• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីសម្រេចចិត្តលេខ ៤៣ ស្តីពីការស្តារសេដ្ឋកិច្ចសង្គមឡើងវិញបាននាំមកនូវប្រសិទ្ធភាព

សេចក្តីសម្រេចចិត្តលេខ ៤៣ ត្រូវបានរដ្ឋសភាចេញផ្សាយនៅដើមឆ្នាំ ២០២២ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។
លោក Tran Hoang Ngan សមាជិករដ្ឋសភាទីក្រុងហូជីមិញ ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បន្តសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ អង្គ ប្រជុំបានពិភាក្សានៅសាលប្រជុំអំពីរបាយការណ៍របស់ក្រុមត្រួតពិនិត្យ និងសេចក្តី ព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីលទ្ធផលនៃការត្រួតពិនិត្យលើប្រធានបទ ការអនុវត្តសេចក្តីសម្រេចចិត្តលេខ៤៣ ស្តីពីគោលនយោបាយសារពើពន្ធ រូបិយវត្ថុ ដើម្បីគាំទ្រកម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ និងសេចក្ដីសម្រេចចិត្ត នានារបស់រដ្ឋសភាលើគម្រោងជាតិសំខាន់ៗមួយចំនួនរហូតដល់ដំណាច់ឆ្នាំ ២០២៣។ សេចក្តីសម្រេចចិត្តលេខ ៤៣ ត្រូវបានរដ្ឋសភាចេញផ្សាយនៅដើមឆ្នាំ ២០២២ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។

យោងតាមលោក Ha Sy Dong សមាជិករដ្ឋសភាខេត្ត Quang Tri សេចក្តី សម្រេចចិត្តលេខ ៤៣ បានផ្តល់ដំណោះស្រាយសមហេតុផល ហើយរដ្ឋាភិបាលក៏ មានដំណោះស្រាយប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាច្រើនដូចជា៖ ការកាត់ បន្ថយពន្ធលើប្រេងសាំង ពន្យាពេលការបង់ពន្ធ ទន្ទឹមនឹងនោះ ពីស្ថានភាពជាក់ស្តែង នៃទីក្រុងហូជីមិញ ជាកន្លែងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩ លោក Tran Hoang Ngan សមាជិករដ្ឋសភាទីក្រុងហូជីមិញបានធ្វើ អត្ថាធិប្បាយថា៖

សេដ្ឋកិច្ចវៀតណាមបានងើបឡើងវិញនិងអភិវឌ្ឍន៍។ នៅឆ្នាំ ២០២១ ដោយ សារផលប៉ះពាល់ពីជំងឺរាតត្បាត យើងមានកំណើនត្រឹមតែ ២,៦% ប៉ុណ្ណោះ ប៉ុន្តែកាល ពីឆ្នាំមុន បានឈានដល់ ៥,០៥% ហើយនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ គឺ៥,៦៤%។ ពិសេសជាងនេះទៅទៀត ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាមមានស្ថិរភាពក្នុងបរិបទនៃ ការប្រែប្រួលជាច្រើននៅលើពិភពលោក ជាពិសេសការកាត់បន្ថយបំណុលសាធា រណៈពី ៤៣% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២២ មកនៅត្រឹម ៣៧% កាលពីឆ្នាំមុន

ដោយយល់ស្របនឹងការពន្យាពេលដល់ការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៤៣ ដូចសេចក្ដីព្រាងដាក់ជូនរដ្ឋសភានោះ លោក Tran Quoc Tuan សមាជិករដ្ឋសភាខេត្ត Tra Vinh បានស្នើឱ្យរដ្ឋាភិបាលមានដំណោះស្រាយដ៏ទូលំទូលាយបន្ថែមទៀត ដើម្បី គាំទ្រការអភិវឌ្ឍប្រព័ន្ធសហគ្រាស; ឆាប់ស្រាវជ្រាវចេញផ្សាយយន្តការ គោល នយោបាយអនុគ្រោះ និងបំពេញបន្ថែម ដើម្បីទាក់ទាញ និងរក្សាវិនិយោគិនយុទ្ធសាស្ត្រ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

វៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញអ្នកវិនិយោគរយៈពេលវែង

ក្នុងសប្តាហ៍កន្លងទៅ សារព័ត៌មាននិងអង្គការអន្តរជាតិជាច្រើន បានបញ្ចេញមតិថា៖ វៀតណាមជាគោលដៅវិនិយោគ រយៈពេលដែលវែងពោរពេញដោយសក្តានុពល។

Top