• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

ក្នុងសប្តាហ៍កន្លងទៅ សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។
រូបថត៖ TTXVN

Bain & Company ដែលជាក្រុមហ៊ុនប្រឹក្សាគ្រប់គ្រងរបស់អាមេរិកបានប្រកាសលទ្ធផលស្ទង់មតិដែលបង្ហាញថា "វៀតណាមនាំមុខអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញវិនិយោគិនរយៈពេលវែង"។ ក្នុងនោះ វិនិយោគិនកំណត់អត្តសញ្ញាណកម្មវិនិយោគចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាមក្នុងដំណាក់កាល ២០២៥- ២០៣០ នឹងកើនឡើងប្រហែល ៨៣% បើធៀបនឹងបច្ចុប្បន្ននេះ។

យោងតាមការព្យាករណ៍ដោយធនាគារ UOB ចេញផ្សាយនៅសប្តាហ៍នេះបានឱ្យដឹងថា GDP របស់វៀតណាមក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ នឹងកើនឡើង៦% ដោយឈរលើមូលដ្ឋានថា សកម្មភាពសេដ្ឋកិច្ចកំពុងដើរលើផ្លូវត្រឹមត្រូវ។ របាយការណ៍បានបញ្ជាក់ថា ការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) បង្ហាញថា អ្នកវិនិយោគបន្តជឿជាក់លើបរិយាកាសនយោបាយ និងលទ្ធិភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចវៀតណាម។ ជាក់ស្តែង លំហូរចូល FDI ចាប់តាំងពីដើមឆ្នាំបានកើនឡើង ៧,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការកើនឡើងលឿនបំផុតក្នុងរយៈពេល ៥ ខែចាប់តាំងពីឆ្នាំ ២០២៨។

នៅក្នុងរបាយការណ៍ "Vietnam at a glance" ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ HSBC បានវាយតម្លៃថា វៀតណាមជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលដែលរីកលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៣ និងមានសក្តានុពលក្នុងការក្លាយជាសេដ្ឋកិច្ចឌីជីថលធំជាងគេទីពីរនៅឆ្នាំ ២០៣០។

គេហទំព័ររបស់ម៉ាឡេស៊ី The Star បានឲ្យដឹងថា រលកនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសវៀតណាមកំពុងអភិវឌ្ឍក្នុងល្បឿន "វិលមុខ" ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកវិនិយោគក្នុងស្រុក និងបរទេសជាច្រើន។ អត្ថបទនេះកំណត់ថា វៀតណាមជាប៉ូលទីបីនៅក្នុងត្រីកោណមាសនៃការចាប់ផ្តើមអាជីវកម្មនៅអាស៊ីអាគ្នេយ៍ រួមជាមួយសិង្ហបុរី និងឥណ្ឌូនេស៊ី។ វៀតណាមមានការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃទេពកោសល្យបច្ចេកវិទ្យាកំពូល និងវប្បធម៌នវានុវត្តន៍៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋសភាវៀតណាមផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

រដ្ឋសភាវៀតណាមផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

ដោយមានអត្រាគាំទ្រពីគណៈប្រតិភូរដ្ឋសភាចំនួន ៤៥៩/៤៦០ ដែលមានវត្តមាន (ស្មើនឹង ៩៤,២៥%) នាព្រឹកថ្ងៃទី ២៥ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តលើសេចក្តីសម្រេចចិត្តអនុម័តលើឯកសារចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក លើគ្រប់ជ្រុងជ្រោយ និងជឿនលឿន (CPTPP) របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។

Top