• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Dak Lak ប្រារព្ធខួបលើកទី ៥០ នៃជ័យជំនះ Buon Ma Thuot

នាថ្ងៃទី ១០ មីនា ខេត្ត Dak Lak បានប្រារព្ធខួបលើកទី ៥០ នៃជ័យជំនះ Buon Ma Thuot (១០ មីនា ១៩៧៥ - ១០ មីនា ២០២៥) រំដោះខេត្ត Dak Lak។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអញ្ជើញចូលរួមក្នុងពិធីនេះ។
  ខេត្ត Dak Lak ប្រារព្ធខួបលើកទី ៥០ ឆ្នាំ នៃជ័យជំនះ Buon Ma Thuot (រូបថត៖ VOV)  

រយៈពេល ៥០ ឆ្នាំមុននេះ ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាបក្សមជ្ឈិម បានសម្រេចបើកយុទ្ធនាការ Tay Nguyen ដើម្បីរំដោះបណ្តាខេត្ត បង្កើតទីតាំងយុទ្ធសាស្ត្រថ្មីនៅលើសមរភូមិភាគខាងត្បូង ដោយយក Buon Ma Thuot ជាគោលដៅសំខាន់នៃយុទ្ធនាការនេះ។ ជ័យជម្នះរបស់ Buon Ma Thuot បានបង្កើតសន្ទុះសម្រាប់ជ័យជំនះនៃយុទ្ធនាការ Tay Nguyen ក្នុងខែមីនា និងបន្ទាប់មកជាយុទ្ធនាការនិទាឃរដូវជាប្រវត្តិសាស្ត្រឆ្នាំ ១៩៧៥  រំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិ។

អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Dinh Trung លេខាគណៈកម្មា ធិការបក្សខេត្ត Dak Lak បានឲ្យដឹងថា ក្រោយរយៈពេល ៥០ឆ្នាំ ចាប់ពីថ្ងៃរំដោះមក ខេត្ត Dak Lak បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយនៃតំបន់ Tay Nguyen ដោយទ្រង់ទ្រាយខឿនសេដ្ឋកិច្ចបានពង្រីកនិងអភិវឌ្ឍន៍ខ្លាំងឡើង គិតពីចុងឆ្នាំមុន ជាខេត្តឈរលំដាប់កំពូលនៅតំបន់Tay Nguyen ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

វៀតណាម-ឥណ្ឌូនេស៊ីលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

លោកអគ្គលេខាបក្ស To Lam និងលោកប្រធានាធិបតី Prabowo Subianto បាន ឯកភាពបន្តធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរតាមរយៈការជំរុញការផ្លាស់ប្តូរ ការជួបប្រាស្រ័យ ជាពិសេសនៅថ្នាក់ជាន់ខ្ពស់តាមរយៈ បណ្តាញទាំងអស់; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព ហើយបង្កើតកម្មវិធីធ្វើសកម្មភាពក្នុងពេលឆាប់ៗនេះ ដើម្បីធ្វើអាជីវកម្ម និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

Top