• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតវៀតណាមចូលអបអរសាទរក្រសួងការបរទេសកម្ពុជា ក្នុងឱកាសខួបលើកទី ៥៧ នៃទំនាក់ទំនងការទូត

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Huy Tang នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមមួយចំនួនប្រចាំ នៅកម្ពុជា ចូលរួមអបអរសាទរក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងឱកាសខួបលើកទី៥៧ ខួបនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២៤)។
គណៈប្រតិភូស្ថានទូត និងទីភ្នាក់ងារតំណាងវៀតណាមមួយចំនួនប្រចាំនៅកម្ពុជា អបអរសាទរក្រសួងការបរទេសកម្ពុជា ក្នុងឱកាសខួបលើកទី ៥៧ នៃទំនាក់ទំនងការទូត (រូបថត៖ Van Do, Tuan Anh/VOV-ភ្នំពេញ)

ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត Nguyen Huy Tang បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផល និងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជានាពេលថ្មីៗនេះ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងបរិបទនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៅក្នុងពិភពលោក និងក្នុងតំបន់ ជាពិសេសការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងប្រទេសធំៗ  ទាមទារឱ្យមានការសាមគ្គីភាព ហើយវៀតណាមនិងកម្ពុជាត្រូវរឹតបន្តឹងទំនាក់ទំនងឲ្យកាន់តែខ្លាំងក្លារថែមទៀត។

រីឯខ្លួនវិញ រដ្ឋលេខាធិការលោក អ៊ុង រចនា បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរត្រូវបន្តសាមគ្គី និងសហការយ៉ាងជិតស្និទ្ធ ដើម្បីធ្វើឲ្យបរាជ័យ រាល់ឧបាយកលបំផ្លិចបំផ្លាញប្រទេសនីមួយៗ និងទំនាក់ទំនងនៃប្រទេសទាំងពីរ; បន្តរក្សាការគាំទ្រ និងជួយគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ នាពេលខាងមុខ ភាគីទាំងពីរមានការសម្របសម្រួលរៀបចំឱ្យមានដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជារៀបចំកិច្ចប្រជុំលើកទី ២១ នៃគណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេសនៅកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទបូកសរុប ៦ខែនៃការអនុវត្ត គម្រោងលេខ ៦ នៅទីក្រុងហាណូយ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទបូកសរុប ៦ខែនៃការអនុវត្ត គម្រោងលេខ ៦ នៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេល ៦ ខែនៃការអនុវត្តគម្រោងលេខ ៦ (គម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ អេឡិចត្រូនិកសម្រាប់បម្រើបរិវត្តកម្មឌីជីថលជាតិ ដំណាក់កាល ២០២២ - ២០២៥ ចក្ខុ វិស័យដល់ឆ្នាំ ២០៣០) នៅទីក្រុងហាណូយ។

Top