• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នគរបាលវៀតណាមរួមដៃជួយកុមារស៊ូដង់ខាងត្បូង

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ គឺជាទិវា "សម្រាប់កុមារនៅអាហ្វ្រិក"។
លោកវរសេនីយ៍ទោ Bui Phuong Lan តាងនាមក្រុមការងារក្រសួងនគរបាលនៅបេសកកម្ម UNMISS អញ្ជើញប្រគល់អំណោយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា Thong Nhat ប្រទេសស៊ូដង់ខាងត្បូង(ប្រភព៖ ក្រសួងនគរបាល)

ក្នុងឱកាសនេះ នាថ្ងៃទី១៣ ខែមិថុនា ការិយាល័យប៉ូលិសយេនឌ័រនៃអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ខាងត្បូងបានធ្វើជាអធិបតី និងសម្របសម្រួលជាមួយមជ្ឈមណ្ឌលគាំទ្របេសកកម្ម បណ្តាញនារីប៉ូលីសនៃបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង (UNMISS) ការិយាល័យប៉ូលីសប្រចាំតំបន់ Juba និងក្រុមការងារនៃក្រសួងនគរបាលវៀតណាមនៅ UNMISS បានចុះសួរសុខទុក្ខសិស្សានុ សិស្សនៅវិទ្យាល័យ ក្តីសង្ឃឹម និងសាលាបឋមសិក្សា Thong Nhat ក្នុងតំបន់ជំរុំជនភៀសខ្លួន IDP លេខ ០១ (Juba)

ដើម្បីចែករំលែកការលំបាកខាងសម្ភារៈបរិក្ខារ របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាទាំងពីរ ពីប្រភពជំនួយសំខាន់ៗរបស់សហភាពនារីនៃក្រសួងនគរបាលវៀតណាម ក្រុមការងារនៃក្រសួងនគរបាលនៅ UNMISS បានផ្ញើអំណោយជាបិច ខ្មៅដៃ  សៀវភៅចំនួន ២០០០ ក្បាល ដល់សិស្សានុសិស្សនៃសាលាហើយជូនគ្រូនៃសាលាទាំងពីរនូវសំភារៈជាច្រើនទៀត។

នេះជាសកម្មភាពសប្បុរសធម៌លើកទី៣ ដែលសហភាពនារីនៃក្រសួងនគរបាលវៀតណាមបានអនុវត្តក្នុងនាមក្រុមការងារ រួមចំណែកនាំមកនូវសេចក្តីទុកចិត្ត និងក្តីសង្ឃឹមដល់កុមារអាហ្រ្វិកដែលបានរងទុក្ខលំបាកពីសង្គ្រាមស៊ីវិល និងត្រូវរស់នៅ ស្ថានភាពលំបាកខ្លាំងនៅក្នុងជំរុំជនភៀសខ្លួន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

រដ្ឋសភាវៀតណាមផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

រដ្ឋសភាវៀតណាមផ្តល់សច្ចាប័នលើឯកសារចូលជាសមាជិក CPTPP របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

ដោយមានអត្រាគាំទ្រពីគណៈប្រតិភូរដ្ឋសភាចំនួន ៤៥៩/៤៦០ ដែលមានវត្តមាន (ស្មើនឹង ៩៤,២៥%) នាព្រឹកថ្ងៃទី ២៥ មិថុនា រដ្ឋសភាវៀតណាមបានអនុម័តលើសេចក្តីសម្រេចចិត្តអនុម័តលើឯកសារចូលរួមកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក លើគ្រប់ជ្រុងជ្រោយ និងជឿនលឿន (CPTPP) របស់ចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង។

Top