អំឡុងឆ្នាំកន្លងទៅបក្សនិងរដ្ឋតែងតែយកចិត្តទុកដាក់អភិវឌ្ឍតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ជីវភាពរស់នៅផ្លាស់ប្តូរ បងប្អូនជនជាតិភាគតិចតែងតែជឿលើការដឹកនាំរបស់បក្ស តាំងចិត្តបន្តសាមគ្គីរួមកម្លាំងកសាងស្រុកកំណើតកាន់តែសម្បូររុងរឿង ស៊ីវិល័យពីមួយថ្ងៃទៅមួយថ្ងៃ។
មូលដ្ឋានគ្រឹះដ៏រឹងមាំរបស់ប្រជាជន
លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ ពុងលួង (ខេត្ត ឡាវកាយ) យ៉ាង អាវឺ សន្និដ្ឋានថា ពេញមួយរយៈពេលកន្លងទៅគោលការណ៍គោលនយោបាយរបស់បក្សនិងរដ្ឋតែងតែផ្តល់អាទិភាពឱ្យតំបន់ជនជាតិភាគតិចនៅមានការលំបាកលំបិន។ ជាពិសេសគោលនយោបាយទាំងឡាយឧបត្ថម្ភលំនៅឋានជូនក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារអ្នកមានគុណបំណាច់ អប់រំ ថែទាំសុខភាព វប្បធម៌ បានជះឥទ្ធិពលដ៏ធំធេងទៅកាន់ជីវភាព ស្មារតីរបស់ប្រជាជន។
ការអនុវត្តកម្មវិធី គោលនយោបាយស្តីពីកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាពជាពិសេសគឺកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំបានកែលម្អ លើកកម្ពស់ជីវភាពបងប្អូនជនជាតិភាគតិចពីមួយជំហានទៅមួយជំហាន បង្រួមគម្លាតរវាងតំបន់ភូមិភាគទាំងឡាយ។ ឆ្នាំ ២០២៥ ប្រាក់ចំណូលជនជាតិភាគតិចជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៤៥,៩ លានដុង រួមចំណែកនាំ វៀតណាម ក្លាយជាគំរូតួយ៉ាងពិភពលោកអំពីការអនុវត្តគោលដៅសហស្សវត្សរ៍ក្នុងនោះមានការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍជនបទ។ កម្រិតជីវភាពរស់នៅបានកែលម្អនិងបង្កើនទំនុកចិត្តរបស់បងប្អូនជនជាតិចំពោះបក្សនិងរដ្ឋ។
ប្រជាជនភូមិ អា ក យ្ហុង សង្កាត់ បួនម៉ាថួត (ខេត្ត ដាក់ឡាក់) វាយគងឃ្មោះ រាំច្រៀងសម្តែងក្តីរីករាយត្រេកអរ ការជឿទុកចិត្តនិងការរំពឹងទុកចំពោះភាពជោគជ័យនៃមហាសន្និបាតបក្ស ១៤។
នាថ្ងៃទី ៣១ ខែ មករា លោកអគ្គលេខាបក្ស តូឡឹម អញ្ជើញចូលរួមពិធីសម្ពោធនិងអញ្ជើញសួរសុខទុក្ខថ្នាក់រៀននៃសាលាចំណេះទូទៅអន្តេវាសិកអន្តរកម្រិតបឋមសិក្សានិងមធ្យមសិក្សាបឋមភូមិ ស៊ីប៉ាភីន ឃុំ ស៊ីប៉ាភីន (ខេត្ត ដៀនបៀន)។ នេះជាគម្រោងដំបូងសម្រេចគោលដៅក្នុងយុទ្ធនាការសាងសង់ចំនួន ២៤៨ សាលារៀនតំបន់ព្រំដែនរបស់បក្សនិងរដ្ឋ។
