នារសៀលថ្ងៃទី ១០ មីនា នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពី ពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកនៅវិមានប្រធានាធិបតី Merdeka អគ្គលេខា គណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam បានអញ្ជើញជួប ពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី ទៅជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បានឯកភាពពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឆាប់ឈានដល់ ១៨ ពាន់លានដុល្លារអាមេរិកតាម ទិសដៅតុល្យភាព; លើកកម្ពស់កិច្ចសហប្រតិបត្តិការកសិកម្ម និងធានាសន្តិសុខ ស្បៀងអាហារ; លើកទឹកចិត្ត និងបង្កភាពងាយស្រួលដល់សហគ្រាសនៃប្រទេស ទាំងពីរក្នុងការវិនិយោគលើទីផ្សាររបស់គ្នាទៅវិញទៅមក។ ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បច្ចេកវិទ្យាព័ត៌មាន ឆ្ពោះទៅការកសាងភាពជាដៃគូឌីជីថល និងសេដ្ឋកិច្ចឌីជីថល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា សេដ្ឋ កិច្ចបៃតង សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្ម ឌីជីថល; បច្ចេកវិទ្យា AI និងផលិតផលហាឡាល់។
មេដឹកនាំទាំងពីរបានអះអាងនូវគោលបំណងចង់ឱ្យប្រទេសទាំងពីរសម្របសម្រួលឱ្យកាន់តែជិតស្និទ្ធនៅក្នុងអាស៊ាន ដើម្បីកសាងអាស៊ានឲ្យរឹងមាំ លើកកម្ពស់តួនាទី មជ្ឈភាព និងពង្រឹងសាមគ្គីភាពក្នុងប្លុក។
លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto (រូបថត៖ VNA)
ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាការងារ លោកអគ្គលេខាបក្ស To Lam បានអញ្ជើញមានប្រសាសន៍ថា៖ “ការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង ឥណ្ឌូនេស៊ី គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលបើកយុគសម័យថ្មីសម្រាប់កិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់កាណាល់ គ្រប់វិស័យ នាំទំនាក់ទំនងឲ្យ កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍក្នុងតំបន់ និងពិភពលោក”។
ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយសង្កត់ធ្ងន់លើ ការពង្រឹងទំនាក់ទំនងទ្វេភាគី; សហការ និងសម្របសម្រួលដើម្បីដោះស្រាយបញ្ហា ប្រឈមជាសកល ដោយឈរលើមូលដ្ឋាននៃការគោរពច្បាប់អន្តរជាតិ អធិបតេយ្យ ភាព បូរណភាពដែនដី និងឯករាជ្យភាពនយោបាយ; ជំរុញអាស៊ានប្រកបដោយសាមគ្គី ភាព ភាពធន់ និងការពង្រីកតួនាទីមជ្ឈភាពនិងបរិយាប័ន្ន។ ភាគីទាំងពីរបានសង្កត់ធ្ងន់ លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តី ថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការរក្សា ជំរុញបរិយាកាសអំណោយផលសម្រាប់ការចរចាស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ព្រមទាំងលើកទឹកចិត្តដល់ការបង្ហើយ COC ប្រកបដោយប្រសិទ្ធភាព និងជាក់ស្ដែងស្របតាមច្បាប់អន្តរជាតិ៕