ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចជាផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន នាព្រឹកថ្ងៃទី១០ ខែមីនា នៅរដ្ឋធានីហ្សាកាតា អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញចូលរួមកិច្ចសន្ទនាធុរកិច្ច "វៀតណាមនិងឥណ្ឌូនេស៊ី៖ ភាពជាដៃគូសម្រាប់វឌ្ឍនភាព និងវិបុលភាព"។
ថ្លែងមតិក្នុងកិច្ចសន្ទនាធុរកិច្ច អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឥណ្ឌូណេស៊ីនៅមានច្រើន ជំរុញយ៉ាងខ្លាំងដោយកម្លាំងផ្ទៃក្នុងនៃប្រទេសនីមួយៗ និងកម្លាំងជំរុញដែលនាំមកដោយទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ |
ព្រឹត្តិការណ៍នេះ ដោយក្រសួងហិរញ្ញវត្ថុវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី សហការជាមួយសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម និងក្រុមហ៊ុន Ciputra គ្រុបរៀបចំឡើង ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌូនេស៊ី (១៩៥៥-២០២៥)។
អញ្ជើញថ្លែងមតិក្នុងសិក្ខាសាលា អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូណេស៊ី នៅមានច្រើនណាស់ ដែលត្រូវបានជំរុញយ៉ាងខ្លាំងដោយកម្លាំងផ្ទៃក្នុងនៃប្រទេសនីមួយៗ និងកម្លាំងចលករដែលនាំមកជូនពីទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ “ទាក់ទងនឹងបរិយាកាសវិនិយោគ វៀតណាមត្រូវបាន សហគមន៍អន្តរជាតិ និងវិនិយោគិនវាយតម្លៃវិជ្ជមាន។ វិនិយោគិនបរទេសជាច្រើនបានជ្រើសរើសវៀតណាមជាមជ្ឈមណ្ឌលផលិតកម្មយុទ្ធសាស្ត្រ ដោយតភ្ជាប់ជាមួយខ្សែសង្វាក់ផ្គត់ផ្គង់សកល។ វៀតណាមកំពុងពង្រឹងតួនាទីរបស់ខ្លួនជាតំណភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់តម្លៃវិនិយោគថ្មីរបស់ពិភពលោក ជាពិសេសក្នុងវិស័យអេឡិចត្រូនិក វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បន្ទះឈីបសឺម៉ីកុងឌុចទ័រ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង…ជាដើម”។
ក្នុងឱកាសនេះ អគ្គលេខាបក្ស លោកតូ ឡឹមនិងគណៈប្រតិភូអញ្ជើញចូលរួមកិច្ចសន្ទនានិងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការ និងធុរកិច្ចជាច្រើនរវាងអង្គការ និងសហគ្រាសនៃប្រទេសទាំងពីរ។
ឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខានៅវេទិកាធុរកិច្ចវៀតណាម-ឥណ្ឌូនេស៊ី រួមមានៈ អនុស្សរណៈនៃការយោគយល់រវាងបណ្ឌិត្យសភាការទូតវៀតណាមនិងវិទ្យាស្ថានទំនាក់ទំនងនិងធុរកិច្ច LSPR ក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល; អនុស្សរណៈនៃការយោគយល់គ្នារវាង VinFast និងធនាគារ Negara Indonesia ស្តីពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយលើដំណោះស្រាយការផ្លាស់ប្តូរបៃតង និងប្រភពហិរញ្ញវត្ថុបៃតងរយៈពេលវែង; អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន SOVICO និងក្រុមហ៊ុន Ciputra គ្រុបស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍគម្រោងអចលនទ្រព្យ តំបន់ទីក្រុងឆ្លាតវៃ សួនឧស្សាហកម្ម តំបន់ឡូហ្ស៊ីស្ទិក និងសេវាកម្មពាណិជ្ជកម្មនៅវៀតណាម និងឥណ្ឌូនេស៊ី។ កិច្ចព្រមព្រៀងសេវាកម្ម Master រវាងកម្មវិធី FPT និង KMP Aryadhana Wisesa, Yogyakarta Sultanate ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្ត AI, Blockchain, IOT សម្រាប់ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតងនៅក្នុងគម្រោងដោះស្រាយកាកសំណល់ ការកែលម្អផលិតភាព និងការអប់រំ។ កិច្ចសន្យារវាងកម្មវិធី FPT និង Pertamina លើកម្មវិធី AI សម្រាប់ការផ្លាស់ប្តូរឌីជីថលលើសាជីវកម្មប្រេង និងឧស្ម័នជាតិឥណ្ឌូនេស៊ី; អនុស្សរណៈនៃការយោគយល់គ្នារវាង FPT IS និង Metrodata Electronics ស្តីពីការបង្កើតក្រុមហ៊ុន FPT Metrodata Indonesia អំពីសេវាសន្តិសុខតាមអ៊ីនធឺណិត; អនុស្សរណៈយោគយល់គ្នារវាង Thanh Cong Bien Hoa និង Sungai Budi Group ស្តីពីការអនុវត្តវិទ្យាសាស្ត្រកសិកម្មបច្ចេកវិទ្យាខ្ពស់ក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្មនៅឥណ្ឌូនេស៊ី; អនុស្សរណៈនៃការយោគយល់គ្នារវាង Mobile World Group Vietnam និង Erajaya Indonesia ស្តីពីការបង្កើនទុនវិនិយោគក្នុងក្រុមហ៊ុន PT Era Blu Elektronik (Erablue); អនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Hekate និង Kilsa Global ស្តីពីកម្មវិធី AI ដែលគាំទ្រពាណិជ្ជកម្មសេរីនៅទីក្រុងដាណាំង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម