• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ជីវភាពរស់នៅរបស់ប្រជាជន​វៀតណាម

សាលារៀនកសិដ្ឋាន Maya

Maya ជា​សាលារៀន​កសិដ្ឋាន​អន្តរថ្នាក់​ទ្វេភាសា​​ ​​ស្ថិតនៅ​ភូមិ​ Maya (ថាច់ ថឹត​ -​ Thach That ​ក្រុង​ហាណូយ​)។ ស្វែងយល់​សាលា​រៀន​កសិដ្ឋាន​ Maya គឺ​ជា​ការ​ពិសោធន៍​មួយ​ដ៏ពិសេស​​មួយ​ ពីព្រោះ​អ្នកនឹង​​បាន​ឃើញផ្ទាល់​ភ្នែក​​ម៉ោ​ង​រៀន​ប្រព្រឹត្តទៅ​ នៅ​កណ្តាលព្រៃ​​ធម្មជាតិ​ផង​ ទាំង​មាន​ឱកាស​ស្វែង​យល់ ​អំពី​របៀប​ដែល​សិស្សានុសិស្ស​នៅទីនេះ ប្រើ​​ចំណេះ​វិជ្ជាដែលខ្លួន​​រៀន​បាន អនុវត្ត​ចូល​​ថតភាព​ជាក់ស្តែង​ និង​​រៀន​យក​បំណិន​ដើម្បី​ត្រៀម​ទុក​សម្រាប់​ជីវិត។

Maya - ភូមិ​អប់រំ​យុវវ័យ

អញ្ជើញ​ទៅ​ដល់​សាលា​ Maya យើងខ្ញុំ​ទាក់ទាញ​អារម្មណ៍​ដោយ​សាលាស្ថិត​​នៅ​កណ្តាល​​ព្រៃធម្មជាតិ​​។ សាលាសាងសង់​នៅ​លើ​​ផ្ទៃដី​ជាង​១០ហិកតា​ ​ប្រក់​ដោយ​ស្លឹក​។ ជាមួយ​នឹង​ទំនុក​ចិត្តនឹង​​ជឿ​ជាក់ថា ប្អូនៗ​​សុទ្ធតែមាន​ទេពកោសល្យ​រៀងៗខ្លួន ​ដែល​ធម្មជាតិ​ប្រទានឱ្យ​ ហើយ​សកម្មភាព​អប់រំ​នេះ​ ជួយ​ឱ្យ​​ប្អូនៗ​ទាំង​អស់​ ​មាន​ឱកាស​បាន​រីក​ចម្រើនដោយ​​អតិបរិមា​ និង​ក្លាយ​ខ្លួន​ជា​បុគ្គល​​​ម្នាក់​ដែល​ល្អបំផុត​សម្រាប់​សង្គម​។ ចំណាប់​អារម្មណ៍កម្មវិធី​រៀន​នៅ ​Maya ​ដោយ​​ក្រៅពី​មុខ​វិជ្ជា​ដែល​​ក្រសួង​អប់​រំ​និង​បណ្តុះបណ្តាល ​បាន​កំណត់ទុក​ សាលា​នៅ​មាន​មុខវិជ្ជា​ដទៃ​ដូចជា៖​​ តារា​វិទ្យា​ សត្វ​វិទ្យា​ រុក្ខវិទ្យា​​ និង​ប្រតិបត្តិ​លើកកម្ពស់​ជីវិត​​។​

សាលា​កសិកម្ម​អន្តរ​ថ្នាក់ទ្វេ​ភាសា​ Maya នៅ​កណ្តាល​ព្រៃធម្មជាតិ​​ធំល្វឹង​ល្វើយ​ ស្រស់​បំព្រង​ ស្ថិត​នៅ​ភូមិ​ដុង​យូវ​ (Dong Dau) ស្រុក​ថាច់​ថឹត​ (Thach That) ក្រុង​ហាណូយ​។ រូបថត៖ ឯកសារ
សិស្សានុសិស្ស​​ Maya សម្តែង​​អបអរសាទរ​ទិវាគ្រូបង្រៀន​ ថ្ងៃទី​២០ ខែ​វិច្ឆិកា។ រូបថត៖ ឯកសារ
ម៉ោង​ហ្វឹកហាត់​បំណិន​អត្ថិភាព​​ខាងក្រៅ​សាលា​ ក្រោម​ការ​ណែនាំ​នៃ​គ្រូបង្រៀន​។​ រូបថត៖ វៀតគឿង/កាសែតរូបភាព​វៀតណាម​
ប្រកួត​​​កីឡា​ខាងក្រៅសាលា នាទិវា​​​គ្រូបង្រៀន​វៀតណាម​។ រូបថត៖ ឯកសារ
ត្រីមាសនីមួយៗ​​ សិស្សាសិស្ស​​ Maya មាន​ថ្ងៃ Camping​ មួយថ្ងៃ​​នៅក្នុង​ព្រៃ​របោះ​ ឬ​បឹ​ងបូរ​ ដង​ស្ទឹង​។ សិស្ស​ប្រតិបត្តិយោធា​ បោះតង់ និង​ប្រើ​​ចំណេះវិជ្ជា​ដែលខ្លួន​​ក្រេប​​ជញ្ជក់​បាន​ សម្រាប់​​សកម្មភាព​​លេង​កម្សាន្ត​នៅក្បែរ​ដង​ស្ទឹង​។​ រូបថត៖ ឯកសារ​

