• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ប៉ូឡូញលើកកម្ពស់ទំនាក់ទំនងឡើងកម្រិតថ្មី នាពេលឆាប់ៗខាងមុខ

ក្នុងក្របខ័ណ្ឌនៃការចូលរួមសន្និសីទប្រចាំឆ្នាំលើកទី ១៥ អ្នកត្រួសត្រាយនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Dalian (WEF Dalian) ប្រទេសចិន នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh បានជួបសន្ទនាជាមួយប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda។
នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយប្រធានាធិបតីប៉ូឡូញ Andrzej Duda (រូបថត៖ VOV)

នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពថា ប្រទេសទាំងពីរនឹងបង្កើនទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ថ្មី នាពេលឆាប់ៗខាងមុខ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមនឹងជួយសម្រួលដល់ការនាំចូលផលិតផលដ៏រឹងមាំរបស់ប៉ូឡូញ មកកាន់វៀត ណាម និងស្នើឲ្យភាគីទាំងពីរជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីប្រាក់សម្រាប់គម្រោងសាងសង់នាវាស្វែងរក និងជួយសង្គ្រោះនៅឈូងសមុទ្រចំនួន ០៦ គ្រឿង ដែលរដ្ឋាភិបាលប៉ូឡូញបានប្តេជ្ញាផ្តល់ឥណទានអនុគ្រោះដល់វៀត ណាម; ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស និងដំឡើងកប៉ាល់ ...។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប៉ូឡូញបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ ជន វៀតណាមនៅប៉ូឡូញរក្សាស្ថិរភាព សម្របខ្លួនជាមួយប្រទេសសាមី។ ប្រធានា ធិបតីប៉ូឡូញ A. Duda បានសង្កត់ធ្ងន់ថា វៀតណាមបច្ចុប្បន្នជាដៃគូធំបំផុតរបស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍ ហើយវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅប៉ូឡូញ។ ប្រធានាធិបតីប៉ូឡូញសង្ឃឹមថា វៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មប៉ូឡូញនាំចេញទំនិញទៅវៀតណាម ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជាថាមពលកកើតឡើងវិញ និងទេសចរណ៍ជាដើម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទបូកសរុប ៦ខែនៃការអនុវត្ត គម្រោងលេខ ៦ នៅទីក្រុងហាណូយ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទបូកសរុប ៦ខែនៃការអនុវត្ត គម្រោងលេខ ៦ នៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេល ៦ ខែនៃការអនុវត្តគម្រោងលេខ ៦ (គម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ អេឡិចត្រូនិកសម្រាប់បម្រើបរិវត្តកម្មឌីជីថលជាតិ ដំណាក់កាល ២០២២ - ២០២៥ ចក្ខុ វិស័យដល់ឆ្នាំ ២០៣០) នៅទីក្រុងហាណូយ។

Top