• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋ To Lam ទទួលឯកអគ្គរដ្ឋទូតកូឡុំប៊ីនិងឯកអគ្គរដ្ឋទូតប៉ាណាម៉ាមកជម្រាបលា

នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ លោក To Lam ប្រធានរដ្ឋវៀតណាមបានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតកូឡុំប៊ី លោក Miguel Angel Rodriguez Melo និងឯកអគ្គរដ្ឋទូតប៉ាណាម៉ា លោក Eligio Alberto Salas មកជម្រាបលាបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
ជំនួបរវាងលោកប្រធានរដ្ឋ To Lam និងឯកអគ្គរដ្ឋទូតប៉ាណាម៉ាលោក Eligio Alberto Salas។ (រូបថត៖ VOV)

ទទួលជួបឯកអគ្គរដ្ឋទូតកូឡុំប៊ីលោក Miguel Angel Rodriguez Melo លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទី និងឋានៈរបស់កូឡុំប៊ីនៅក្នុងតំបន់អាមេរិកឡាទីន ហើយថា វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះដំណើរការសន្តិភាពនៅកូឡុំប៊ី។ ដោយវាយតម្លៃថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យដូចជា វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ហិរញ្ញវត្ថុ ធនាគារ គមនាគមន៍-ដឹកជញ្ជូន និងសំណង់... លោកប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបន្តបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគនិងធ្វើអាជីវកម្ម ដើម្បីពង្រឹងការតភ្ជាប់រវាង សហគមន៍ធុរកិច្ចដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតប៉ាណាម៉ាលោក Eligio Alberto Salas លោកប្រធានរដ្ឋ To Lam បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងចង់អភិវឌ្ឍន៍ និងលើកកំពស់ប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការប្រទេសទាំងពីរ ទាំងក្នុងវិស័យនយោបាយ ការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម នាវាចរណ៍ ធនាគារហិរញ្ញវត្ថុ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។ លោកប្រធានរដ្ឋបានស្នើឲ្យភាគីទាំងពីររក្សានូវយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ សម្របសម្រួលរៀបចំសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី២ ថ្នាក់អនុរដ្ឋមន្ត្រីការបរទេសរវាងប្រទេសទាំងពីរ និងសម័យប្រជុំលើកទី២ នៃគណៈកម្មាធិការចម្រុះវៀតណាម-ប៉ាណាម៉ាអំពីសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគនៅវៀតណាម; ក៏ដូចជាការជំរុញយន្តការពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការថ្មីផងដែរ។ ក្រៅពីវិស័យសហប្រតិបត្តិការប្រពៃណី លោកប្រធានរដ្ឋក៏បានស្នើឱ្យភាគីទាំងពីរបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចិនដាក់ចេញគំនិតផ្ដួចផ្ដើមដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

ចិនដាក់ចេញគំនិតផ្ដួចផ្ដើមដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

លោក Geng Shuang បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ជាពិសេសសហរដ្ឋអាមេរិក ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួនចំពោះទំនាក់ទំនងអន្តរជាតិ និងការដោះស្រាយជម្លោះ។

Top