អំឡុងឆ្នាំកន្លងទៅ សាខាបក្ខភាគភូមិ អានថាញ់ ឃុំ មិញឡុង (ខេត្ត ក្វាងង៉ាយ) ផ្តោតសំខាន់ពិសេសលើការអភិវឌ្ឍបក្ខជនជាជនជាតិភាគតិច ចាត់ទុកថានេះជា "ស្ពានមេត្រី" ដ៏រឹងមាំរវាងបក្សនិងប្រជាជន។
ជឿទុកចិត្តលើភាពជោគជ័យមហាសន្និបាត ១៤ របស់បក្ស បក្ខជនវ័យក្មេង កាវ ឡេហាំង ជនជាតិ រុក នៅឃុំ គីមភូ (ខេត្ត ក្វាងទ្រី) តាំងចិត្តថានឹងខិតខំក្លាយជាគ្រូបង្រៀនគំរូមួយរូបដើម្បីក្មេងៗ ជំនាន់ក្រោយយកតម្រាប់តាម។
សេដ្ឋកិច្ច - សង្គមកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ខេត្ត ឡាងស៊ើន មានលក្ខខណ្ឌដើម្បីអភិរក្ស លើកស្ទួយតម្លៃវប្បធម៌របស់បងប្អូនបណ្តាជនជាតិនៅលើភូមិសាស្ត្រ។
ដោយមានការឧបត្ថម្ភពីកម្មវិធី គម្រោងរបស់បក្សនិងរដ្ឋ សិស្សសាលាជនជាតិ រុក នៅឃុំ គីមភូ (ខេត្ត ក្វាងទី្រ) មានលក្ខខណ្ឌសិក្សារៀនសូត្រល្អប្រសើរជាងមុនយ៉ាងច្រើន។
មជ្ឈមណ្ឌលខេត្ត ឡៃជៅ មួយជ្រុងសព្វថ្ងៃនេះ។ ជីវភាពប្រជាជនត្រូវបានលើកកម្ពស់ ចំនួនក្រុមគ្រួសារក្រីក្រមានការថយចុះយ៉ាងច្រើន។ ប្រជាជនជឿទុកចិត្តលើបក្សនិងរដ្ឋណាស់។
ការជឿទុកចិត្តរបស់បងប្អូនជនជាតិ កឺទូ នៅឃុំព្រំដែន អាវឿង (ទីក្រុង ដាណាំង) ចំពោះបក្ស រដ្ឋត្រូវបានពូនជ្រុំបន្ថែមក្រោយពីសកម្មភាពទាំងឡាយដ៏ម៉ឺងម៉ាត់របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ "បក្ស អាជ្ញាធរគិតគូរជូនប្រជាជនតាំងពីអាហារហូបចុក សម្លៀកបំពាក់រហូតដល់ការសាងសង់ផ្ទះឡើងវិញក្រោយពីទឹកជំនន់ដោយ "យុទ្ធនាការ ក្វាងទ្រុង" បានជាគ្មានហេតុផលអ្វីប្រជាជនមិនជឿតាម" លោក អា ឡាំងឡឹប អ្នកមានប្រជាប្រិយភាពនៅភូមិ តាឡាង ចែករំលែកដូច្នេះ។
នៅខេត្ត កាម៉ៅ លោក ហូ វ៉ាន់តៀន ឃុំ វិញភឿក ឱ្យដឹងថា ជាយូរយារមកហើយក្តីស្រមៃរបស់កសិករគឺពេលផលិតចេញគ្រាប់ស្រូវ បង្គា ត្រីលក់បានតម្លៃខ្ពស់។ ខ្សែផ្លូវល្បឿនលឿន កឹនធើ - កាម៉ៅ បានបើកចរាចរ ទំនិញត្រូវបានដឹកជញ្ជូនយ៉ាងងាយស្រួល ក្តីស្រមៃឥឡូវបានក្លាយជាការពិតហើយ។
