• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កងទ័ពជើងទឹកវៀតណាម-កម្ពុជាយាមល្បាតរួមលើកទី៧៥

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា នាវាលេខ២៥១ និង នាវាលេខ ១១៤១ បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំស្របតាមបទប្បញ្ញត្តិស្តីពីការសម្របសម្រួលយាមល្បាតរួម និងបង្កើតបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា។
សម្របសម្រួលការហ្វឹកហ្វឺនទង់សញ្ញា (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ១៥ មិថុនា នាវាលេខ ២៥១ កងពលតូចលេខ ១២៧ តំបន់ភូមិភាគទី ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានចូលចតនៅកំពង់ផែយោធាតំបន់ ៥ (ខេត្ត Kien Giang) ដោយបញ្ចប់ប្រកបដោយជោគជ័យនូវការយាមល្បាតរួមលើកទី ៧៥ ជាមួយនាវាលេខ ១១៤១ មូលដ្ឋានកងទ័ពជើងទឹករាម កងទ័ពជើងទឹកកម្ពុជា។

មុននោះ នាថ្ងៃទី ១៤ មិថុនា នៅតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា នាវាលេខ២៥១ និង នាវាលេខ ១១៤១ បានធ្វើការយាមល្បាតរួមប្រចាំឆ្នាំស្របតាមបទប្បញ្ញត្តិស្តីពីការសម្របសម្រួលយាមល្បាតរួម និងបង្កើតបណ្តាញទំនាក់ទំនងរវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា។

ចូលរួមការយាមល្បាត ភាគីទាំងពីរបានអនុវត្តនីតិវិធីសួរសុខទុក្ខរវាងនាវាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ាន (Hello ASEAN); ផ្លាស់ប្តូរព័ត៌មាន; សម្របសម្រួលការហ្វឹកហ្វឺនទង់សញ្ញា; ហ្វឹកហ្វឺនស្វែងរក ជួយសង្គ្រោះ និងហ្វឹកហ្វឺនប្រើប្រាស់ក្រមប្រតិបត្តិសម្រាប់ជំនួបដោយចៃដន្យនៅដែនសមុទ្ររបស់កងទ័ពនៃប្រទេសប៉ាស៊ីហ្វិកខាងលិច (CUES)

ជោគជ័យនៃការយាមល្បាតរួមលើកទី៧៥ រវាងកងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា បានរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងជួយសម្រួលដល់ប្រជាជននៃប្រទេសទាំងពីរធ្វើអាជីវកម្មលើដែនទឹកជាប្រវត្តិសាស្ត្រ។ ទន្ទឹមនឹងនោះ ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ បង្កើនការយល់ដឹង ទំនុកចិត្ត និងជួយគ្នាទៅវិញទៅមក រវាងកងទ័ពជើងទឹកទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ

វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink ក្នុងឱកាសដែលលោកបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ មិថុនា។

Top