀមខ្លួនពង្រឹង កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ បញ្ញា សិប្បនិម្មិត ខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែយុទ្ធសាស្ត្រ ទិន្នន័យ និងការអប់រំ។ ទន្ទឹមនឹងនោះ តំណាងទីភ្នាក់ងារ USAID បានឲ្យដឹងថា USAID នឹងបន្តផ្ទេរកម្មវិធីសំខាន់ៗដែល កំពុងអនុវត្តន៍នៅវៀតណាម ទៅកាន់ក្រសួងការបរទេសអាមេរិក ដូចជា៖ កម្មវិធី បង្ការនិងកំចាត់មេរោគហ៊ីវ/ជំងឺអេដស៍ ការជំនះពុះពារលើផលវិបាកនៃសង្គ្រាម ការការពារបរិស្ថាន សុខភាពសាធារណៈ។ ល៕