ទន្ទឹម​នឹង​ថ្នាក់រៀន​ដែលសម្រប់​នឹង​ធម្មជាតិ​ សាលា Maya មាន​ប្រព័ន្ធ​កម្មន្តសាល​​​អនុវត្ត​ពិពិធ​៖ កម្មន្តសាល​ឈើនិងស្វ័យ​ប្រវត្តិកម្ម​​ កម្មន្តសាល​សិប្បកម្ម​ កម្មន្តសាល​រុក្ខជាតិ​ឱសថ​ និង​កសិដ្ឋាន​ កម្មន្តសាល​សិល្បៈ​ កម្មន្តសាល​នំ។ល។ តំណាង​ឱ្យ​ក្រុម​វិស័យនីមួយៗ​​​៖ ឧស្សាហកម្ម​ សិប្បកម្ម កសិកម្ម​ ពាណិជ្ជកម្ម​ និង​សេវាកម្ម​។​

សាលា Maya បង្កើត​ឱកាស​សម្រាប់​សិស្សានុសិស្ស​ “ជម្រើសដោយ​សេរី” នូវ​កម្មន្តសាល​​​អនុវត្ត​អ្វី ដែល​ខ្លួន​ពេញ​​ចិត្ត​ ទន្ទឹមនោះ នៅ​នាំ​មក​សម្រាប់ប្អូន​​ឱកាស​ពិសោធន៍​ស៊ីជម្រៅ​ក្នុងជីវភាព​​​សង្គម​ ជីវភាព​​សេដ្ឋកិច្ច​ ក៏ដូចជា​សង្កេត​មើល​ការ​ជះ​ឥទ្ធិពល​នៃ​ជីវភាព​រស់នៅ​របស់​មនុស្ស​ ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​។

ភូមិគឺ​​ជា​សាលា​មួយ​​ ជា​ដំបូល​ផ្ទះ​ធម្មជាតិ​ធំទូលាយ​មួយ ​បម្រើ​កិច្ច​ការ​រៀន​សូត្រ​ ស្វែងយល់ ស្រាវ​ជ្រាវ​ ផលិតកម្ម និង​ចលនា​របស់សិស្សានុសិស្ស​ ថែមទាំង​​ជា​សាលា​រៀនសម្រាប់​​អប់រំ​សម្រប់ ​និង​ពោរពេញទៅដោយគំនិត​បំផុស​​អារម្មណ៍​​​សម្រាប់​ការ​រីក​ចម្រើន​របស់ប្អូនៗ​​។​

ធ្វើដំណើរ​មួយថ្ងៃ​ជាមួយនឹង​សាលា​ Maya

ធ្វើ​ដំណើរ​រយៈ​ពេល​៤០​នាទី​ ពី​មជ្ឈមណ្ឌល​ហាណូយ​ ទៅកាន់​សាលា​រៀន Maya សិស្សានុសិស្ស​នឹង​បាន​​រៀន​៨ម៉ោង​ជា​រៀងរាល់ថ្ងៃ​ នៅ​ក្នុង​បរិយាកាស​សណ្តាប់​ធ្លាប់ ស្ងប់​ស្ងាត់​ កណ្តាល​ធម្មជាតិ​បៃតង។​

