• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសវៀតណាមនៅកម្ពុជារៀបចំការរត់ប្រណាំងសប្បុរសធម៌ដើម្បីអបអរសាទរខួបលើកទី៥៧នៃការបង្កើតទំនាក់ទំនងការទូត

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានបើកព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ "BIDC & METFONE - ដើម្បីជីវិតមួយកាន់តែប្រសើរឡើង" ដែលរៀបចំឡើងដោយសហគ្រាសជួរមុខវៀតណាមមួយចំនួនដែលកំពុងវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា។
ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់។ (រូបថត៖ VOV)

ព្រឹត្តិការណ៍នេះមានគោលបំណងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់ការងារថែទាំសុខភាព និងសុខុមាលភាពសង្គមនៅមូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃសកម្មភាព អបអរសាទរខួបលើកទី ៥៧ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៥៧ - ២៤ មិថុនា ២០២៤)។ ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់។

គណៈរៀបចំការប្រកួតដាក់ចេញគោលដៅរៃអង្គាសប្រាក់អប្បបរមាចំនួន ១៥ ពាន់ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីពិនិត្យនិងព្យាបាលអ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យជោរៃ-ភ្នំពេញក្នុងឆ្នាំ ២០២៤។ ក្រៅពីគោលដៅសប្បុរសធម៌ គណៈរៀបចំក៏សង្ឃឹមថានឹងជំរុញការរត់ប្រណាំងនេះទៅជាព្រឹត្តិការណ៍ជាប្រចាំ តាមនោះអភិវឌ្ឍន៍បន្ថែមទៀតនូវចលនាហ្វឹកហាត់កាយសម្បទា និងកីឡារបស់ជួរកម្មាភិបាលបុគ្គលិករបស់បណ្ដាសហគ្រាសវៀតណាមនៅក្នុងប្រទេសកម្ពុជា លើកកំពស់សុខភាពរាងកាយ និងបង្កើនការជួបប្រាស្រ័យយ៉ាងជិតស្និទ្ធជាមួយប្រជាជនប្រចាំស្រុកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កាសែតចិនចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh

កាសែតចិនចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង ប៉េកាំង នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបសន្ទនាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។

Top