• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់សឺន៖ ក្នុងឆ្នាំ ២០២៤នេះ ទំនាក់ទំនងកិច្ចការបរទេសបានឈានដល់កម្រិតខ្ពស់ថ្មីមួយ

ទោះបីជាស្ថានការណ៍ពិភព លោកមានភាពស្មុគស្មាញក៏ដោយ ក៏សកម្មភាពកិច្ចការបរទេសរបស់វៀតណាមនៅតែត្រូវដាក់ពង្រាយយ៉ាងសកម្មនិងវិជ្ជមាន ដោយបង្កើតនូវទិដ្ឋភាពគោលនយោបាយការបរទេសថ្មី។ នេះជាការវាយតម្លៃរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសលោក ប៊ុយ ថាញ់ សឹន អំពីផ្ទាំងរូបភាពការទូតរបស់វៀតណាមក្នុងឆ្នាំនេះ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន (រូបថត៖ TTXVN)

យោងតាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺនបានឲ្យដឹងថា ក្នុងឆ្នាំនេះ ស្ថានភាពពិភពលោកបានបន្តប្រែប្រួលយ៉ាងស្មុគ្រស្មាញ ជាមួយនឹងអស្ថិរភាព និងជម្លោះជាច្រើន។ បញ្ហាសកលជាបន្ទាន់ ដូចជាការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ ជំងឺរាតត្បាត សន្តិសុខស្បៀង សន្តិសុខទឹក... មានផលប៉ះពាល់ច្រើនផ្នែក គំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍន៍របស់បណ្តាប្រទេស។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងបរិបទពិភពលោកបែបនេះ វៀតណាមនៅតែរក្សាបាននូវសន្តិភាព ស្ថិរភាព និងជាប្រទេសអភិវឌ្ឍន៍ ហើយត្រូវបានមតិសាធារណៈអន្តរជាតិចាត់ទុកថាជា ចំណុចភ្លឺ មួយនៅក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន បានសង្កត់ធ្ងន់ថា៖  សកម្មភាពកិច្ចការបរទេសត្រូវបានដាក់ពង្រាយយ៉ាងសកម្មនិងវិជ្ជមាន សម្រេចបានលទ្ធផលជាសារវ័ន្តជាច្រើន បង្កើតឋានៈកិច្ចការបរទេសថ្មី បង្កើតសន្ទុះអំណោយផលសម្រាប់ប្រទេសជាតិ ដើម្បីឈានចូលយុគសម័យស្ទុះឈានទៅមុខ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសលោក ប៊ុយ ថាញ់ សឺន បានវាយតម្លៃថា ឆ្នាំនេះ វៀតណាមសម្រេចបាននូវសមិទ្ធិផលលេចធ្លោជាច្រើនក្នុងកិច្ចការបរទេស ដែលបង្ហាញតាមរយៈការដែល ថ្នាក់ដឹកនាំសំខាន់ៗរបស់វៀតណាមបានធ្វើសកម្មភាពកិច្ចការបរទេសសរុបចំនួន ៦០ ក្នុងនោះមានដំណើរទស្សនកិច្ចចំនួន ២១ ទៅកាន់បរទេស និងចូលរួមសន្និសីទពហុភាគី; ទទួលស្វាគមន៍គណៈប្រតិភូថ្នាក់ដឹកនាំបរទេសចំនួន ២៥ ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម។ វៀតណាមក៏បានជំរុញការអនុវត្តកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តអន្តរជាតិ ដោយអនុវត្តន៍ជាក់ស្តែង រាល់គ្របខ័ណ្ឌទំនាក់ទំនងដែលត្រូវបានលើកកំពស់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាង ១៧០ លើវិស័យជាច្រើន ជាពិសេសវិស័យដែលវៀតណាមមានតម្រូវការនិងមានផលប្រយោជន៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

ប្រេស៊ីលចូលកាន់តំណែងជាប្រធាន BRICS ជាផ្លូវការ

កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ប្រទេសប្រេស៊ីលបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមសេដ្ឋកិច្ចទើបលេចចេញជួរមុខនៅលើពិភពលោក (BRICS) ជាផ្លូវការ។ នេះជាលើកទីបួនហើយដែលប្រេស៊ីលបានចូលកាន់តំណែងជាប្រធាន BRICS។

Top