ដំណើរទស្សនកិច្ចនេះបង្ហាញពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសរបស់វៀតណាម ដោយផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយប្រទេសជិតខាងក្នុងតំបន់។
អគ្គលេខាបក្សលោក តូ ឡឹមនិងលោកជំទាវភរិយាអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លេខាធិការដ្ឋានអាស៊ាន និងសិង្ហបុរី (រូបថត៖ VNA)
តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រធាន គណកម្មាធិការចលនាឥណ្ឌូណេស៊ីមហិមា (Gerindra) លោក Prabowo Subianto, អគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) Kao Kim Hourn និងនាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី អគ្គលេខាធិការបក្សសកម្មភាពប្រជាជនសិង្ហបុរី (PAP) លោក Lawrence Wong នាព្រឹកថ្ងៃទី៩ ខែមីនានេះ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវភរិយា ង៉ូ ភឿង លី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណ រដ្ឋឥណ្ឌូនេស៊ី ដំណើរទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន និងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។
ដំណើរទស្សនកិច្ចនេះបង្ហាញពីការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ ការបរទេសរបស់វៀតណាម ដោយផ្តោតការយកចិត្តទុកដាក់លើទំនាក់ទំនងជាមួយប្រទេសជិតខាងក្នុងតំបន់ ក្នុងនោះមានដៃគូសំខាន់ពីរគឺឥណ្ឌូនេស៊ីនិងសិង្ហបុរី; បង្ហាញបន្ថែមទៀតនូវស្មារតីសកម្ម ទំនួលខុសត្រូវ និងភាពច្នៃប្រឌិតរបស់វៀតណាមជាមួយនឹងការរួមចំណែកជាក់ស្តែង រួមដៃគ្នាដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នានាពេលអនាគតរបស់អាស៊ាន៕
តាម VOV5 - វិទ្យុសម្លេងវៀតណាមo