• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស លោក តូ ឡឹម ទៅកាន់សិង្ហបុរី៖ ការជឿទុកចិត្តនយោបាយនាំមកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីដល់កម្ពស់ថ្មី

ដំណើរទស្សនៈកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់ប្រទេសសិង្ហបុរី គឺជាមូលដ្ឋានគ្រឹះនយោបាយដ៏មានសារសំខាន់ក្នុងការបន្តជំរុញទំនាក់ទំនងរវាង វៀតណាមនិងសឹង្ហបុរីឡើងកំពស់ថ្មីមួយ។
អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា (រូបថត៖ TTXVN)

នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោក ត្រឹន ភឿក អាញ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់វិទ្យុសំឡេងវៀតណាមប្រចាំប្រទេសថៃ មុនពេលដំណើរទស្សនកិច្ចជាផ្លូវការ នៅសិង្ហបុរីរបស់អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយាចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមីនា។

ដំណើរទស្សនកិច្ចនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក្នុងការរឹតបន្តឹងទំនាក់ទំនងទ្វេភាគី។ ក្នុងដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសសិង្ហបុរី ក្នុងនោះមានអគ្គលេខាធិការនិងជានាយករដ្ឋមន្ត្រីសិង្ហបុរីលោកឡរែន វ៉ូងយ៉ុនសៃ (Lawrence Wong) ផងដែរ។ ដូច្នេះ ការលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនឹងបង្ហាញថា នេះជាមូលដ្ឋានគ្រឹះនយោបាយដ៏សំខាន់បំផុត ដើម្បីបន្តជំរុញទំនាក់ទំនងដ៏ល្អរវាងវៀតណាមនិងសិង្ហបុរីឲ្យកាន់ តែជាក់ស្តែងនិងស៊ីជម្រៅ។ នេះបើ យោងតាមលោកឯកអគ្គរដ្ឋទូត លោក ត្រឹន ភឿក អាញ។

ក្រៅពីវិស័យសហប្រតិបត្តិការប្រពៃណី អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អប់រំ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន មានវិស័យថ្មីៗដែលភាគីទាំងពីរយកចិត្តទុកដាក់និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈដំណើរទស្សនកិច្ចដូចជា៖ ថាមពលស្អាត វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឱកាសសហប្រតិបត្តិការហិរញ្ញវត្ថុ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top