• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ

កាលពីយប់ថ្ងៃទី ១១ វិច្ឆិកា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស ទីក្រុង ហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម (To Lam) បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ។ (រូបថត៖ TTXVN)

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកអគ្គលេខាបក្ស តូ ឡឹម បានអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជា ប្រធានាធិបតីទី ៤៧ នៃសហរដ្ឋអាមេរិក; វាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់ ប្រធានាធិបតីជាប់ឆ្នោតក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក។ លោកអគ្គ លេខាបក្សបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជំរុញការអភិវឌ្ឍទំនាក់ទំនង រវាងប្រទេសទាំងពីរប្រកបដោយស្ថិរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ ប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៃតំបន់ និងពិភពលោក។ លោកអគ្គលេខាបក្ស តូ ឡឹម ក៏បានពិភាក្សាជាមួយ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ អំពីទិសដៅសំខាន់ៗមួយចំនួនដើម្បី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរលើវិស័យ ដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការផងដែរ។
រីឯខ្លួនវិញ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានបញ្ជាក់នូវការគោរព ទំនាក់ទំនងជាមួយវៀតណាម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និង សហរដ្ឋអាមេរិក ដោយបានលើកឡើងអំពីវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដែលសហរដ្ឋ អាមេរិកយកចិត្តទុកដាក់និងមានបំណង ចង់ជំរុញ។ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ជឿជាក់ថា ទំនាក់ទំនង មិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍។ លោកបានចែករំលែកនូវចំណាប់ អារម្មណ៍ដ៏ល្អប្រសើរចំពោះប្រជាជនវៀតណាម ដោយរំលឹកអនុស្សាវរីយ៍ជាមួយ ប្រទេសនិងប្រជាជនវៀតណាម ក្នុងដំណើរទស្សនកិច្ចពីរលើកមុន។ លោក ដូណាល់ ត្រាំ ក៏បានកោតសរសើរចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅ សហរដ្ឋអាមេរិកផងដែរ។
ក្នុងឱកាសនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញលោកប្រធានាធិបតី ជាប់ឆ្នោត ដូណាល់ ត្រាំ មកបំពេញទស្សនកិច្ចនៅវៀតណាមម្តងទៀត។ លោក ដូណាល់ ត្រាំ បានទទួលសេចក្ដីអញ្ជើញ ហើយក៏បានអញ្ជើញលោកអគ្គលេខា បក្ស តូ ឡឹម ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកម្តងទៀតក្នុងពេលវេលាសម ស្របផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋ លោក លឿង គឿង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉េរូនិងចូលរួមសប្តាហ៍កំពូលនៃកិច្ចប្រជុំ APEC

ប្រធានរដ្ឋ លោក លឿង គឿង ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉េរូនិងចូលរួមសប្តាហ៍កំពូលនៃកិច្ចប្រជុំ APEC

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក យន្តហោះដឹកលោកប្រធានរដ្ឋលឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Jorge Chavez ក្នុងទីក្រុងលីម៉ា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉េរូ និងចូលរួមសប្តាហ៍កំពូលនៃវេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៤ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ តាមការអញ្ជើញរបស់ប្រធានាធិបតី Dina Ercilia Boluarte Zegarra។

Top