• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពណ៌វៀតណាមក្នុងពិព័រណ៍ពាណិជ្ជកម្មនិងម្ហូបអាហារអាស៊ាន ឆ្នាំ ២០២៤

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថានទូត វៀតណាមប្រចាំប្រទេសស៊ុយអែតបានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្ម និងម្ហូបអាស៊ានឆ្នាំ ២០២៤ នៅទីក្រុង Stockholm ប្រទេស ស៊ុយអែត។
មុខម្ហូបវៀតណាមជាច្រើនទាក់ទាញមិត្តភក្តិអន្តរជាតិ (រូបថត៖ TTXVN)

កម្មវិធីនេះត្រូវបានដឹកនាំ និងរៀបចំដោយគណៈកម្មាធិការអាស៊ាននៅទីក្រុង Stockholm (ACS) ដោយមានការសម្របសម្រួលពីស្ថានទូតនៃប្រទេសចំនួន ៦/១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រចាំប្រទេសស៊ុយអែត រួមមានៈ ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។

នៅក្នុងព្រឹត្តិការណ៍នេះ ស្ថានទូត និងសហគមន៍វៀតណាមប្រចាំប្រទេស ស៊ុយអែតបាននាំយកកសិផល ម្ហូបអាហារ សិប្បកម្ម វាយនភណ្ឌ ផ្តៅ និងឫស្សី ... ដែលទទួលបានជាប្រប្រិយភាពពីភ្ញៀវទេសចរ។ ជាពិសេស មុខម្ហូបប្រពៃណីវៀតណាមជាច្រើនមុខក៏ត្រូវបាននាំមកណែនាំផងដែរ។

នេះជាពិព័រណ៍លើកដំបូង ដោយ ACS រៀបចំឡើង។ ពិព័រណ៍នេះគឺជាឱកាសសម្រាប់ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Stockholm ផ្សព្វផ្សាយសក្តានុពលរបស់ប្រទេសក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ភស្តុភារ កសិកម្ម បច្ចេកវិទ្យាខ្ពស់ អាហារសមុទ្រ និងកាលវិភាគ សេវាកម្ម ... ; រួមចំណែកនាំយកម៉ាកយីហោ និងអត្តសញ្ញាណវប្បធម៌ជាតិរបស់វៀតណាមទៅកាន់មិត្តអន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋសភាវៀតណាមផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

រដ្ឋសភាវៀតណាមផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

ដោយមានអត្រាគាំទ្រពីគណៈប្រតិភូរដ្ឋសភាចំនួន ៤៥៩/៤៦០ ដែលមានវត្តមាន (ស្មើនឹង ៩៤,២៥%) នាព្រឹកថ្ងៃទី ២៥ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តលើសេចក្តីសម្រេចចិត្តអនុម័តលើឯកសារចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក លើគ្រប់ជ្រុងជ្រោយ និងជឿនលឿន (CPTPP) របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។

Top