• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ បង្កើតសន្ទុះអភិវឌ្ឍន៍ និងរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចខេត្ត Ha Tinh

នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង Ha Tinh អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីបើកការឋានសាងសង់គម្រោងវិនិយោគ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម Bac Thach Ha - VSIP Ha Tinh ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានអះអាងថា ព្រឹត្តិការណ៍នេះគឺជាការបង្ហាញយ៉ាងរស់រវើកនៃកិច្ចសហប្រតិបត្តិការ ប្រកប ដោយប្រសិទ្ធភាព សំខាន់ និងយូរអង្វែងរវាង វៀតណាម និងសិង្ហបុរីក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។
ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង VSIP Ha Tinh (រូបថត៖ Sy Duc/VOV)

VSIP Ha Tinh ត្រូវបានរំពឹងថា នឹងទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងបរទេសក្នុងវិស័យដូចជា អគ្គិសនី និងអេឡិចត្រូនិច បន្ទះឈីប គ្រឿងយន្ត  ថាមពល អាគុយរថយន្តអគ្គិសនី លោហធាតុ គ្រឿងបន្លាស់រថយន្ត កែច្នៃអាហារ សេវាកម្មដឹកជញ្ជូន រោងចក្រសម្រាប់ជួល... និងការបង្កើតជាច្រើនទៀតនូវការងារជាង ៣០.០០០ បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍ និងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចខេត្ត Ha Tinh

មណ្ឌលឧស្សាហកម្មនេះត្រូវតែមានលក្ខណៈវិនិច្ឆ័យខ្ពស់ជាងសម្រាប់ការទាក់ ទាញ និងជ្រើសរើសអ្នកវិនិយោគក្នុងស្រុក និងបរទេស។ វិនិយោគិនដែលមកទីនេះត្រូវតែជាអ្នកវិនិយោគដែលនាំមកនូវបច្ចេកវិទ្យាថ្មី បច្ចេកវិទ្យាស្អាតស្អំ ការអភិវឌ្ឍដោយផ្អែកលើធនធានមនុស្ស និងការច្នៃប្រឌិត។ ហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម VSHIP ១៨ នេះត្រូវតែមានភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការថែរក្សាជីវភាពរបស់ពលករ ធានានូវហេដ្ឋារចនាសម្ព័ន្ធសង្គម សាលារៀន អន្តេវាសិកដ្ឋាន លំនៅដ្ឋានសង្គម ដើម្បីថែរក្សាសុខភាពសម្រាប់ពលករ

គម្រោងមណ្ឌលឧស្សាហកម្ម VSIP Ha Tinh មានផ្ទៃដីជាង ១៩០ ហិកតា ជាមួយនឹងការតម្រង់ទិសវិនិយោគឱ្យក្លាយជាគំរូនៃមណ្ឌលឧស្សាហកម្មបៃតង ទំនើប និរន្តរភាព ជាមួយនឹងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្តង់ដារខ្ពស់ បំពេញតម្រូវការអ្នកវិនិយោគបន្ទាប់បន្សំ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទបូកសរុប ៦ខែនៃការអនុវត្ត គម្រោងលេខ ៦ នៅទីក្រុងហាណូយ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមសន្និសីទបូកសរុប ៦ខែនៃការអនុវត្ត គម្រោងលេខ ៦ នៅទីក្រុងហាណូយ

នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទបូកសរុបរយៈពេល ៦ ខែនៃការអនុវត្តគម្រោងលេខ ៦ (គម្រោងអភិវឌ្ឍន៍កម្មវិធីទិន្នន័យប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់ អេឡិចត្រូនិកសម្រាប់បម្រើបរិវត្តកម្មឌីជីថលជាតិ ដំណាក់កាល ២០២២ - ២០២៥ ចក្ខុ វិស័យដល់ឆ្នាំ ២០៣០) នៅទីក្រុងហាណូយ។

Top