តាំងពីកិច្ចការរក្សាលំនឹងការងារបង្កបង្កើតផល តាំងទីលំនៅអចិន្ត្រៃយ៍ធានាសុខុមាលភាពសង្គម រហូតដល់ឧបត្ថម្ភអភិវឌ្ឍផលិតកម្ម លើកកម្ពស់ប្រជាបញ្ញា ។ល។ គោលនយោបាយទាំងឡាយបង្ហាញពីការយកចិត្តទុកដាក់របស់បក្ស ការគ្រប់គ្រងដឹកនាំរបស់រដ្ឋបានបង្កើតជាមូលដ្ឋានគ្រឹះរឹងមាំពីមួយជំហានទៅមួយជំហានដើម្បីបងប្អូនជនជាតិលំនឹងជីវភាពរស់នៅឈោងឈានឡើងរួចផុតពីភាពក្រីក្រ។
ទាំងអស់ដើម្បីសុភមង្គល កក់ក្តៅសម្បូរសប្បាយរបស់ប្រជាជន
សេចក្តីសម្រេចមហាសន្និបាត ១៤ របស់បក្សដោយមានគោលនយោបាយ គោលនយោបាយវិធានការគន្លឹះសំខាន់ៗ ជាច្រើនបានបន្តពង្រឹងជឿទុកចិត្តនិងការរំពឹងទុកយ៉ាងរឹងមាំរបស់កម្មាភិបាល បក្ខជន បងប្អូនជនជាតិភាគតិចឈានចូលដំណាក់កាលអភិវឌ្ឍថ្មីមួយរបស់ស្រុកកំណើត ប្រទេសជាតិ។
ដាក់អនុវត្តសេចក្តីសម្រេចមហាសន្និបាតលើកទី ១៤ របស់បក្សនិងសេចក្តីសម្រេចមហាសន្និបាតតំណាងនៃបក្ខភាគខេត្ត ក្វាងទ្រី លើកទី ១ អាណត្តិ ២០២៥ - ២០៣០ ខេត្ត ក្វាងទ្រី ខិតខំក្លាយជាប៉ូលកំណើនថ្មីនៃតំបន់ភូមិភាគកណ្តាលដោយមានសន្ទស្សន៍ជាក់ស្ដែង ក្នុងនោះ GRDP ជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ១៣៧ ដល់ ១៤៥ លានដុង។ បក្ខជនវ័យក្មេង កាវ ឡេហាំង (ជនជាតិ រុក) ឃុំ គីមភូ បរិយាយថា៖ "មហាសន្និបាត ១៤ របស់បក្សនាំមកនូវកី្តរំពឹងជាច្រើនឱ្យប្អូនជួយបងប្អូនជនជាតិតំបន់លំបាកលំបិន រួចផុតពីភាពក្រីក្រ។ ជាពិសេស គោលការណ៍ទាំងឡាយរបស់បក្សបន្តបង្កើតមធ្យោបាយចិញ្ចឹមជីវិតប្រកបដោយស្ថិរភាព ជួយប្រជាជនឈោងឈានឡើងក្នុងជីវភាពរស់នៅដោយខ្លួនឯង។
ខ្សែផ្លូវល្បឿនលឿន ដុងដាំង (ខេត្ត ឡាងស៊ើន) - ត្រាលិញ (ខេត្ត កាវបាំង) កំណាត់ផ្លូវឆ្លងកាត់ភូមិសាស្ត្រ ឡាងស៊ើន ប្រវែងចំនួន ៥១,៨ គីឡូម៉ែត្រ រំពឹងថានឹងបញ្ចប់ក្នុងឆ្នាំ ២០២៦ បើកចេញឱកាសដើម្បីខេត្ត ឡាងស៊ើន តភ្ជាប់ជាមួយតំបន់សេដ្ឋកិច្ចផ្សេងៗ ទៀត។
ជឿទុកចិត្តលើបក្សនិងរដ្ឋ បងប្អូនបណ្តាជនជាតិនៅខេត្ត ឡៃជៅ បានសហការយ៉ាងស្អិតល្មួតជាមួយកងទ័ពការពារព្រំដែន អាជ្ញាធរមូលដ្ឋានការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែនជាតិយ៉ាងរឹងមាំ។