អ្នកគ្រូ​ ង្វៀន ឡេ​ត្រាង​ (Nguyen Le Trang) (អ្នក​គ្រប់គ្រង​ជំនាញ​ប្លុក​បឋមសិក្សា​) ឱ្យ​ដឹងថា៖ “ជាមួយនឹង​បរិយាកាស​គ្មាន​ចន្លោះ រួចបាន​រៀន​នៅ​កណ្តាល​ធម្មជាតិ​ សិស្សានុសិស្សសុទ្ធតែ​ទទួលបាន​សុភមង្គល​ នៅ​រាល់​ម៉ោង​រៀន​​​ទាំងអស់​។ ប្អូនៗ​​​បាន​បញ្ចេញ​សមត្ថភាព​ខ្លួន​ដោយ​តម្លាភាព​ និង​ដោយ​បាន​គោរព​”។ អ្នកគ្រូ​ត្រា​ (Trang) ពេញ​ចិត្ត​នឹង​បរិស្ថាន​គរុកោសល្យ​នៅទីនេះ ពីព្រោះ​កូន​អ្នក​គ្រូ​ទាំងពីរនាក់ ​ក៏បាន​រៀននៅទីនេះ ប្រកបដោយ​ភាពល្អប្រសើរ​ ​ចេះ​ធ្វើ​ការ​ដោយ​ខ្លួន​ឯង ​ដោយ​មិនពឹងពាក់​អ្នក​ដទៃ​​។​

សិស្សានុសិស្ស Maya ចូលរួម​ម៉ោង​រៀន​សូត្រ​​​​នៅ​ពេល​ព្រឹក​។ ពេល​ល្ងាច​ ប្អូនៗ​ធ្វើការ​នៅ​តាម​ប្រព័ន្ធ​កម្មន្តសាល​អនុវត្ត​ ឬ​ចូល​រូម​សកម្មភាព​កីឡា - អត្ថិភាព​​​បែប​ធម្មជាតិ​ ឬចូល​​ក្លឹប​សិល្បៈ​នៅនា​​មណ្ឌល​សាលា​។​

ក្រៅ​ពី​ប្រព័ន្ធ​កម្មន្តសាល​អនុវត្ត​ជំនាញ​ ជាមួយនឹង​អ្នក​ណែនាំ​ជា​អ្នក​ជំនាញ​មុខ​របរ​ និង​អ្នក​គ្រូ​ជំនួយ​ សាលា ​Maya នៅរៀប​ចំ​ក្លឹប​សិល្បៈ​ដូចជា៖ keyboard តន្រ្តី​ ល្ខោន ក្លឹប​អាន​សៀវ​ភៅ​ ឬ​អគារ​និពន្ធខ្នាត​តូច​មួយ​ សម្រាប់​ប្អូនៗ​អ្នក​សារ​ព័ត៌មាន​​។​

សកម្មភាព​ក្នុងកម្មន្តសាល​សិប្បកម្ម ​ជាមួយ​គម្រោង​ដេរប៉ាក់​ដោយ​វត្ថុធាតុ​ច្នៃ​សាឡើ​ង​វិញ​។​ រូបថត៖ វៀតគឿង​/កាសែតរូបភាព​វៀតណាម​
ម៉ោង​គីមីសាស្រ្ត​របស់​អនុវិទ្យាល័យ​។ រូបថត៖ ឯកសារ​/កាសែតរូបភាព​វៀតណាម​
ក្រុម​សិស្ស​ធ្វើ​លំហាត់​សម្រាប់​គម្រោង​ច្នៃ​មនុស្សយន្ត​​ នៅ​កម្មន្តសាល​ឈើ​និង​ស្វ័យ​ប្រវត្តិ​កម្ម​។ រូបថត៖ វៀតគឿង​/កាសែតរូបភាព​វៀតណាម​
ក្លឹប​តន្រ្តី​នៅ​សាលា Maya។ រូបថត៖ ឯកសារ​/កាសែតរូបភាព​វៀតណាម​
ម៉ោង​លំហាត់​ក្នុង​កម្មន្តសាល​វិចិត្រសិល្បៈ​។ រូបថត៖ វៀតគឿង​/កាសែតរូបភាព​វៀតណាម​
កម្មន្តសាល​ Maya Kitchen ជា​ទីកន្លែង​សម្រាប់​សិស្សានុសិស្ស​លំហាត់ ​និង​រៀន​យក​បំណិន​អាជីព​ចុង​ភៅ​។​ រូបថត៖ វៀតគឿង​/កាសែតរូបភាព​វៀតណាម

