• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អបអរសាទរខួបលើកទី ១០ឆ្នាំ ដែលវៀតណាមបានចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បេសកកម្ម អចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំយ៉ាងឱឡារិកនូវ “ពិធីរំលឹកខួបលើកទី ៧៦ ទិវារក្សាសន្តិភាពអ.ស.ប (២៩ ឧសភា ១៩៤៨ - ២៩ ឧសភា ២០២៤) និងខួប ១០ឆ្នាំដែលវៀតណាមបានចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប (២០១៤-២០២៤)។ ប្រធានបេសកកម្ម ឯកអគ្គរដ្ឋទូត Dang Hoang Giang បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ជូនផ្កាអបអរសាទរចំពោះ នាយទាហានរក្សាសន្តិភាពនៃក្រសួងការពារជាតិ និងក្រសួងនគរបាល។ រូបថត៖ PV/VOV-USA

អបអរសាទរចំពោះនាយទាហាន យុទ្ធជនកងទ័ពនិងនគរបាលដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាពនៅបេសកកម្ម ក៏ដូចជាទីស្នាក់ការអ.ស.ប ឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា កងកម្លាំងរក្សាសន្តិភាពរបស់វៀតណាមបានរួមចំណែកយ៉ាងសំខាន់ និងលេចធ្លោជាច្រើនក្នុងសកម្មភាពរក្សាសន្តិភាពអន្តរជាតិ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ហើយត្រូវបានថ្នាក់ដឹកនាំអ.ស.ប ក៏ដូចជារដ្ឋាភិបាល និងប្រជាជនបណ្តាប្រទេសទទួលវាយតម្លៃខ្ពស់។ លទ្ធផលទាំងនោះបានបញ្ជាក់ពីគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋនៅពេលសម្រេចចិត្តបញ្ជូនកងកម្លាំងវៀតណាមទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់​អ.ស.បចាប់ពីខែមិថុនា ឆ្នាំ ២០១៤ រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិងធ្វើពិពិធកម្មទំនាក់ទំនងអន្តរជាតិ លើកកំពស់តួនាទី និងឋានៈរបស់វៀតណាមក្នុងនាមជាសមាជិកសកម្មនិងមានទំនួលខុសត្រូវរបស់អ.ស.ប និងសហគមន៍អន្តរជាតិ។

នាំនេះគឺជាខួប ១០ឆ្នាំដែលវៀតណាមបានដាក់ពង្រាយកម្លាំងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព។ ចាប់តាំងពីពេលនោះមក ទាហានមួកខៀវជាង ៨០០នាក់ នៃកងទ័ពប្រជាជន និងនគរបាលប្រជាជនវៀតណាម បានចេញដំណើរទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អ.ស.បនៅស្ថានបេសកកម្មក្នុងប្រទេសស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល តំបន់អាប៊ីយៃ និងនាយកដ្ឋានប្រតិបត្តិការសន្តិភាពនៅទីស្នាក់ការអ.ស.ប ក៏ដូចជាការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពសហភាពអឺរ៉ុបនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

ក្នុងសប្តាហ៍កន្លងទៅ សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។

Top