• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទទួលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧២នាក់ និងក្រុមស្វែងរកចំនួន ២ក្រុម នៅកម្ពុជា វិលត្រឡប់មកមាតុប្រទេសវិញ

នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅច្រកទ្វារព្រំដែនអន្តរជាតិ Xa Mat ស្រុក Tan Bien ខេត្ត Tay Ninh គណៈកម្មាធិការដឹកនាំការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីខេត្ត Tay Ninh បានរៀបចំពិធីទទួលអដ្ឋិធាតុយុទ្ធជនពលី និងក្រុម K៧០ និង K៧១ វិលត្រឡប់មកមាតុប្រទេសវិញ ដោយបានបញ្ចប់បេសកកម្មស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា ដំណាក់កាលទី XXIII (រដូវប្រាំង ២០២៣ - ២០២៤)។
អដ្ឋិធាតុ យុទ្ធជនពលីទាំងអស់ត្រូវបានប្រមូល បបញ្ជូនទៅកាន់បូជនីយដ្ឋានយុទ្ធជនពលីលើភ្នំ ៨២ ស្រុក Tan Bien ដើម្បីរង់ចាំពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសព។ រូបថត៖ Giang Phuong/TTXVN

ក្នុងការស្វែងរកនៅក្នុងខេត្តចំនួន៥នៃប្រទេសកម្ពុជារួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី ១ ខែមីនា ដល់ថ្ងៃទី ២៨ ខែមិថុនា ក្រុមការងារទាំងពីរខាងលើបានស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៧២ នាក់។

ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា កម្មាភិបាលនិងនាយទាហាននៃក្រុមការងារទាំងពីរ តែងតែប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងជំនះរាល់ការលំបាកទាំងអស់។ ទន្ទឹមនឹងនោះ ក្រុមការងារទាំងពីរក៏បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបំពេញការងារបានល្អ ក្នុងការចលនាមហាជន ជួយឧបត្ថម្ភថវិកានិងសម្ភារៈ រៀបចំការពិនិត្យ ព្យាបាលជំងឺ និងផ្តល់ថ្នាំដល់ប្រជាជននៅមូលដ្ឋានដែឡកំពុងឈរជើង ស្វែងរក និងប្រមូលអដ្ឋិធាតុរបស់យុទ្ធជនពលី។ តាមនោះ រដ្ឋបាល និងប្រជាជនកម្ពុជាបានឯកភាពគាំទ្រនិងជួយដល់កម្មាភិបាលនិងនាយទាហានទាំងអស់ សម្រេចបានជោគជ័យគ្រប់ភារកិច្ច រួមចំណែករឹតចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជនវៀតណាម និងកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចិនដាក់ចេញគំនិតផ្ដួចផ្ដើមដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

ចិនដាក់ចេញគំនិតផ្ដួចផ្ដើមដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

លោក Geng Shuang បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ជាពិសេសសហរដ្ឋអាមេរិក ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួនចំពោះទំនាក់ទំនងអន្តរជាតិ និងការដោះស្រាយជម្លោះ។

Top