• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចចូលរួម WEF Dalian ២០២៤ និងបំពេញទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ

អំពីសកម្មភាពទ្វេភាគីជាមួយចិន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្នូលរបស់ចិន។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចចូលរួម WEF Dalian ២០២៤ និងបំពេញទស្សនកិច្ចនៅចិនប្រកបដោយជោគជ័យ (រូបថត៖ VNA)

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានអញ្ជើញវិលត្រឡប់មកទីក្រុងហាណូយវិញបញ្ចប់ដំណើរទស្សនកិច្ចចូលរួមសន្និសីទប្រចាំឆ្នាំនៃវេទិកាអ្នកត្រួសត្រាយលើកទី ១៥ នៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Dalian (សន្និសីទ WEF Dalian ឆ្នាំ ២០២៤) និងបំពេញទស្សនកិច្ចនៅចិនចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ មិថុនាតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF លោក Klaus Schwab

នៅ WEF Dalian ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានចូលរួម និងថ្លែងមតិក្នុងកិច្ចពិភាក្សាការងារ រួមជាមួយស្ថាបនិក និងជាប្រធានប្រតិបត្តិ WEF លោក Klaus Schwab បានធ្វើជាប្រធានសម័យសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ WEF  ព្រមទាំងដឹកនាំកិច្ចពិភាក្សាជាមួយសហគ្រាសនវានុវត្តន៍ WEF។ អំពីសកម្មភាពទ្វេភាគីជាមួយចិន នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំស្នូលរបស់ចិន។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងសារចរលេខ២៥ នៃគណៈលេខាស្តីពីការជំរុញ និងលើកកំពស់កិច្ចការបរទេសពហុភាគីដល់ឆ្នាំ២០៣០ ព្រមទាំងរួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន ក៏ដូចជាកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន និងទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អរប្រសើរវាងវៀតណាម និង WEF ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ចិនដាក់ចេញគំនិតផ្ដួចផ្ដើមដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

ចិនដាក់ចេញគំនិតផ្ដួចផ្ដើមដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ

លោក Geng Shuang បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពីគ្រប់ភាគី ជាពិសេសសហរដ្ឋអាមេរិក ហើយបានជំរុញឱ្យសហរដ្ឋអាមេរិកពិចារណាឡើងវិញនូវវិធីសាស្រ្តរបស់ខ្លួនចំពោះទំនាក់ទំនងអន្តរជាតិ និងការដោះស្រាយជម្លោះ។

Top