ទន្ទឹមនឹង​មុខវិជ្ជាកីឡា​ដូចជា៖ បាល់ទាត់ បាល់បោះ ក្បាច់​គុន ហែលទឹក​ សិស្ស​Maya នៅ​ចូលរួម​កម្មវិធី​ហ្វឹក​ហាត់​បំណិន​​អត្ថិភាព​​ដែល​ចាំបាច់ក្នុង​ជីវិត​​។ កម្មវិធី​រួម​មាន​មេរៀន​ហែលទឹក​អត្ថិភាព ​និង​អត្ថិភាព​ក្នុង​ធម្មជាតិ​ក្រោ​មប្រធាន​បទ​៖ ធ្វើ​ដំណើរ​ រក​ស្បៀង​អាហារ ទឹក​ផឹក​ ទីជម្រក។​

យើងខ្ញុំ​រួម​ផ្សង​ព្រេង​ជាមួយនឹង​សិស្សានុសិស្ស​ជា​ច្រើន​ថ្នាក់។ នៅ​កម្មន្តសាល​ឈើ​និង​ស្វ័យ​ប្រវត្តិ​កម្ម​ ម៉ោ​ង​រៀន​ច្នៃ​មនុស្សយន្ត​ ប្អូនៗ​បាន​លោក​គ្រូ​ ដូ​ តៀន​ (Do Tien) ​ណែនាំ​កែ​លម្អរ​បច្ចេកទេស​ ជួយ​ឱ្យ​មនុស្ស​យន្ត​ដំណើរការ​​រលូន​ជាង​។ ក្រុម​សិស្ស​នីមួយ​ៗ​ ធ្វើការ​ស្វាហាប់​ ពិភាក្សា​រក​ដំណោះស្រាយ ​សម្រាប់​មនុស្សយន្ត​​ ដំឡើងដោយ​វត្ថុធាតុ​ច្នៃ​សាឡើង​វិញ​។​

នៅ​ក្បែរ​គឺ កម្មន្តសាល​សិប្បកម្ម​ជាមួយ​​គម្រោង​ដេរប៉ាក់​ និង​គម្រោង​គូរ​គំនូរ​លើ​សំពត់​របស់​សិស្សានុសិស្ស​។ ប្អូន​កំពុង​ពិភាក្សា​ជាមួយនឹង​អ្នកគ្រូ​ ដាំង​ ធូ​ត្រាង​ (Dang Thu Trang) ​- ម្ចាស់​កម្មន្តសាល ​ដើម្បីកែសម្រួល​ផលិត​ផល​គម្រូ​ គឺប្រ​ដាប់​សម្រាប់​​​ដាក់​សម្លៀកបំពាក់​ប្រឡាក់​ ត្រៀម​ទុក​សម្រាប់​បទដ្ឋាន​​ផលិតកម្ម​ជាទូទៅ​។​

កម្មន្តសាល​នំ​ ឮ​រំពងទៅ​ដោយ​សំនៀង​ជ​ជែក​គ្នា​ លាយ​ម្សៅ​ ចៀន​នំ​ និង​ទទួល​​សមទ្ធិផល​ដែល​ខ្លួន​ធ្វើ​បាន​។ នំ​ crepe ឈ្ងុយ​ឆ្ងាញ់ក្លិន​រសជាតិ​បើ​ ពណ៌​លឿង​ជក់ចិត្ត​។​

បរិយាកាស​ល្ងាច​នៅ​ភូមិ​ Maya សំឡេង​ទ្រហឹង​អ៊ូអរ​ នៅតាម​កម្មន្តសាល​ សំឡេង​​ហ្គីតា​ សំនៀង​ចម្រៀង​ សំឡេង​ហាត់​ល្ខោន​ សំឡេង​​បោះ​ជំហាន​នៃ​ចង្វាក់រាំឆាឆា​ សំឡេង​ខ្លាំង​ៗ​នៃក្លឹប​ហាត់ក្បាច់​គុន​។ល។ ម៉ោង​រៀន​នៅទីនេះ​ ពិត​ជា​ធ្វើ​ឱ្យ​យើង​ខ្ញុំ​ភ្ញាក់​ផ្អើល​ ដោយ​មាន​អារម្មណ៍​ប្លែក​ៗ​​ពិសេស​ចំណាប់​អារម្មណ៍​​ខ្លាំង​៕

អត្ថបទ៖ ប៊ិច​វឹន - រូបថត៖ វៀតគឿង​ ឯកសារ​ Maya ផ្តល់​ជូន​ ប្រែសម្រូល​៖ រីកើង​


Top