• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកក្រុមប្រឹក្សាធុរកិច្ច EU-អាស៊ាន ត្រៀមខ្លួនជាស្រេចមកបណ្ដាក់ទុននៅវៀតណាម

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀត ណាមលោក Tran Luu Quang បានទទួលជួបគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ច EU-អាស៊ាន ដឹកនាំដោយលោក Jens Rübbert ប្រធានក្រុមប្រឹក្សា។
ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VGP/Hai Minh)

នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានឲ្យដឹងថា ដើម្បីកែលម្អបរិយាកាសអាជីវកម្ម និងទាក់ទាញការវិនិយោគពីបរទេស នាពេលកន្លង មក វៀតណាមបានជំរុញខ្លាំងការកសាង សុក្រិតស្ថាប័ន និងច្បាប់; ផ្តោតលើការវិនិ យោគលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងផ្លូវល្បឿនលឿនផងដែរ។ វៀតណាមក៏គោរព និង អនុវត្តន៍ការសន្យាអន្តរជាតិ; ផ្តល់អាទិភាពដល់និន្នាការអភិវឌ្ឍន៍របស់ពិភពលោកទាក់ ទងនឹងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល... លោកឧបនាយករដ្ឋមន្ត្រីបានស្នើថា នា ពេលខាងមុខ សហគ្រាសរបស់ EU និងអាស៊ាននឹងយកចិត្តទុកដាក់ និងគាំទ្រការ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។

រីឯខ្លួនវិញ លោក Jens Rübbert បានវាយតម្លៃខ្ពស់ចំពោះទិសដៅអភិវឌ្ឍន៍ សេដ្ឋកិច្ចប្រកបដោយចីរភាពរបស់វៀតណាម ក៏ដូចជាលទ្ធផលនៃការអភិវឌ្ឍន៍សេដ្ឋ កិច្ចនាពេលកន្លងមក។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋ កិច្ចលូតលាស់លឿនបំផុតក្នុងតំបន់អាស៊ី។ ដូច្នេះ សមាជិកក្រុមប្រឹក្សាធុរកិច្ច EU-អាស៊ាន មានទំនុកចិត្តយ៉ាងមុតមាំ ហើយត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីមកបណ្ដាក់ ទុន ធ្វើអាជីវកម្ម និងគាំទ្រវៀតណាមលើវិស័យជាច្រើន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចិនដាក់ចេញគំនិតផ្ដួចផ្ដើមដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

ចិនដាក់ចេញគំនិតផ្ដួចផ្ដើមដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

លោក Geng Shuang បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ជាពិសេសសហរដ្ឋអាមេរិក ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួនចំពោះទំនាក់ទំនងអន្តរជាតិ និងការដោះស្រាយជម្លោះ។

Top