នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា បានបើកព្រឹត្តិការណ៍រត់ប្រណាំងសប្បុរសធម៌ "BIDC & METFONE - ដើម្បីជីវិតមួយកាន់តែប្រសើរឡើង" ដែលរៀបចំឡើងដោយសហគ្រាសជួរមុខវៀតណាមមួយចំនួនដែលកំពុងវិនិយោគធ្វើអាជីវកម្មនៅកម្ពុជា។
ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់។ (រូបថត៖ VOV)
ព្រឹត្តិការណ៍នេះមានគោលបំណងរៃអង្គាសថវិកាជួយឧបត្ថម្ភដល់ការងារថែទាំសុខភាព
និងសុខុមាលភាពសង្គមនៅមូលដ្ឋាន ក្នុងក្របខ័ណ្ឌនៃសកម្មភាព អបអរសាទរខួបលើកទី ៥៧
នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា (២៤ មិថុនា ១៩៥៧ - ២៤ មិថុនា
២០២៤)។ ការប្រកួតនេះបានទាក់ទាញការចូលរួមពីមនុស្សជាង ៥០០ នាក់។
គណៈរៀបចំការប្រកួតដាក់ចេញគោលដៅរៃអង្គាសប្រាក់អប្បបរមាចំនួន ១៥
ពាន់ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីពិនិត្យនិងព្យាបាលអ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យជោរៃ-ភ្នំពេញក្នុងឆ្នាំ
២០២៤។ ក្រៅពីគោលដៅសប្បុរសធម៌
គណៈរៀបចំក៏សង្ឃឹមថានឹងជំរុញការរត់ប្រណាំងនេះទៅជាព្រឹត្តិការណ៍ជាប្រចាំ
តាមនោះអភិវឌ្ឍន៍បន្ថែមទៀតនូវចលនាហ្វឹកហាត់កាយសម្បទា
និងកីឡារបស់ជួរកម្មាភិបាលបុគ្គលិករបស់បណ្ដាសហគ្រាសវៀតណាមនៅក្នុងប្រទេសកម្ពុជា
លើកកំពស់សុខភាពរាងកាយ
និងបង្កើនការជួបប្រាស្រ័យយ៉ាងជិតស្និទ្ធជាមួយប្រជាជនប្រចាំស្រុកផងដែរ៕