កងជួរបក្ខជនវ័យក្មេងជាជនជាតិនៅខេត្ត ដាក់ឡាក់ បញ្ជាក់តួនាទីឈានមុខធ្វើជាគំរូពីមួយជំហានទៅមួយជំហានរួមចំណែកសាយភាយជំនឿទំនុកចិត្តរបស់ប្រជាជនចំពោះបក្សតាំងពីថ្នាក់មូលដ្ឋាន។
បងប្អូនជនជាតិឃុំព្រំដែន អាវឿង (ទីក្រុង ដាណាំង) ប្រមូលផ្តុំគ្នានៅផ្ទះ ហ្គឿល ដើម្បីតាមដានទូរទស្សន៍ផ្សាយសម័យប្រជុំបើកមហាសន្និបាត ១៤ របស់បក្សដោយផ្ទាល់។
ខ្សែផ្លូវល្បឿនលឿន កឹនធើ - កាម៉ៅ ប្រវែងជាង ១១០ គីឡូម៉ែត្រត្រូវបានបើកឱ្យធ្វើចរាចរមិនត្រឹមតែតភ្ជាប់ផ្លូវគមនាគមន៍អន្តរតំបន់ប៉ុននោះទេថែមទាំងជំរុញតំបន់វាលទំនាបទន្លេ គឺវឡុង "អភិវឌ្ឍ" ទៀតផង។
ឃុំ ហ្វាហូយ (ខេត្ត តីនិញ) មានខ្សែបន្ទាត់ព្រំដែនប្រវែងជិត ២៤ គីឡូម៉ែត្រ ជាប់នឹងព្រះរាជាណាចក្រ កម្ពុជា។ លោកស្រី ជុង ង៉ុកថាញ់លាន់ (អាយុ ៦០ ឆ្នាំ) នៅភូមិ បេនគៅ ឱ្យដឹងថា ក្រោយពីមហាសន្និបាត ១៤ ប្រជាជនកាន់តែជឿទុកចិត្តលើការដឹកនាំរបស់បក្សនិងរដ្ឋ។ "យើងខ្ញុំពិតជាចង់បក្ស រដ្ឋវិនិយោគលើផ្លូវថ្នល់ អគ្គិសនី ស្ថានីយ៍បូមទឹកបន្ថែមទៀតដើម្បីមាមីងបងប្អូនស្ងប់ចិត្ត ច្បាមដី ច្បាមសមុទ្រ រស់នៅប្រកបដោយស្ថិរភាពនិងយូរអង្វែង" លោកស្រី លាន់ ចែករំលែកដូច្នេះ។
ជានិច្ចកាលនៅក្នុងរាល់គោលការណ៍ គោលនយោបាយវិធានការគន្លឹះ មាគ៌ាអភិវឌ្ឍប្រទេសជាតិ បក្សយើងតែងតែដាក់ផលប្រយោជន៍និងសុភមង្គលរបស់ប្រជាជននៅទីតាំងស្នូល។ លោក ហ្វាង វ៉ាន់ហ៊ុយ នៅក្រុមលំនៅឋាន ២២ សង្កាត់ តឹនផុង (ខេត្ត ឡាយចូវ) បរិយាយ៖ "ដោយមានស្មារតី "យកប្រជាជនជាធំ" គោលនយោបាយជាក់ស្តែងទាំងឡាយរបស់បក្សនឹងបន្តគិតគូរជីវភាពសម្ភារៈស្មារតីឱ្យប្រជាជនកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសគឺតំបន់លំបាកលំបិនតំបន់ព្រំដែន តំបន់បងប្អូនជនជាតិភាគតិច តំបន់ភ្នំដូចជា ឡាយចូវ"។
ដោយមានជំនឿជឿជាក់យ៉ាងជ្រាលជ្រៅលើការដឹកនាំរបស់បក្សនិងរដ្ឋបងប្អូនជនជាតិភាគតិចជាង ១៤ លាននាក់លើផ្ទៃប្រទេសទាំងមូលតាំងចិត្តថានឹងបន្តសាមគ្គី រួមដៃគ្នាជាមួយបក្ស ប្រជាជននិងកងទ័ពយើងទាំងមូលធ្វើសម្រេចជោគជ័យគោលដៅអភិវឌ្ឍប្រទេសជាតិខ្លាំងក្លា វិបុលភាពប្រជាជន សុភមង្គលក្នុងយុគសម័យថ្មី៕