• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់សកម្មភាព IUU

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកជំនាញ Christian Vidal-León មេធាវីដោះស្រាយជម្លោះផ្នែកបញ្ហាច្បាប់ និងលេខាធិការដ្ឋាននៃស្ថាប័នបណ្តឹងឧទ្ធរណ៍នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៧ មក វៀតណាមបានខិតខំប្រឹងប្រែងសមស្រប ដើម្បីទប់ស្កាត់សកម្មភាព IUU ។
សកម្មភាពយាមល្បាតនៅសមុទ្រ។ រូបថត៖ TTXVN

ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) មានអត្ថន័យដ៏សំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពចំពោះផ្នែកជលផលរបស់ប្រទេសនានានៅលើពិភពលោក ក្នុងនោះមានវៀតណាម។ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកជំនាញ Christian Vidal-León មេធាវីដោះស្រាយជម្លោះផ្នែកបញ្ហាច្បាប់ និងលេខាធិការដ្ឋាននៃស្ថាប័នបណ្តឹងឧទ្ធរណ៍នៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសង្កត់ធ្ងន់ថា ចាប់តាំងពីឆ្នាំ ២០១៧ មក វៀតណាមបានខិតខំប្រឹងប្រែងសមស្រប ដើម្បីទប់ស្កាត់សកម្មភាព IUU ។ ទន្ទឹមនឹងនោះ ខិតខំប្រឹងប្រែងចរចា និងពិភាក្សាដើម្បីដកកាតព្រមាន "កាតលឿង" របស់គណៈកម្មការអឺរ៉ុប (EC) ក្នុងពេលឆាប់ៗនេះ។ ក្នុងរយៈពេល ៦ ឆ្នាំកន្លងទៅ  រដ្ឋាភិបាលវៀតណាមបានផ្សព្វផ្សាយឯកសារច្បាប់ពាក់ព័ន្ធនានាជាច្រើន ដោយដាក់បញ្ចូលអនុសាសន៍របស់ EU ទៅក្នុងច្បាប់ជលផល ក្នុងនោះមានសេចក្តីសម្រេចស្តីពីផែនការសកម្មភាពប្រយុទ្ធប្រឆាំងនឹងការនេសាទ ខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ  ដែលត្រូវបានរដ្ឋាភិបាលវៀតណាមចេញផ្សាយនាឆ្នាំ ២០២៣។

វាយតម្លៃអំពីការដែល EC មិនទាន់ដកការព្រមាន "កាតលឿង" ចំពោះវៀតណាម លោក Vidal-León បានចាត់ទុកថា គណៈកម្មការនេះទំនងជាកំពុងរង់ចាំលទ្ធផលរបស់វៀតណាមក្នុងការអនុវត្តឯកសារច្បាប់ពោលខាងលើ មុនពេលចេញសម្រេចក្ដីសម្រេចចិត្ត។ សហភាពអឺរ៉ុបពេញចិត្តនឹងកំណែទម្រង់ច្បាប់ ហើយរង់ចាំពីរបៀបដែលវៀតណាមអនុវត្តន៍ ឬអនុវត្តច្បាប់ទាំងនោះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទបូកសរុប ៦ខែនៃការអនុវត្ត គម្រោងលេខ ៦ នៅទីក្រុងហាណូយ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទបូកសរុប ៦ខែនៃការអនុវត្ត គម្រោងលេខ ៦ នៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេល ៦ ខែនៃការអនុវត្តគម្រោងលេខ ៦ (គម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ អេឡិចត្រូនិកសម្រាប់បម្រើបរិវត្តកម្មឌីជីថលជាតិ ដំណាក់កាល ២០២២ - ២០២៥ ចក្ខុ វិស័យដល់ឆ្នាំ ២០៣០) នៅទីក្រុងហាណូយ។

Top