• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai ទទួលជួបដៃគូជប៉ុន

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសជប៉ុន ចូលរួមសន្និសីទ អនាគតអាស៊ីលើកទី២៩ នាថ្ងៃទី២៥ ខែឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានទទួលជួបដៃគូជប៉ុនមួយចំនួន។
ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Le Minh Khai ទទួលជួបអភិបាលខេត្ត Gunma លោក Yamamoto Ichita។ (រូបថត៖ VOV Tokyo)

ទទួលជួបអភិបាលខេត្ត Gunma លោក Yamamoto Ichita ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Le Minh Khai បានសង្កត់ធ្ងន់លើសក្ដានុពលនៃកិច្ចសហប្រតិបត្តិ ការរវាងមូលដ្ឋាននៃប្រទេសទាំងពីរនៅពេលដែលភាគីទាំងពីរបានបង្កើតទំនាក់ទំនងជាង ១០០ គូ ហើយកិច្ចសហប្រតិបត្តិការមូលដ្ឋានគឺជាសសរស្តម្ភមួយដ៏សំខាន់ ដែល ចាំបាច់ត្រូវជំរុញខ្លាំង។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអាជ្ញាធរខេត្ត Gunma បន្តយកចិត្តទុកដាក់ជំរុញអង្គភាពអាជីវកម្មរបស់ខេត្ត មកបណ្តាក់ទុនបន្ថែមទៀតនៅ វៀតណាមលើវិស័យដូចជា៖ ផលិតកម្ម កែច្នៃ កសិកម្មបច្ចេកវិទ្យាខ្ពស់ ទេសចរណ៍ ក៏ដូចជាយកចិត្តទុកដាក់ និងជួយឧបត្ថម្ភសហគមន៍ជនជាតិវៀតណាមជិត ១៥ ពាន់នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅក្នុងខេត្តផងដែរ។

រីឯខ្លួនវិញ លោកអភិបាលខេត្ត Yamamoto Ichita បានវាយតំលៃខ្ពស់ចំពោះការ រួមវិភាគទារបស់សហគមន៍ជនវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Gunma និងការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពរវាង Gunma និងវៀតណាម។ លោកអភិបាលខេត្ត Yamamoto Ichita បានអះអាងថា នឹងជំរុញយ៉ាងសកម្មនូវការ អនុវត្តការសន្យា អនុស្សរណៈនៃការយោគយល់គ្នា និងកិច្ចព្រមព្រៀងសហប្រតិ បត្តិការ ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្ត Gunma ជាមួយបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសវៀតណាម។ តាមផែនការ អភិបាលខេត្ត Gunma នឹងដឹកនាំគណៈប្រតិភូធុរកិច្ចមកបំពេញទស្សនកិច្ចនៅវៀត ណាមក្នុងឆ្នាំនេះ ដើម្បីជំរុញការវិនិយោគបន្ថែមទៀតរបស់អង្គភាពអាជីវកម្មខេត្ត Gunma ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងការធ្វើបរិវត្តកម្មឌីជីថល។

ក្នុងជំនួបជាមួយអគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុន Idemitsu  លោក Sakai Noriaki លោកឧបនាយករដ្ឋមន្ត្រី Le Minh Khai បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនបន្តពង្រឹង និងពង្រីកសកម្មភាពវិនិយោគអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យផ្លាស់ ប្តូរថាមពល; ពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្ទេរបច្ចេកវិទ្យា ជួយអង្គភាពអាជីវកម្ម វៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

ក្នុងសប្តាហ៍កន្លងទៅ សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។

Top