• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អង្គការសហប្រជាជាតិអនុម័តលើរបៀបវារៈអំពីទឹក

ក្រោយរយៈពេល ៣ ថ្ងៃធ្វើការ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) សន្និសីទអំពីទឹករបស់អង្គការសហប្រជាជាតិឆ្នាំ ២០២៣ បានបិទ បញ្ចប់ដោយអនុម័តលើរបៀបវារៈអំពីទឹក និងការសន្យាដ៏មានអត្ថន័យជាច្រើនទៀត។
គណៈប្រតិភូវៀតណាមចូលរួមសន្និសីទអំពីទឹករបស់អង្គការសហប្រជាជាតិ។ (រូបថត៖ VOV)

គណៈប្រតិភូដែលចូលរួមសន្និសីទបានឯកភាពថា ធនធានទឹកគឺជាផ្នែកមួយនៃ របៀបវារៈឆ្នាំ ២០៣០ អំពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ព្រមទាំងជាគោលដៅ មួយក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (SDGs) ទាំង១៧ នៅក្នុង បរិបទដែលពិភពលោកកំពុងជួបការលំបាកយ៉ាងខ្លាំងដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ កង្វះខាតទឹកនិងការបំពុលនាពេលបច្ចុប្បន្ន។

គណៈប្រតិភូវៀតណាម ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានចូលរួមសម័យប្រជុំពេញអង្គ និងកិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការលើទឹក។ វៀតណាមមានគំនិតផ្ដួចផ្ដើមនិងមតិអន្តរាគមន៍ជាច្រើន រួមចំណែកដល់ជោគជ័យនៃសន្និសីទ។

ការដែលសន្និសីទទឹកអង្គការសហប្រជាជាតិឆ្នាំ២០២៣អនុម័តលើរបៀបវារៈអំពីទឹក គឺជាលទ្ធផលដ៏សែនសំខាន់មួយ ដែលរួមមានការសន្យាជិត ៧០០ ពីប្រទេសជា សមាជិកនានាក្នុងការការពារ "ប្រភពធនធានរួមសកលដ៏មានតម្លៃបំផុត របស់មនុស្ស ជាតិ។ របៀបវារៈនេះបានដាក់ចេញការសន្យា ធ្វើសកម្មភាពសំខាន់ៗជាច្រើន ចាប់ពី ការជ្រើសរើសអាហារដ៏ឆ្លាតវៃជាងមុន រហូតដល់ការវាយតម្លៃឡើងវិញអំពីធនធានទឹក ដូចជាកម្លាំងចលករមួយសម្រាប់សេដ្ឋកិច្ច និងជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌នៃ ភពផែនដី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top